ទុ​ស្សេ​ខ្សែ​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​ទាំង​កណ្តាល​ថ្ងៃ​ នៅ​ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង កាលពីវេលាម៉ោង១៤និង៣០នាទី រសៀល ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    ប៉ូលីសក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ សាត់ ជូរី ភេទស្រី អាយុ២៨ឆ្នាំ ។

    នៅក្នុងហេតុការណ៍នេះ គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចំនួន២គ្រឿង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្តនិងមិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងឡើយ ។

    ចំពោះមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង