ការ​ថែទាំវាល​​ស្មៅជុំវិញ​ប្រាសាទ​​អង្គរវត្ត ​ក្នុង​រដូវ​​ប្រាំង ដោយ​ប្រព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ

  • ចាប់ពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរា បានរៀបចំដាំ​ស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោចស្រព​ស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អនិងលើក កម្ពស់​ភាព​បៃត​ងខ្ចីនៅជុំវិញបរិវេ​ណ​ប្រាសាទ​អង្គរវត្ត។
    លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារដាំស្មៅ និងការស្រោចស្រព ក្រុមការងារ​បាន​​ធ្វើ​​ជាប្រចាំថ្ងៃនៅជុំវិញប្រាសាទអង្គរវត្តធ្វើយ៉ាងណាឱ្យទីនោះមានពណ៌បៃតងខៀវខ្ចីគ្រប់រដូវកាល។
    លោកបន្តថា ការងារស្រោចស្រពវាលស្មៅត្រូវយកចិត្តទុកដាក់ជាខ្លាំង ពិសេស នៅក្នុងរដូវប្រាំងដោយត្រូវបង្កើនការស្រោចទឹកយ៉ាងហោចណាស់​ចំនួន​​ពីរដងក្នុងមួយថ្ងៃ។ ភាពខុសប្លែកទាំងនេះ ទទួលបានការចាប់អារម្មណ៍ និងកោតសសើរមិនដាច់ពីមាត់ពីសំណាក់ភ្ញៀវទេសចរគ្រប់រូបដែល​​បាន​​មក​​ទស្សនា​​​​​ប្រាសាទអង្គរវត្ត។
    សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាម​ប្រា​សា​ទ​​មួយ​​ចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទី​កន្លែង​​​​ជាច្រើនទៀតធ្វើយ៉ាងណាឱ្យ​​​​រមណី​យ​ដ្ឋាន​​​អង្គរ​​មាន​​ភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង