ក្រុម​ការងារ​រាជរដ្ឋាភិ​បាល​ចុះមូលដ្ឋាន​ស្រុក​ជល​គិរី​ ផ្តល់​អំណោយ​មនុស្ស​ធម៌​ជូន​ប្រជាពល​រដ្ឋ​ងាយ​រងគ្រោះ​ចំនួន២០គ្រួសារ នៅ​ឃុំ​ពាម​​ឆ្កោក

  • កំពង់ឆ្នាំង៖  ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកជលគិរី​ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ​ ដឹកនាំដោយ ឯកឧត្តម ​សាន ​វិសាល​ រដ្ឋ​លេខា​ធិការ​ក្រសួងអភិវឌ្ឍន៍​ជនបទ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកជល​គិរី លោក​ ស៊ុន សុវណ្ណារិទ្ធិ ​អភិបាល រង​ខេត្ត​ និង​ជាអនុ​ប្រធានក្រុម​ការងារ និងក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុក បាន​ចុះជួប​សំណេះសំណាល សាក​សួរសុខ​ទុក្ខ និង នាំ​យក​អំណោយមនុស្សធម៌ ចែកជូនគ្រួសារងាយ​រងគ្រោះ​ចំនួន​២០គ្រួសារ​ នៅឃុំពាម​ឆ្កោក ស្រុកជល​គិរី ខេត្តកំពង់​ឆ្នាំង។
    ក្នុងឱកាស ឯកឧត្តម ​សាន ​វិសាល​ រដ្ឋ​លេខា​ធិការ​ក្រសួងអភិវឌ្ឍន៍​ជនបទ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកជល​គិរី ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំដល់ប្រជាពលរដ្ឋ​​ពីវិធីកាពារនិង​ទប់ស្កាត់​ពីជំងឺ កូវីដ-១៩ តាម​ការណែនាំរ​បស់ក្រសួង​​សុខាភិបាល​ ផងដែរ ​។
    គួរបញ្ជាក់ថា ​អំណោយ​មនុស្សធម៌ ដែល​ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកជលគិរី នាំ​យក​ទៅចែ​កប្រជាពលរដ្ឋ​នោះ​រួម​មាន អង្ករ ១០​គីឡូ​ក្រាម មី១​កេះ ទឹកត្រី​១​យួរ ទឹកស៊ី​អ៊ីវ១​យួរ ។ ជាមួយគ្នានោះ ឯក​ឧត្តម សាន វិសាល ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ​២០០,០០០​រៀល និង​ឯក​ឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ បាន​ឧបត្ថម្ភថវិកា​ចំនួន ២០០,០០០រៀល​ ដោយ​ក្នុងមួយៗ​គ្រួសារ​ទទួលបាន​ថវិកា​ ២០,០០០​រៀល​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង