រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ រក​ឃើញ​និង​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​កើត​ជំងឺ​កូវីដ​.១៩​ចំនួន​២១​នាក់​​បន្ថែម​ទៀត​ ដែល​ទើប​រក​ឃើញ​ឆ្លង​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន២១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១នេះ ដែលសុទ្ធតែជាកម្មករកម្មការិនីរោងចក្រទាំងអស់ ។

    ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ទាំង២១នាក់នោះផងដែរ មាននៅស្រុកសាមគ្គីមានជ័យនិងស្រុកកំពង់ត្រឡាច។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺ កូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង