ផលិតកម្ម Galaxy Navatra បានបញ្ចេញនូវស្នាដៃចម្រៀងថ្មីរបស់ខ្លួនចំនួន ២បទ សម្រាប់អបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុង អន្ទងអារម្មណ៍អ្នកគាំទ្រជាមួយនឹងឧបករណ៍ភ្លេងបុរាណ បន្ទាប់ពីសំឡេងរបស់តារាចម្រៀងសម្លេងស្អក លោក ខេម និង ធឿន បុរី បានបង្ហើរសម្លេងយ៉ាងពិរោះរណ្តុំ។
បទថ្មីដែល Galaxy Navatra បញ្ចេញនៅពេលនេះ មានចំណងជើងថា «ស្រឡាញ់អាម៉ាប់ខែរងា» ច្រៀងដោយ ខេម និង «បន់អស់មាន់៣» ច្រៀងដោយ ធឿន បុរី ជាប្រភេទបទចម្រៀងបែបបុរាណ ដោយបានបញ្ចូលនូវឧបករណ៍ភ្លេងបុរាណ និងគ្មានឧបករណ៍ទំនើប ដូចជាបទចម្រៀងមុនៗនោះឡើយ។
យ៉ាងណា ផលិតកម្មកម្សាន្តឌីជីថលឈានមុខគេនៅកម្ពុជាមួយនេះ សូមឧទ្ទិសស្នាដៃបទនេះជូនដល់បុព្វបុរសវីរៈសិល្បករជំនាន់ដើមដែលបានបង្កើតឧបករណ៍តន្ត្រីដែលមានសូរសៀងពីរោះរណ្តំដល់កូនចៅខ្មែរទាំងអស់ប្រើប្រាស់ដល់សម័យនេះ។
សូមរីករាយកម្សាន្តទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សាឧបករណ៍ភ្លេងបុរាណខ្មែរយើងទាំងអស់គ្នា!










