ថ្ងៃ​នេះ​នៅ​តែ​ច្រើន​ ! កំ​ពង់​​ឆ្នាំង​ បន្ត​រ​ក​ឃើញ​ ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ ចំ​នួន​ ​១០៥​នាក់​ ស្លាប់​១​នាក់​​ ​ខណះ​អ្នក​ជំ​ងឺ​ចំ​នួ​ន​៤៤​នាក់​បាន​ជា​សះ​ស្បើយ​

  • កំពង់ឆ្នាំង ៖ អត្រាឆ្លងជំងឺកូវិដ១៩ នៅខេត្តកំពង់ឆ្នាំង នៅមិនទាន់ថមថយនៅឡើយទេ ។ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ ឆ្នាំង បានចេញសេចក្តីប្រ កាសព័ត៌មានស្តីពីការ បន្តរកឃើញអ្នកវិជ្ជមាន កូវីដ១៩ តាមរយៈ ការធ្វើតេស្តរហ័ស ចំនួន១០៥នាក់ បន្ថែមទៀត ខណៈនៅថ្ងៃនេះដែរ មានអ្នកជំងឺ ១នាក់បានស្លាប់ និង អ្នកជំងឺចំនួន៤៤នាក់ បានជាសះស្បើយ ។

    រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមាន កូវីដ១៩ ទាំង១០៥នាក់នេះ ជាអាជីវករ កម្មករ កសិករ សិប្បករ អ្នករត់ម៉ូតូឌុប ជាងជួសជុល ដូនជី សិស្ស គ្រូបង្រៀន និង មន្ត្រីរាជការ ។

    ដោយឡែកអ្នកស្លាប់១នាក់ដោយសារជំងឺកូវិដ១៩ ឈ្មោះ រឹត សុផុន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារត្រាច ឃុំង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    រដ្ឋបាល ខេត្តកំពង់ ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ ប្រា ស្រ័ យ ទាក់ទង ដោយផ្ទាល់ ឬប្រ យោល ជា មួយ អ្នក វិជ្ជមានកូវីដ១៩ ទាំង១០៥នាក់នេះ ក្នុងរ យៈ ពេល ១៤ថ្ងៃមុន សូមមកពិ និ ត្យ សំណាក ជាបន្ទាន់នៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅជិតបំផុត ដើម្បី ទប់ ស្កាត់ ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ “៣ការពារ និង៣កុំ” ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ៧១៦នាក់ ស្រីចំនួន២ ២៤៤នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៩៤៧នាក់ ស្រីចំនួន១ ៨៣៥នាក់ ស្លាប់សរុបចំនួន១០២នាក់ ស្រី ចំនួន៦២នាក់ និង កំពុងសម្រាកព្យាបាលសរុបចំនួន៦៦៧នាក់ស្រីចំនួន៣៤៧នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង