ភ្លៀង​​និង​​​ខ្យល់​​កន្ត្រាក់​​បណ្តាល​​ឲ្យ​ខូច​ខាត​​​ផ្ទះ​​​ ៦៧​​​ខ្នង​​​និង​​រន្ទះ​បាញ់​​​ស្លាប់​​មនុស្ស​ម្នាក់​​​​ នៅ​​​ក្នុង​​​ ស្រុក​​២ នៃ​​ខេត្ត​​​កំពង់​​ឆ្នាំង​​​

កំពង់ឆ្នាំង ៖ ភ្លៀងនិងខ្យល់កន្ត្រាក់បានបណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៦៧ខ្នងនិងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ នៅក្នុងស្រុក២ នៃខេត្តកំពង់ឆ្នាំង ។

មន្ត្រីអាជ្ញាធរឃុំផ្លូវទូក ស្រុកកំពង់លែង បានឲ្យដឹងថា កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ភ្លៀងនិងខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងបណ្តាលឲ្យផ្ទះចំនួន៦៧ខ្នង របស់ប្រជាពលរដ្ឋរងការខូចខាត ។


ក្នុងនោះរលំទាំងស្រុងចំនួន៥្នង របើកដំបូលទាំងស្រុងចំនួន១៩ខ្នង និងរបើកមួយចំហៀងចំនួន៤៣ខ្នង ។

ដោយឡែកមន្ត្រីអាជ្ញាធរ ស្រុកជលគិរី បានឲ្យដឹងថា បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក្នុងខណៈពេលដែលជនរងគ្រោះ ទៅមើលស្រែប្រាំង នៅត្រង់ចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១៨ល្ងាច ថ្ងៃទី៨ ឧសភានេះ ។

មន្ត្រីអាជ្ញាធរខាងលើបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឌុល វណ្ណៈ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង