ឯក​ឧត្តម​ ស្រ៊ន​ សំឬទ្ធី​ អភិ​បាលរ​ង​ខេត្ត​កំ​ពង់​ឆ្នាំង​ ជម្រុញ​ឲ្យ​ក្រុម​ហ៊ុន​ពង្រីក​សេវា​ទូរ​ស័ព្ទ ​និង​ អុីន​ធឺ​ណែត​ ខណៈ​អ្នក​ប្រើ​ប្រាស់​មាន​ការ​កើន​ឡើង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២បានដឹកនាំកិច្ចប្រជុំមួយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីប្រៃសណីយ៍និងទូរគមនាគមន៍និងតំណាក្រុមហ៊ុន ដើម្បីពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្នុងខេត្តកំពង់ឆ្នាំង ។

    លោកស្រី ឡុញ ពិសា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ឆ្នាំង មានទូរស័ព្ទចល័ត
    ចំនួន៥ក្រុមហ៊ុន និង អចល័តចំនួន២ក្រុមហ៊ុន មានបង្គោលអង់តែនចំនួន៣៦០បង្គោល ។ ដោយឡែកប្រតិបត្តិករ ផ្តល់សេវាអុីនធឺណែតមានចំនួន​១៣ក្រុមហ៊ុន និង ប្រតិបត្តិករផ្តល់សេវាបញ្ញើ មានចំនួន៨ក្រុមហ៊ុន ។

    លោកស្រី ឡុញ ពិសា បានបញ្ជាក់ឲ្យដឹងទៀតថាស្របពេលដែលកំណើន នៃប្រើប្រាស់សេវាទូរស័ព្ទ និង អុីនធឺណែតកើនឡើងនេះ ក្រសួងកំពុងរកដំណោះស្រាយ ដើម្បីឱ្យការប្រើប្រាស់សេវាទូរស័ព្ទនិងសេវាអុីនធឺណែត ឱ្យកាន់តែដំណើរការល្អ និងលឿនជាងមុន តាមរយៈការជំរុញឱ្យប្រតិបត្តិករ សាងសង់ស្ថានីយ ឬបង្គោលអង់តែនបន្ថែម និងបច្ចេកវិទ្យា នៃការសាងសង់បង្គោលអង់តែន ជាពិសេស នៅតំបន់ដែលគ្មានសេវាគ្រប់ដណ្តប់ ។

    នៅក្នុងកិច្ចប្រជុំនោ ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ ជម្រុញឲ្យក្រុមហ៊ុនទាំងអស់អស់ពិនិត្យមើលលទ្ធភាព ក្នុងការពង្រីកសេវាទូរស័ព្ទនិង អុីនធឺណែត ទៅតាមគោលការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីឆ្លយតបបានទៅនឹងតម្រូវការអ្នកប្រើប្រាស់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង