អភិបាលក្រុងកំពង់ឆ្នាំង ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូលស្តីពីលំនៅឋានដែលមានភាពធន់ក្នុងបរិបទហានិភ័យផ្លាស់ប្តូរ

  • កំពង់ឆ្នាំង ៖នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងវេទិកាតុមូល សម្រាប់ការពិភាក្សាលើប្រធានបទ « លំនៅឋានដែលមានភាពធន់ក្នុងបរិបទហានិភ័យផ្លាស់ប្តូរ » (Resilient Housing in a Changing Risk Landscape) ក្នុងឱកាសទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ។

    photo_2026-10-15_21-19-01.jpg

    វេទិកានេះធ្វើឡើង ក្នុងគោលបំណងដើម្បីជួបជុំថ្នាក់ដឹកនាំរៀបចំគោលនយោបាយ អ្នកដឹកនាំក្រុង និងអ្នកជំនាញផ្នែកភាពធន់ ក្នុងការដោះស្រាយបញ្ហាប្រឈម នៃតម្លៃលំនៅឋាន ទីតាំង និងសុវត្ថិភាព ក្នុងគោលដៅបង្កើតដំណោះស្រាយជាក់ស្តែង ដើម្បីបញ្ចូលការកាត់បន្ថយហានិភ័យទៅក្នុងការអភិវឌ្ឍលំនៅឋាន ការរៀបចំដែនដី និងការវិនិយោគក្នុងតំបន់ឲ្យកាន់តែមានការអភិវឌ្ឍន៍ ។
    ប្រភព ៖ facebook រដ្ឋបាលក្រុងកំពង់ឆ្នាំង

    photo_2026-10-15_21-19-05.jpg
    photo_2026-10-15_21-19-08.jpg
    photo_2026-10-15_21-19-11.jpg
    photo_2026-10-15_21-19-14.jpg
    photo_2026-10-15_21-19-17.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង