ចោរ​និង​អ្នក​ទទួល​ផល​ពី​ចោរ​កម្ម​ ត្រូ​វក​ម្លាំង​កង​រាជ​អា​វុធ​ហត្ថ​កំ​ពង់​ឆ្នាំង​ ចាប់​ខ្លួន

  • កំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ជាចោរលួចម៉ូតូនិងអ្នកទទួលផលពីចោរត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែវច្ឆិកា ឆ្នាំ២០២១ ក្រោយពីទទួលបានបណ្តឹង ពីប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ នៅក្នុងភូមិសាស្រ្ត នៃខេត្តកំពង់ឆ្នាំង ។

    វរសេនីយត្រី​ ព្រំ ស៊ីណេ ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជារការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៣នាក់ ១. ឈ្មោះ សុខ ម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅសង្កាត់ប្អេរ ២. ឡាំង សុគ្រី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅសង្កាត់កំពង់ឆ្នាំង ៣.វង្សសិរី ប៉េង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ
    ខេត្តកំពង់ឆ្នាំង ។

    លោក ព្រំ ស៊ីណេ បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្យ័យ សមត្ថកិច្ចដកហូតម៉ូតូបានចំនួន៦គ្រឿង ទូរស័ព្ទ៣គ្រឿង និង ស្លាកលេខម៉ូតូចំនួន៣ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចកាច់ករម៉ូតូ ហើយយកទៅលាក់ទុកនៅឃុំគោកបន្ទាយ ។

    ជនសង្ស័យទាំងនេះតែងតែបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ជាញឹកញាប់ ពិសេសនៅតាមផ្សារ។ ក្រោយពីលួចបាន ជនសង្ស័យបានយកទៅលាក់ទុកនៅផ្ទះជនសង្ស័យម្នាក់ដែលជាជាងម៉ូតូ ហើយធ្វើការដោះស្លាកលេខ និង គ្រឿងម៉ូតូ ផ្លាស់ប្តូរគ្នាដើម្បីបំភ័ណ្ឌភ្នែកម្ចាស់ម៉ូតូកុំឲ្យមើលស្គាល់ ហើយយកមកដាក់លក់ ។

    បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង នៅបញ្ជាការដ្ឋានករងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បី អនុវត្តតាមនីតិវិធីច្បាប់ ។

    វរសេនីយត្រីព្រំ ស៊ីណេ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូកន្លងមកសូមអញ្ជើញមកមើលម៉ូតូ នៅទីបញ្ជាការដ្ឋានកងរាជាអាវុធហត្ថខេត្តកំពង់ឆ្នាំង ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង