មន្ទីរ​​​សុខា​ភិបាល​​ខេត្ត​កំពង់​ឆ្នាំង​ យក​​ពល​ករ​​មក​​ពី​​ថៃ​​ចំនួន​​៩​​នាក់​ ដែល​​មិន​​បាន​​ធ្វើ​ចត្តា​​ឡី​​ស័ក​​នៅ​ទី​តាំង​កំណ​ត់​តាម​​ច្រក​​ព្រំ​ដែន​ យ​ក​​ទៅ​​ធ្វើ​ចត្តា​​ឡី​ស័​ក​​នៅ​មណ្ឌល​​សុខ​ភាព​​អភិ​វឌ្ឍន៍​ ស្រុក​​ទឹក​​​ផុស​​

  • កំពង់ឆ្នាំង៖ ក្រោមការសម្របសម្រួល និងទំនាក់ទំនងគ្នារវាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងការិយាល័យ​ស្រុក​ប្រតិ​បត្តិ​កំពង់​ត្រឡាច បានសម្រេចយកពលករមកពីប្រទេសថៃ ចំនួន៩នាក់ ដែលមិនបានធ្វើចត្តាឡីស័ក នៅតាមទីតាំង​កំណត់​នៅតាម​ច្រក​ព្រំដែន យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស។ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

    លោក ប្រាក់ វ៉ុន បានអោយMYFM News ដឹងថា នៅវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី១៥ ខែកុម្ភះឆ្នាំ២០២១ រថយន្ត​ការិ​យា​ល័​យ​ស្រុកប្រតិបត្តិ គ្រឿង និង រថយន្តមណ្ឌលសុខភាពអភិវឌ្ឍន៍ស្រុកទឹកផុស បានមកដល់គោលដៅ ឃុំពាម ស្រុក​សាម​គ្គីមា​ន​ជ័យ ដើម្បីដឹកពលករមកពីប្រទេសថៃទាំង៩ នាក់ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស។

    ដោយឡែក រដ្ឋបាលឃុំពាមនិង នាយប៉ុស្តិ៍នគរបលរដ្ឋបាលឃុំ ក៏បានពន្យល់អំពីសារប្រយោជន៍នៃការធ្វើចត្តាឡីស័កហើយ​ការ​ងា​រ​នេះ មិនមែនអាជ្ញាធរមូលដ្ឋានធ្វើបាប​បងប្អូននោះ​ទេ គឺដើម្បីការពារសុខ​សុវត្ថិភាព​បងប្អូន ក្រុមគ្រួសារ និង​សហគមន៍យើង​ទាំង​អ​ស់​គ្នា។ជាមួយគ្នានោះបងប្អូនពលករទាំ​ង៩រូប បានឯកភាព និង យល់ស្របតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន​សុខ​ចិត្ត​ទៅ​ធ្វើ ចត្តាឡីស័ក តាមគោលដៅដែលអាជ្ញាធរកំណត់

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង