កំពង់ឆ្នាំង ៖ លោកនិន សុភ័ណ្ឌ ជាអតីតមន្ត្រីបម្រើការងារ នៅមន្ទីរឃោសនាការ វប្បធម៌និងព័ត៌មានខេត្តកំពង់ឆ្នាំង ដែលកំពុងមានជំងឺនិង ជួបការខ្វះខាត បានទទួលអំណោយពីលោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ។

អំណោយរបស់លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត រួមមានអង្ករចំនួន៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខ១យួរនិងថវិកាចំនួន២០ដូល្លា ។ ជាមួយគ្នានេះ លោកសុខ គឹមសៀន បាននាំយកអំណោយរបស់ក្រុមអ្នកសារព័ត៌មាន យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ជូនដល់លោក និន សុភ័ណ្ឌផងដែរ ។

ក្នុងនោះមានអង្ករចំនួន២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ និង ម៉ាស់១ប្រអប់ ។
សូមបញ្ជាក់ថា លោក និន សុភ័ណ្ឌ បច្ចុប្បន្នរស់នៅម្នាក់ឯង ក្នុងកូនខ្ទមតូចមួយ លើដីរបស់បងស្រី ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយកំពុងមានជំងឺប្រចាំកាយផងដែរ ៕










