កំពង់ឆ្នាំង ៖ផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅជិតផ្សារព្រៃខ្មែរ ត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុង និងផ្ទះ១ខ្នងទៀតឆេះខូចខាតអស់ប្រម៉ាណ២០ភាគរយ ។ ដែលហេតុការគ្រោះអគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣៥នាទី ព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក ឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ លោកបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរ បាលខេត្ត ចំនួន៥គ្រឿង និងរថយន្តរថបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១០រថយន្ត ទើបភ្លើងរលត់ទាំងស្រុង។

លោក ស្នងការរងបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យផ្ទះ១ខ្នងធ្វើពីឈើ ប្រក់ស៊ីប្រូ មានបណ្តោយប្រវែង១១ម៉ែត្រ និងទទឹង ៥ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អុល សុភា ភេទស្រី អាយុ ៥៥ឆ្នាំ ត្រូវភ្លើងឆេះបណ្តាលឲ្យខូចខាតទាំងស្រុង ។ និងផ្ទះ១ខ្នងទៀតម្ចាស់ឈ្មោះ អឿន វណ្ណះ ភេទប្រុស ឆេះខូចខាតអស់ប្រម៉ាណ២០ភាគរយ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

លោក ឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នហការរងនគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ករណីគ្រោះអគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ៕











