គណៈ​កម្មា​ធិ​កា​រ គណ​បក្ស​ប្រជាជន​​កម្ពុជា​ ខេត្ត​កំពង់​ឆ្នាំង​ បើក​យុទ្ធ​នា​ការ​ឃោស​នា​ បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នី​តិ​កាល​ទី៥​ ដោយ​មាន​អ្នក​ចូល​រួម​ជាង​១ម៉ឺន​ ៥​ពាន់​នាក់​

  • កំពង់ឆ្នាំង ៖គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំ ង បានឲ្យដឹងថា យុទ្ធនាការឃោសនា នៅព្រឹកនេះ មានអ្នកចូលរួមសរុប ចំនួន ១៥ ១២០ នាក់ ជួបជុំគ្នានៅទួលក្រឡាញ់ ក្នុងសង្កាត់កំពង់ឆ្នាំង និងបានដង្ហែក្បួនឆ្ពោះមកកាន់សួនច្បារវិមានឯករាជ្យ ហើយបំបែកទៅតាមផ្លូវសំខាន់ៗ ក្នុងក្រុងកំពង់ឆ្នាំង ដោយមានរថយន្តចំនួន ១ ២០៥គ្រឿង ម៉ូតូធំ៣គ្រឿង ម៉ូតូ២ ០១៥គ្រឿង កង់៩០គ្រឿង ឆៃយាំ៩ក្រុម ក្រុម របាំ១ក្រុម និងតន្ត្រីសម័យ ចំនួន៤ក្រុម ។

    គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

    ដោយឡែក កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយ ចំនួន៤ចូលរួម ប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង