នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា​ អញ្ជើញ​ចុះ​ត្រួត​ពិ​និត្យ​ការ​ដ្ឋាន​ស្ថា​បនា​ផ្លូវ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​ជុំ​រីក​រាយ​

  • កំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំរីករាយ ដែលមានកម្ពស់ ៦៧៤ម៉ែត្រ និងមានចម្ងាយផ្លូវ៤១៤០ម៉ែត្រ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ។

    សូមបញ្ជាក់ថា ភ្នំជុំរីករាយស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្រោយទីតាំងនេះត្រូវបានបង្កើតឡើងជាតំបន់ទេសចរណ៍ធម្មជាតិនោះ ប្រជាពលរដ្ឋ នឹងទៅទស្សនាជាក់ជាមិនខានឡើយ ដែលជាការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់នោះខ្លាំងឡើងម្យ៉ាងទៀតនឹងធ្វើឲ្យដីធ្លីមានទីផ្សារចៀសមិនផុតឡើយ។

    នៅតំបន់ភ្នំជំរាយនេះ ពីមុនមកមានដីខ្ពស់ទាប មិនស្មើទេ តែពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អាគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ និងទីលានបាញ់គ្រាប់ពិត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង