អាជ្ញា​ធរ​ចុះ​ណែ​នាំ​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​លក់​ដូរ​និង​ទទួល​ទាន​អាហារ​លើ​ផ្លូវ​រថ​ភ្លើង​ នៅ​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

  • វីដេអូខ្លីមួយត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Facebook ដោយឃើញសកម្មភាពប្រជាពលរដ្ឋជាច្រើនរូប នាំគ្នាលក់ដូរម្ហូបអាហារនិងអង្គុយទទួល​ទានអាហារបែបកម្សាន្ដអារម្មណ៍នៅលើផ្លូវរថភ្លើង ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ពិសេសនៅពេលមានរថភ្លើងរត់កាត់។ ប៉ុន្ដែទីតាំងផ្លូវរថភ្លើងនោះ មិនត្រូវបានគេស្គាល់ថានៅតំបន់ណានោះទេ។

    ក្រោយឃើញវីដេអូដែលមិនគួរគម្បីត្រូវបានចែកចាយ អាជ្ញាធរមូលដ្ឋានដែលមានផ្លូវរថភ្លើងឆ្លងកាត់បាននាំគ្នាស្រាវជ្រាវ និងរកឃើញថា ទីតាំងផ្លូវរថភ្លើងដែលមានប្រជាពលរដ្ឋនាំគ្នាលក់ដូរ ទទួលទានអាហារនោះ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

    ជាវិធានការចំពោះសកម្មភាពដែលអាចបង្កគ្រោះថ្នាក់នេះ កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានចុះអប់រំណែនាំ ហាមមិនឲ្យមានការលក់ដូរ ឬដាក់កៅអីអង្គុយទទួលទានបែបនេះទៀតឡើយ។ យ៉ាងណាមិញសកម្មភាពនេះមិនគួរឲ្យកើតមានទៀតនោះឡើយ ព្រោះកន្លងទៅយើងធ្លាប់ឃើញមានបទពិសោធន៍រួចមកហើយ នៅពេលរថភ្លើងឆ្លងកាត់ហើយអ្នកដែលអង្គុយទទួលទាននោះមិនដឹងខ្លួន ពិសេសនៅពេលយប់ និងនាំឲ្យមានគ្រោះថ្នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង