កំពង់ឆ្នាំង៖ យុវជនចំនួន០២នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូបុកបង្គោល សុវត្ថិភាពចរាចរណ៍ នៅលើផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងមុខសាលាបំពេញវិជ្ជាស្ថិតក្នុង ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ។

ជនរងគ្រោះទាំង២នាក់ មាន១/ឈ្មោះ ជិន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង(អ្នកបើកបរ) ។២/ឈ្មោះ ហយ សាន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង(អ្នកជិះពីក្រោយ) ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏បណ្តាលអោយខូចខាតម៉ូតូ០១គ្រឿង ម៉ាក(ឌូក)ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង,1D.4888 មួយគ្រឿងផងដែរ៕


