កំពង់ឆ្នាំង ៖នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំអំពិលទឹក និងសហគមន៍នេសាទស្ទឹងស្ងួត ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំណុចព្រែកបែកចាន ស្ថិតក្នុងភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលអនុត្តបានចំនួន០១ករណី ដោយធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងដែលជាឧបរណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង មានដូចជា របាំងព្រួលរួមផ្សំលបរាំងភ្ជឹតព្រែកចំនួន០៤កន្លែង ប្រវែង៦០មែត្រ ព្រួលឬស្សី១៤ផែន លបចំនួន០៥គ្រឿង បង្គោល៤០ដើម និងចាក់លែងត្រីចំរុះប្រមាណ០៨គីឡូក្រាម ៕ ប្រភព ៖ មន្ទីរកសិកម្ម











