កំពង់ឆ្នាំង ៖ ក្រុងនិងស្រុកចំនួន៣ របស់ខេត្តកំពង់ឆ្នាំង ទទួលបានរថយន្តសម្រាប់ដឹកសំរាម ដែលជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី
ក្រសួងបរិស្ថាននិងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

រថយន្តដឹកសំរាមទាំង៣គ្រឿងនេះ ត្រូវបានឯកត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនក្រុងកំពង់ឆ្នាំង១គ្រឿង ស្រុករលាប្អៀរ១គ្រឿងនិងស្រុកកំពង់ត្រឡាច១គ្រឿង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ ។

នៅក្នុងឳកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ បញ្ជាក់ថារថយន្តដឹកសំរាមទាំងនេះ នឹងចូលរួមគាំទ្រដល់សេ
វាប្រមូល សម្អាត និង ដឹកជញ្ជូនសំរាម នៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនិងធានានិរន្តរភាព ព្រមទាំងភាពជាម្ចាស់ របស់អាជ្ញាធរមូលដ្ឋាន ក្នុងការ
គ្រប់គ្រងសំរាម សំណល់រឹង ។
ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី្រសួងបរិស្ថាន នូវបានឧបត្ថម្ភដើមក្ងោក និង ដើមម៉ៃសាក់ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ដាំលម្អនៅតាមដងផ្លូវ និង ទីសាធារណៈផងដែរ ៕










