កីឡា Archives - MYFM News https://myfmnews.com/archives/tag/កីឡា Thu, 13 Feb 2025 11:06:27 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png កីឡា Archives - MYFM News https://myfmnews.com/archives/tag/កីឡា 32 32 ឆ្នាំនេះ ការប្រកួតកីឡាសិស្សនៅកំពង់ឆ្នាំង ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! https://myfmnews.com/archives/21902 Thu, 13 Feb 2025 10:56:28 +0000 https://myfmnews.com/?p=21902 ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯក ឆ្នាំ២០២៤-២០២៥ នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០​២៥ ដោយប្រកួត​លើវិញ្ញា​សា​ បាល់​ទាត់ […]

The post ឆ្នាំនេះ ការប្រកួតកីឡាសិស្សនៅកំពង់ឆ្នាំង ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! appeared first on MYFM News.

]]>
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯក ឆ្នាំ២០២៤-២០២៥ នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០​២៥ ដោយប្រកួត​លើវិញ្ញា​សា​ បាល់​ទាត់ បាល់​បោះ ​បាល់ទះ​ អត្តពល​កម្ម ប៉ូលនិងប៉េតង់ ដោយ​មាន​កីឡាករ​ កីឡាការិនី មកពីក្រុងស្រុកទាំង៨ ចូលរួម​ប្រកួតសរុប​ចំនួន ១៨០០នាក់​ ។

ព្រឹត្តិការ​ណ៍​កា​រប្រកួត​កីឡានេះ បានបញ្ចប់ដោយជោគជ័យ និង​ផ្ទុះការចាប់​អារម្មណ៍ខ្លាំង ដោយនៅរាល់គ្រប់ការប្រកួត​មាន​មហាជនចូល​រួមទស្សនា​ដោយផ្ទាល់ និងតាមការផ្សាយផ្ទាល់ រាប់ពាន់​នាក់។ ជាក់ស្តែង ការប្រកួត​ផ្តាច់ព្រ័ត្រ​បាល់ទាត់(យុវជន) រវាងក្រុង​កំពង់ឆ្នាំង និងស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នក​ចូលរួម​ទស្សនា​ផ្ទាល់ព័ទ្ធជុំជិត​ទីលានរា​ប់ពាន់នាក់ ជាមួយសម្លេងហ៊ោកញ្ជៀវគាំទ្រក្រុមកីឡាកររៀងៗខ្លួន។ ដោយឡែក អ្នកទស្សនា​ផ្ទាល់ ពេលកំពុង​ប្រកួត​នៅលើ​ផេកMYFM NEWS មានចំនួនឡើងដល់ជាង១៦០០នាក់។

សម្រាប់កីឡាករ កីឡាការី មកពីតាមក្រុងស្រុកទាំង៨ ក៏បានបង្ហាញពីភាពខ្លាំងពូកែរបស់ខ្លួនក្នុងការដណ្តើមមេដាយ ក្នុងវិញ្ញាសារប្រកួតផ្សេងៗ ជាមួយនឹងការអភិវឌ្ឍសមត្ថភាពប្លែកខុសពីឆ្នាំមុនៗ និងមានការយោគយល់អធ្យាស្រ័យគ្នា មានស្នាមញញឹម សាមគ្គីភាព ទោះបីជាប្រកួតមានឈ្នះ ឬ ចាញ់ ក៏ដោយ។ រីឯ គណកម្មការរៀបចំ និងកងកម្លាំងគ្រប់ប្រភេទវិញ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យដំណើរប្រកួតទទួលបានជោគជ័យ និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

សរុបមកវិញ ភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ សបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯកនៅខេត្តកំពងឆ្នាំង ឆ្នាំនេះ ពីជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​មួយរបស់​ខេត្ត ដែល​បាន​ជួយ​បណ្តុះស្មារតីឲ្យកុមារ និងយុវជនក្នុងខេត្តស្រលាញ់កីឡា លេងកីឡា ជៀសឆ្ងាយពីអំពើដែលសង្គមស្អប់ខ្ពើម ស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច» និងបានជួយបណ្តុះស្មារតី កុមារនិង យុវជនឲ្យ ចេះលើកស្ទួយកេរ្តិ៍ឈ្មោះ កិត្យានុភាព សាលា វិទ្យាល័យ ភូមិនិងស្រុករបស់ខ្លួន ហើយអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម៕

The post ឆ្នាំនេះ ការប្រកួតកីឡាសិស្សនៅកំពង់ឆ្នាំង ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! appeared first on MYFM News.

]]>
ថ្ងៃ​ស្អែក​នេះ!​ កំពង់​ឆ្នាំង នឹង​បើក​ការ​​ប្រកួត​​កី​ឡា​​​សិស្ស​​​ជ្រើស​រើស​​ជើងឯក​​ថ្នាក់​ខេត្ត​ប្រ​ចាំឆ្នាំ​​២០​​២០-​២០​២១ https://myfmnews.com/archives/8721 Tue, 16 Feb 2021 15:38:12 +0000 https://myfmnews.com/?p=8721 កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា​និងមធ្យមសិក្សា​ជ្រើសរើស​ជើង​ឯក​ថ្នាក់ខេត្ត​ប្រចាំ​ឆ្នាំ២០​២០-​២០​២​១ ដែលនឹងប្រព្រឹតទៅមានរយះពេលមួយសប្តាហ៍ ។ តាមកម្មវិធីដែលបានគ្រោងទុក ពិធីបើកជាផ្លូវការ ធ្វើឡើងនៅ​រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ក្រោមអធិ​បតី​ភាព​ឯកឧត្តម​ […]

The post ថ្ងៃ​ស្អែក​នេះ!​ កំពង់​ឆ្នាំង នឹង​បើក​ការ​​ប្រកួត​​កី​ឡា​​​សិស្ស​​​ជ្រើស​រើស​​ជើងឯក​​ថ្នាក់​ខេត្ត​ប្រ​ចាំឆ្នាំ​​២០​​២០-​២០​២១ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា​និងមធ្យមសិក្សា​ជ្រើសរើស​ជើង​ឯក​ថ្នាក់ខេត្ត​ប្រចាំ​ឆ្នាំ២០​២០-​២០​២​១ ដែលនឹងប្រព្រឹតទៅមានរយះពេលមួយសប្តាហ៍ ។
តាមកម្មវិធីដែលបានគ្រោងទុក ពិធីបើកជាផ្លូវការ ធ្វើឡើងនៅ​រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ក្រោមអធិ​បតី​ភាព​ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
ចំពោះវិញ្ញាសារដែលត្រូវប្រកួតរួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង ប៉េតង់។

The post ថ្ងៃ​ស្អែក​នេះ!​ កំពង់​ឆ្នាំង នឹង​បើក​ការ​​ប្រកួត​​កី​ឡា​​​សិស្ស​​​ជ្រើស​រើស​​ជើងឯក​​ថ្នាក់​ខេត្ត​ប្រ​ចាំឆ្នាំ​​២០​​២០-​២០​២១ appeared first on MYFM News.

]]>
ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង ចាប់ផ្តើមបើកការប្រកួតហើយ https://myfmnews.com/archives/1713 Tue, 11 Feb 2020 04:07:08 +0000 https://myfmnews.com/?p=1713 កំពង់ឆ្នាំង ៖ ការប្រកួត​កីឡា​សិស្សបឋម​សិក្សា និង មធ្យម​សិក្សា​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង បាន​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ហើយ ​ដែល​​ពិធី​​បើក​ការ​​ប្រកួត​​នេះ ប្រារព្ធ​ធ្វើ​កាល​ពីរ​សៀល​ថ្ងៃទី១០ ខែកុម្ភ:​ ឆ្នាំ២០២០ […]

The post ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង ចាប់ផ្តើមបើកការប្រកួតហើយ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ការប្រកួត​កីឡា​សិស្សបឋម​សិក្សា និង មធ្យម​សិក្សា​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង បាន​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ហើយ ​ដែល​​ពិធី​​បើក​ការ​​ប្រកួត​​នេះ ប្រារព្ធ​ធ្វើ​កាល​ពីរ​សៀល​ថ្ងៃទី១០ ខែកុម្ភ:​ ឆ្នាំ២០២០ ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​ហេង ពិទូ អភិ​បាលរង​ខេត្ត​កំពង់​ឆ្នាំង។​

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន​និងកីឡា​ខេត្តកំពង់ឆ្នាំង បានអោយ​ដឹងថា ការប្រកួត​កីឡាសិស្សប​ឋមសិក្សា និងមធ្យម​សិក្សា​ឆ្នាំ​២០​១៩​​ -២០២០នេះ ខេត្តកំ​ពង់ឆ្នាំង នឹង​​ធ្វើការ​ប្រកួត​រយះ​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី១០​ ដល់​ថ្ងៃទី១៤ ​ខែកុម្ភៈ​ ឆ្នាំ២០​២០​ ។ ប្រកួត​លើវិញ្ញា​សា​ បាល់​ទាត់ បាល់​បោះ ​បាល់ទះ​ អត្តពល​កម្ម និង​ប៉េតង់​ ដោយ​មាន​កីឡាករ​ កីឡាការ​នីចូលរួម​ប្រកួត​ចំនួន​១៦០០​នាក់​ ស្រី​៨០០​នាក់ ក្នុង​នោះ​សិស្ស​បឋម​សិក្សា​ចំនួន​ ៧៦៨នាក់ សិស្សមធ្យម​សិក្សា​ចំនួន​៨៣២​នាក់ ។

នៅក្នុង​​ឱកាស​​អញ្ជើញ​​ចូលរួម​​ក្នុង​​ពិធី​បើក​ការប្រកួត​​កីឡា​​សិស្ស​​បឋម​សិក្សា​ និង​​មធ្យម​សិក្សា​នា​ពេលនោះ​ ឯកឧត្តម​ហេង ពិទូ​ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស អោយចូល​រួម​លេង​កីឡា ហើយ​ត្រូវ​ចៀសវាង​ការ​ទៅ​ប្រព្រឹត្ត​អំពើ​​អបាយមុខ​ផ្សេងៗ ជាពិសេស​ចៀស​​អោយ​​ឆ្ងាយ​​ពី​គ្រឿង​ញៀន​។

ឯកឧត្តម​​អភិបាល​រង​ខេត្តកំពង់​ឆ្នាំង បន្ថែមថា ជាការ​​ពិតណាស់​​សកម្ម​ភាព​​កីឡា​​គឺ​បាន​ផ្តល់​នូវ​​សារប្រយោជន៍​​ ចំពោះ​​ការកែ​ប្រែ​​ឥរិយា​បថ លប់​បំបាត់​​អំពើ​​ហឹ​ង្សា ដោយ​បង្ហាញ​​នូវ​ភាពទន់ភ្លន់ បង្កើ​ន​​គុណ​ភាព​​ផ្នែក​សិ​ល​ធម៌ សុជីវធម៌ អោយ​បាន​​សមស្រប​​ទៅ​តាម​​ស្មារតី​​នៃ​ការ​លើក​កម្ពស់​​កិត្យា​នុភាព​​ជាតិ​ នៃ​កេរ្តិ៍​ដំណែល​​ប្រពៃណី​​វប្បធម៌ អរិយធម៌ ​អត្តស​ញ្ញាណ​​ជាតិ​ ​និង​​សេចក្តី​ថ្លៃថ្នូ​រ​រ​បស់​​ជាតិ​យើង​ ។​

 

The post ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង ចាប់ផ្តើមបើកការប្រកួតហើយ appeared first on MYFM News.

]]>