កំ​ពង់​ឆ្នាំង​មិន​ទាន់​ធូរស្រាល​ទេ​ ! ថ្ងៃ​នេះ​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វិដ​ ១៩​ចំ​នួន​២៣​នាក់​បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានបន្តរកឃើញមនុស្ស ចំនួន២៣នាក់បន្ថែមទៀត ឆ្លងកូវិដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យ ដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង២៣នាក់នេះ ជាអាជីវករ កសិករ កម្មករ ជាងទូរស័ព្ទ និង ជាងកាត់ដេរ ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ១៨៩នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៧២៥នាក់ ស្លាប់ចំនួន៩៥នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣៦៩នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង