កំពង់ឆ្នាំង ៖នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានធ្វើការដង្ហែក្បួនទ្រង់ទ្រាយធំ ដែលមានអ្នកចូលរួម ប្រម៉ាណជិត២ម៉ឺននាក់ ។

យុទ្ធនាការឃោសនា ដែលមានអ្នកចូលរួមយ៉ាងច្រើន កុះករនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនេះខេត្តកំពង់ឆ្នាំង មានការដង្ហែរក្បួនទ្រង់ទ្រាយធំ ដោយមានសមាជិក សមាជិការចូលរួម ចំនួន១៨ ១៤៣ នាក់ និងមានរថយន្ត ចំនួន ៨៦០គ្រឿង ម៉ូតូ១ ៣៤០គ្រឿង កង់៩០គ្រឿងនិងឆៃយាំ៩ក្រុម ៕








