កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកទៀនវស្សា ទេយ្យវត្ថុ គ្រឿងបរិក្ខា ចង្ហាន់ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចន្ទប្បជោត្តនារាម ហៅអាស្រមតាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
![](https://myfmnews.com/wp-content/uploads/2020/07/115961029_3300813313316723_8397647861532212485_n.jpg)
វត្តចន្ទប្បជោត្តនារាមគឺជាវត្តមួយដែលទើបកកើតឡើង ដែលកាលពីមុនវត្តនេះ គឺជាអាស្រមមួយដែលមាន ឈ្មោះថាអាស្រមតាសុត ហើយគ្រាន់តែជាកន្លែងមួយ សម្រាប់ព្រះសង្ឃ និងយាយជី តាជី មកសម្មាទានសីលនិងសម្មាធិតែប៉ុណ្ណោះ ។ ដោយសារតែអាស្រមមួយនេះកាន់តែមានការអភិវឌ្ឍន៍ និង រក្សាបាននូវបរិស្ថានធម្មជាតិ ដ៏ស្រស់ត្រកាល និង មានពុទ្ធិបរិស័ទគាំទ្រជាបន្តបន្ទាប់មកនោះ អាស្រមនេះត្រូវបានស្នើសុំ បង្កើតជាវត្ត និង សម្រេចដាក់ឈ្មោះជាវត្តចន្ទប្បជោត្តនារាម។
![](https://myfmnews.com/wp-content/uploads/2020/07/115890545_3300813046650083_4527629280248386263_n.jpg)
![](https://myfmnews.com/wp-content/uploads/2020/07/108018875_3300813429983378_2593489310414822089_n.jpg)
![](https://myfmnews.com/wp-content/uploads/2020/07/photo_2020-07-24_22-56-48.jpg)
![](https://myfmnews.com/wp-content/uploads/2020/07/photo_2020-07-24_22-56-54.jpg)
![](https://myfmnews.com/wp-content/uploads/2020/07/photo_2020-07-24_22-57-00.jpg)
![](https://myfmnews.com/wp-content/uploads/2020/07/photo_2020-07-24_22-57-01.jpg)
![](https://myfmnews.com/wp-content/uploads/2020/07/photo_2020-07-24_22-57-02.jpg)
![](https://myfmnews.com/wp-content/uploads/2020/07/photo_2020-07-24_22-57-03.jpg)