រថយន្តពាក់ស្លាកលេខ ខ.ម បុករះមុខវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង របួសមនុស្ស៤នាក់

កំពង់ឆ្នាំង ៖ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយ​គ្រឿង ដែល​កំពុង​បើកក្នុងល្បឿនលឿន​បានរេចង្កូតទៅបុករះម៉ូតូ៣គ្រឿង​​​និង​កង់​១គ្រឿង​និង​របួស​មនុស្ស​៤​នាក់ ។ ហេតុគ្រោះ​ថ្នាក់ចរាចរណ៍​នេះ បានកើត​ឡើងកាល​ពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៧.៨៨ ខាងមុខវិទ្យាល័យ​ព្រះបាទសុរាម្រឹ​ត ក្នុងភូមិសាស្ត្រភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​នៅកន្លែង​កើតហេតុ​ បានឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​ខាងលើ គេឃើញរ​ថយន្តមួយ​គ្រឿងម៉ាក​នីសាន់​ណា​វ៉ា​រ៉ា​ ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ខេម​រភូមិន្ទ​ 2.74 36 បើកបរ​តាមបណ្តោយ​ផ្លូវជាតិលេខ៥ ​ក្នុងទិស​ដៅ​ពីត្បូង​ទៅជើង ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បានរេចង្កូត​ទៅបុកម៉ូតូ​របស់​សិស្ស​ចំនួន៣គ្រឿង ​កង់១គ្រឿង​ និង របួសមនុស្ស​ចំនួន៤នាក់​ ដែលពួកគេ​កំពុងឈប់​នៅលើ​ចិញ្ចើម​ផ្លូវបំរ៉ុង​ទៅម្ខាងទៀត ។

ក្រោយ​ពេលកើត​ហេតុ​អ្នកបើក​បររថយ​ន្តបង្ក ឈ្មោះលី ហួត ឋានន្តរសក្តិអនុសេនីយ៍ឯក បម្រើការងារនៅអង្គភាពវិស្វកម្មក្រសួង​​ការពារជាតិ ត្រូវ​បាន​សមត្ថកិច្ចឃាត់​ខ្លួនពិនិត្យ​ជាតិអាល់​កុលផងដែរ។ រី​ឯជនរង​គ្រោះ​ត្រូវបាន​គេបញ្ជូនទៅព្យាបាល​​ នៅមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង