លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភាក្នុងអាស្រមវិបស្សនាធុរៈ ពោធិរាជ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវបានបន្តទៀតថា សាលាធម្មសភា មួយខ្នងដែលត្រូវ ប្រារព្ធពិធីសម្ពោធនាពេលនេះត្រូវបានកសាងឡើងក្រោម កម្លាំងសទ្ធាជ្រះថ្លារបស់លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ព្រមទាំងពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយដោយចំណាយថវិកាអស់ជាង៦៣០លានរៀល ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេន ព្រះសង្ឃ និងជូនចំពោះគណៈកម្មការអាចារ្យ ធាស្រមវិបស្សនាធុរៈ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែល បានដឹកនាំការកសាងនិងបរិច្ចាគ ទ្រព្យធនផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលនានាឱ្យស័ក្តិសមជាទីគោរពសក្ការបូជានៃពុទ្ធសាសនិកកម្ពុជាយើង ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខធ្វើឱ្យ ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយដ៏ពេញលេញនៅទូទាំង ប្រទេសសម្រាប់ធ្វើជាមូលដ្ឋាន គ្រឹះឱ្យ យើងទាំងអស់គ្នាបានចូលរួមយ៉ាងសកម្មក្នុងការ កសាង និង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិមានការរីកចម្រើន លូតលាស់ ទាំងផ្នែកពុទ្ធចក្រនិងផ្នែកអាណាចក្រ ។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ អូមីក្រុង ដែលជាប្រភេទចម្លងលឿនបំផុត និងត្រូវចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ។

នៅក្នុងឱកាសនោះផងដែរ សម្រាប់គ្រួសារក្រីចំនួន ១០០គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ១យួរមី១កេស ទឹកត្រី ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ម៉ាស់ ១ប្រអប់ ជែលលាងដៃ ១ដប ថវិកា ៥ម៉ឺនរៀល យាយជី តាជី ក្រណាត់ស ១ ថវិកា ៥ម៉ឺនរៀល៕














