កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្នងការនគរបាលខេត្តសៀមរាប បាននាំខ្លួនម្ចាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ ឡនលី គ្រួសាររីករាយ ដែលមានម្ចាស់ឈ្មោះ ភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មកសាកសួរ។
តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវបទល្មើសនេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត ៕