កំពង់ឆ្នាំង ៖ សម្ដេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្រ្ត និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល អនុប្រធានក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សទាំង៤សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ន។

នៅក្នុងឱកាសនោះសម្តេចចៅហ្វាវាំង គង់ សំអុលបានមានប្រសាសន៍ណែនាំដល់បេក្ខជននិងប្រធានអនុប្រធានក្រុមបក្ស ត្រូវបន្តចុះតាមមូលដ្ឋានរបស់
ខ្លួន ធ្វើការផ្យព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់បន្ថែមទៀត ពីរបៀបគូសសន្លឹកឆ្នោតនិងត្រៀមឯកសារដែលពាក់ព័ន្ធសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ៕











