យោងតាមការបង្ហោះ ម្ចាស់ផលិតកម្ម DP ដែលត្រូវគេស្គាល់ថាគឺជាតារាចម្រៀងមួយរូបផង លោក កុយ ស៊ីឌឿន និង ភរិយា លោកស្រី ហួត សុភាព បានបរិច្ចាគរហូតដល់ជិត២០លានរៀល ស្មើនឹងជាង៤ពាន់ដុល្លារ ជួយដល់និងកាកបាតក្រហមកម្ពុជាដើម្បីបម្រើសកម្មភាពមនុស្ស និងរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩។
ការបរិច្ចាគដែលត្រូវបានគេចាប់អារម្មណ៍នេះ រួមមានបរិច្ជាគជួយកាកបាតក្រហមកម្ពុជាចំនួន៣ពាន់ដុល្លារ ស្មើនឹង១២លានរៀល និង បរិច្ចាគជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ ចំនួន៥លានរៀលផ្សេងទៀត។ នេះគឺជាការលះបង់មួយគួរអោយសរសើរ ដែលម្ចាស់ក្លិបសិល្បៈ DP រូបនេះ បានចូលរួមគិតគូរដល់សង្គម នៅក្នុងកាលៈទេសៈដែលពិភពលោកជាពិសេសកម្ពុជាមានការប៉ះពាល់ពីជម្ងឺផ្លូវដង្ហើមមួយនេះ។
យ៉ាងណាមិញ នេះមិនមែនជាការចូលរួមរបស់លោកជាមួយកាកបាទក្រហមកម្ពុជា និងជាមួយរដ្ឋាភិបាលលើកដំបូងនោះទេ ដោយស្ទើររាល់ឆ្នាំលោកតែងចូលរួមបែបនេះ ដោយគ្រាន់តែក្នុងឆ្នាំនេះ លោកហាក់បរិច្ចាគបណ្ដាក់គ្នាញឹកញាប់ជាមុន ឆ្លើយតបនឹងការចូលរួមកង្វះខាត ដែក៊លកម្ពុជារងផលប៉ះពាល់ប៉ុណ្ណោះ៕











