covid19 Archives - MYFM News https://myfmnews.com/archives/tag/covid19 Wed, 03 Mar 2021 14:22:17 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png covid19 Archives - MYFM News https://myfmnews.com/archives/tag/covid19 32 32 អភិបា​ល​ខេត្តកំព​ង់ឆ្នាំង​ ចាក់វ៉ាក់​សាំង​ប​ង្ការជំងឺ​កូវីដ​១៩ លើក​ទី២ នៅម​ន្ទីរពេទ្យ​ខេត្តកំ​ពង់​ឆ្នាំង https://myfmnews.com/archives/8996 Wed, 03 Mar 2021 14:22:17 +0000 https://myfmnews.com/?p=8996 កំពង់ឆ្នាំង ៖ ឯក​ឧ​ត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំ​ពង់ឆ្នាំង នៅថ្ងៃទី៣ ខែ​មី​នា ឆ្នាំ២០២១​នេះ បានអញ្ជើញ​ចាក់វ៉ាក់​សាំង​​បង្កា​រ​ជំងឺកូវីដ១៩ […]

The post អភិបា​ល​ខេត្តកំព​ង់ឆ្នាំង​ ចាក់វ៉ាក់​សាំង​ប​ង្ការជំងឺ​កូវីដ​១៩ លើក​ទី២ នៅម​ន្ទីរពេទ្យ​ខេត្តកំ​ពង់​ឆ្នាំង appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ឯក​ឧ​ត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំ​ពង់ឆ្នាំង នៅថ្ងៃទី៣ ខែ​មី​នា ឆ្នាំ២០២១​នេះ បានអញ្ជើញ​ចាក់វ៉ាក់​សាំង​​បង្កា​រ​ជំងឺកូវីដ១៩ ប្រភេទ​ស៊ីណូ​ហ្វាម ជាលើក​ទី២ នៅមន្ទីរ​ពេទ្យ​ខេត្តកំ​ពង់​ឆ្នាំង ។

ការអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាលើកទី២នេះ គឺបន្ទាប់ពីឯកឧត្តអភិបាលខេត្ត បានអញ្ចើញ​ចាក់វ៉ាក់​សាំងនេះ​លើក​ទី១​ កាលពីថ្ងៃទី១០ កុម្ភៈ នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ហើយការចាក់វ៉ាក់សាំងលើកទី២នេះ គឺអនុវត្តបាន​ឲ្យត្រឹម​ត្រូវតាម​ការ​ណែនាំ របស់​គ្រូ​ពេទ្យ  ។

គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង បានចាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ នៅមន្ទីរ​ពេទ្យ​ខេត្ត ហើយនៅថ្ងៃបន្ទាប់បានបើកឲ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ចំនួន២ទីតាំងបន្ថែមទៀត គឺនៅមន្ទីរពេទ្យ​បង្អែក​ស្រុកបរិបូរណ៍ និង មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ៕

The post អភិបា​ល​ខេត្តកំព​ង់ឆ្នាំង​ ចាក់វ៉ាក់​សាំង​ប​ង្ការជំងឺ​កូវីដ​១៩ លើក​ទី២ នៅម​ន្ទីរពេទ្យ​ខេត្តកំ​ពង់​ឆ្នាំង appeared first on MYFM News.

]]>
ថ្ងៃ​ដំបូង! ​មន្ត្រី​សុខា​​ភិបាល និង​កម្លាំង​នគរ​បាលខេត្តកំពង់​ឆ្នាំង ជាង១​០០នាក់ បាន​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ លើកទី១ ​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​ https://myfmnews.com/archives/8982 Mon, 01 Mar 2021 15:12:16 +0000 https://myfmnews.com/?p=8982 កំពង់ឆ្នាំង៖ មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ១១៩នាក់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បាន​ចាក់​វ៉ាក់​សាំង​បង្ការ​​ជំងឺ​កូវីដ១៩ លើកទី១ ​​នៅមន្ទីរ​ពេទ្យ​បង្អែកខេត្ត​កំពង់ឆ្នាំង។  […]

The post ថ្ងៃ​ដំបូង! ​មន្ត្រី​សុខា​​ភិបាល និង​កម្លាំង​នគរ​បាលខេត្តកំពង់​ឆ្នាំង ជាង១​០០នាក់ បាន​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ លើកទី១ ​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ១១៩នាក់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បាន​ចាក់​វ៉ាក់​សាំង​បង្ការ​​ជំងឺ​កូវីដ១៩ លើកទី១ ​​នៅមន្ទីរ​ពេទ្យ​បង្អែកខេត្ត​កំពង់ឆ្នាំង។  នេះបើតាមការបញ្ជាក់របស់លោក លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំងជំហានដំបូងនេះ ទទួលបាន​វ៉ាក់​សាំង​​​​ចំនួន​​៧២៥០ដូស និង​ចាប់ផ្តើមចាក់​ពីថ្ងៃទី១ ខែមី​នា​នេះ​តទៅ ដោយ​ចាក់​​លើ បុគ្គលិកសុខាភិបាល កងកម្លាំង​ប៉ូលីស​ជាតិ និង​​អាជ្ញាធរជួរ​មុខ ដូចជា​​អភិបាលរងខេត្ត អភិបាល-អភិបាលរងស្រុក/ខណ្ឌ គណកម្មការភូមិ-ឃុំ-សង្កាត់ ដែលមានអាយុពី១៨ឆ្នាំ ដល់​៥៩ឆ្នាំ ដោយ​​ឈរ​លើ​គោល​ការណ៍ស្ម័គ្រចិត្ត។ ចំពោះទីតាំងសម្រាប់ចាក់វ៉ាក់សាំង ធ្វើឡើងនៅ៣កន្លែង គឺ នៅ​មន្ទីរពេទ្យ​ខេត្ត​កំ​ពង់ឆ្នាំង មន្ទីរពេទ្យ​​បង្អែក​​កំពង់​​ត្រ​ឡា​ច​ និងមន្ទីរ​ពេទ្យ​បង្អែកបរិ​បូណ៍​ ។

លោក ប្រាក់ វ៉ុន បានអោយដឹងទៀតថា សម្រាប់​នៅថ្ងៃស្អែក ថ្ងៃទី០២ ខែមីនា នឹងមានការបើក​​ដំណើរ​ការចាក់នៅ មន្ទីរពេទ្យ​​បង្អែក​​កំពង់​​ត្រ​ឡា​ច​ និងមន្ទីរ​ពេទ្យ​បង្អែកបរិ​បូណ៍៕

The post ថ្ងៃ​ដំបូង! ​មន្ត្រី​សុខា​​ភិបាល និង​កម្លាំង​នគរ​បាលខេត្តកំពង់​ឆ្នាំង ជាង១​០០នាក់ បាន​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ លើកទី១ ​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​ appeared first on MYFM News.

]]>