កំពង់ឆ្នាំង ៖ ដឹងការពិតហើយ ករណីឆេះរោងចក្រផលិតស្បែកជើងឡុង លីត បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនយ៍ត្រីលុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ។
លោកលុយ ឌីណា បានឲ្យដឹងថា រោងចក្រផលិតស្បែកជើងឡុង លីត មានទីតាំងស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ត្រូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោងជាង១៣រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។
លោកស្នងការរងបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ លោកបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញ
អន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន៣គ្រឿង រថយន្តរបស់អធិ
ការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យចំនួន១គ្រឿង និង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច១គ្រឿង ។
លោកលុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង៉ឆ្នាំង បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ មិនបណ្តាលនណាម្នាក់រងគ្រោះថ្នាក់ឡើយ ពីព្រោះចំថ្ងៃអាទិត្យមិនមានមនុស្សធ្វើការទេ ប៉ុន្តែបណ្តាលឲ្យឆេះខូចខាតស្បែកជើងនិងសម្ភារ:នៅក្នុងរោងចក្រមួយចំនួនធំ។ ចំពោះមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕




និវឌ្ឍន៍










