ក្មេង​ស្រី​២​នាក់​ទៅ​មើល​គោ​ជា​មួយ​យាយ​ នាំ​គ្នា​ចុះ​លេង​ទឹក​ក្នុង​រណ្តៅ​ដី​ បណ្តាល​ឲ្យ​លង់​​ស្លាប់​​ នៅ​ស្រុក​សាម​គ្គី​មាន​ជ័យ​

  • កំពង់ឆ្នាំង ៖ ក្មេងស្រី២នាក់ទៅមើលគោជាមួយយាយ ហើយបាននាំគ្នាចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់កាលពីវេលាម៉ោង១៧ និង ៥៣នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចរណ្តៅដីមួយកន្លែងស្ថិតក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់១/ឈ្មោះផល់ ស្រីដា ភេទស្រី អាយុ៩ឆ្នាំ ដែលមានឪពុកឈ្មោះសឿន ខានិងម្តាយឈ្មោះឡុង ស៊ីថា។ ២/ឈ្មោះផល់ ស្រីនាថ ភេទស្រី អាយុ៤ ឆ្នាំ ដែលមានឪពុកឈ្មោះ សឿន ផា និង ម្តាយឈ្មោះទេព ស្រីនាង មានទីលំនៅក្នុងភូមិ ឃុំខាងលើ ។

    មន្ត្រីអាជ្ញាធរបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់បានទៅមើលគោជាមួយលោកយាយ ឈ្មោះ ភាព អាយុ៥៧ឆ្នាំ នៅចំណុចកើតហេតុខាងលើ ហើយពួកគេបាននាំគ្នាចុះទៅងូតទឹកលេង ក៏បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់តែម្តង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង