ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់អគារសាលប្រជុំថ្មី ក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស

  • កំពង់ឆ្នាំង ៖កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស រួមជាមួយឯកឧត្តមក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់អគារសាលប្រជុំថ្មី នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្ស និងសម្តចធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា។

    photo_2026-10-25_21-50-29.jpg

    អគារសាលប្រជុំថ្មីនេះ មានទំហំប្រមាណ ៨៣០ម៉ែត្រក្រឡា កម្ពស់ ១ជាន់ អាចផ្ទុកមនុស្សបានចំនួន ១០០០នាក់ ។អគារសាលប្រជុំថ្មី ដែលមានរយៈពេលសាងសង់ចំនួន ៨ខែ គិតមកដល់បច្ចុប្បន្ន ការងារសាងសង់សម្រេចវឌ្ឍនភាពបានប្រមាណ ៦០% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។

    photo_2026-10-25_21-50-32.jpg

    ក្នុងឱកាសពិនិត្យនោះ ឯកឧត្តមប្រធាន បានណែនាំដល់អ្នកទទួលការសាងសង់ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមគំនូសប្លង់ ដើម្បីឱ្យសំណង់មានគុណភាពល្អ និងត្រូវពន្លឿនការសាងសង់ឱ្យបានលឿនស្របតាមកិច្ចសន្យា ៕

    photo_2026-10-25_21-50-35.jpg
    photo_2026-10-25_21-50-39.jpg
    photo_2026-10-25_21-50-42.jpg
    photo_2026-10-25_21-50-44.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង