កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៣៤នាក់ បន្ថែមទៀតឆ្លងជំងឺកូវីដ១៩ ។
អ្នកវិជ្ជមានកូវិដ.១៩ខាងលើ ជាអាជីវករ កម្មករ បុគ្គលិកធនាគារ អ្នកបើកបររថយន្តតាក់ស៊ី មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច និងនៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៥៨៤ នាក់ ស្រីចំនួន៤២២នាក់,ព្យាបាលជាសះស្បើយចំនួន៣៧៥នាក់ , ស្រីចំនួន២៨២នាក់ , ស្លាប់ចំនួន១២នាក់ស្រី៧នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១៩៧នាក់ ស្រីចំនួន១៣៣នាក់ ៕











