កំពង់ឆ្នាំង ៖ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១នេះ រួមដំណើរដោយលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខនិង នាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកសាមគ្គីមានជ័យ ។

ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសនោះ បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់និង ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័កត្រូវអត់ធ្មត់ និង គោរពតាមការណែនាំរបស់អាជ្ញាធរ ដោយស្នាក់នៅឲ្យបានគ្រប់កាលកំណត់រយៈពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព ព្រោះការធ្វើចត្តាឡីស័កបានត្រឹមត្រូវនឹងជួយឲ្យយើងមានសុវត្ថិភាពល្អ ចៀសផុតពីការចម្លងជំងឺកូវីដពីខ្លួនយើង ទៅក្រុមគ្រួសារ និង សហគមន៍ដែលខ្លួនរស់នៅ ។
អំណោយដែលផ្តល់ជូននាពេលនេះមាន អង្ករ១០បេ .មី៣០កេស .ទឹកក្រូច១០កេស .ត្រីខ៣កេស ស្មើ៣០០កំប៉ុង .ម៉ាស់មួយកេសធំ និង អាកុលមួយកាន ។
ដោយឡែកឯកឧត្តម ហ៊ី ណាតទីប្រឹក្សាក្រសួងមហាផ្ទៃបានផ្តល់ជូនទឹកភេសជ្ជៈស្ទីងចំនួន២០កេស និង លោក វេជ្ជប
ណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរ សុខាភិបាលខេត្ត ទឹកបរិសុទ្ធចំនួន២០កេះផងដែរ ៕










