covid-19 Archives - MYFM News https://myfmnews.com/archives/tag/covid-19 Sat, 10 Jul 2021 14:48:21 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png covid-19 Archives - MYFM News https://myfmnews.com/archives/tag/covid-19 32 32 បិទផ្សារ​លើ ក្នុងក្រុង​កំពង់ឆ្នាំង ជា​បណ្តោះ​អាសន្ន ក្រោយ​រកឃើញ​អាជីវករ​វិជ្ជមាន​កូវីដ-១៩ https://myfmnews.com/archives/11831 Sat, 10 Jul 2021 04:54:30 +0000 https://myfmnews.com/?p=11831 កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំ​ពង់ឆ្នាំ​​ង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ […]

The post បិទផ្សារ​លើ ក្នុងក្រុង​កំពង់ឆ្នាំង ជា​បណ្តោះ​អាសន្ន ក្រោយ​រកឃើញ​អាជីវករ​វិជ្ជមាន​កូវីដ-១៩ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំ​ពង់ឆ្នាំ​​ង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដ​ល់មានការសម្រេចជាថ្មី។ ការបិទជាបណ្តោះ អាសន្ន ផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំងនេះ គឺដើម្បី   ទប់ ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិ​ការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបាន​រក​ឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ  -ចូលទីតាំង ខាងលើ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏កំណត់នៅក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ តម្រូវអោយហ៊ុព័ទ្ធទីតាំងផ្សារលើទាំងមូល ផ្អាក​ស​កម្ម​ភា​ព​លក់ដូរ និង​ការ​ចេញ-ចូលទីតាំងនេះ តម្រូវឱ្យអាជីវករផ្សារលើទាំងអស់ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំ​ណាក់​រៀង​ៗខ្លួន ឱ្យបានម៉ត់ចត់ តាមការណែនាំ​របស់​​ក្រសួងសុខាភិបាល និង ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើ​ចត្តា​ឡីស័ក និងយកសំណាក។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុង​ទី​តាំង​​ផ្សារលើ ត្រូវ​​តាម​​ដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិត​​បំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ តទៅរៀង​រាល់​ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។

The post បិទផ្សារ​លើ ក្នុងក្រុង​កំពង់ឆ្នាំង ជា​បណ្តោះ​អាសន្ន ក្រោយ​រកឃើញ​អាជីវករ​វិជ្ជមាន​កូវីដ-១៩ appeared first on MYFM News.

]]>
​អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ចុះ​ពិ​និត្យ​ទី​តាំង​យក​សំ​ណាក​នៅ​ផ្សារ​ឆ្នាំង​ សង្កាត់​ផ្សារ​​ឆ្នាំង​ ក្រុង​​កំ​​ពង់​​ឆ្នាំង​ https://myfmnews.com/archives/11747 Thu, 08 Jul 2021 09:22:32 +0000 https://myfmnews.com/?p=11747 កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំ […]

The post ​អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ចុះ​ពិ​និត្យ​ទី​តាំង​យក​សំ​ណាក​នៅ​ផ្សារ​ឆ្នាំង​ សង្កាត់​ផ្សារ​​ឆ្នាំង​ ក្រុង​​កំ​​ពង់​​ឆ្នាំង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំ អភិបាលរងខេត្តនិង អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះមកដល់ទីតាំងផ្សារឆ្នាំង ដើម្បីពិនិត្យមើលដំណើរការយកសំណាកដោយផ្ទាល់ ដែលក្រុម​គ្រូពេទ្យ​កំពុង​តែញាប់ដៃញាប់ជើង ពិនិត្យមើលយកសំណាកដល់អាជីវកផ្សារឆ្នាំង ដែលបានពាក់ព័ន្ធនិងអ្នកវិជ្ជមានកូវីដ១៩ ។

មានប្រសាសន៍នាពេលនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលដែលដាក់ក្រុមគ្រូពេទ្យ មក​យក​សំណាកនៅផ្សារឆ្នាំងនេះ គឺបន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ជាអាជីវកនៅផ្សារឆ្នាំងនេះ ។ ហើយ​ដើម្បី​ទប់​ស្កាត់ការរីករាលដាលនៃជំងឺនេះឱ្យបានទាន់ពេលវេលា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញវិធានការបន្ទាន់ ក្នុងការទ​ប់​ស្កា​ត់​​នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយធ្វើតេស្តរហ័សដល់អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ដើម្បី​បានដឹង​ហើយរួម​គ្នាទប់​ស្កាត់កុំឱ្យមានការចម្លងជាទ្រង់ទ្រាយធំបន្តទៀត ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និង អាជីវកដែលបានពាក់ព័ន្ធផ្ទាល់និងប្រយោលទាំងអស់ត្រូវមកចូល​រួម​យកសំណាក ដើម្បីបញ្ចៀសនូវការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។ ប្រសិនបើប្រជាពលរដ្ឋ ឬអាជីវកដែលមិនព្រមសហការ ឬ គេច​វេះ​មិន​មកយកសំណាកធ្វើតេស្ដរកវីរុសកូវីដ.១៩ តាមការណែនាំនេះ នឹងត្រូវអនុវត្តវិធានការច្បាប់ ស្តីពីវិធានការទប់ស្កាត់ការ​ឆ្លង​រាល​ដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្រោយពីអាជ្ញាធរខេត្តបានចុះទៅពិនិត្យផ្ទាល់នៅទីតាំងយកសំណាកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេក្តីប្រកាសបិទ​ផ្សារ​ឆ្នាំង​​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៨ ខែកក្កដា នេះតទៅ ៕

 

The post ​អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ចុះ​ពិ​និត្យ​ទី​តាំង​យក​សំ​ណាក​នៅ​ផ្សារ​ឆ្នាំង​ សង្កាត់​ផ្សារ​​ឆ្នាំង​ ក្រុង​​កំ​​ពង់​​ឆ្នាំង​ appeared first on MYFM News.

]]>
រដ្ឋ​បាល​ខេត្តកំ​ពង់​ឆ្នាំង​ សម្រេច​បិទ​ជា​បណ្តោះ​អា​សន្ន​ ផ្សារ​ឆ្នាំង​និង​លំ​នៅ​ឋាន​ដែល​ជាប់​ពាក់​ព័ន្ធ​បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វិដ​.១៩​ ចំ​នួន​២៣​នាក់​ https://myfmnews.com/archives/11740 Thu, 08 Jul 2021 09:13:18 +0000 https://myfmnews.com/?p=11740 កំពង់ឆ្នាំង ៖ ផ្សារឆ្នាំងនិងលំនៅឋានដែលជាប់ពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញា​ធរ សម្រេចបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៨ខែកក្កដា […]

The post រដ្ឋ​បាល​ខេត្តកំ​ពង់​ឆ្នាំង​ សម្រេច​បិទ​ជា​បណ្តោះ​អា​សន្ន​ ផ្សារ​ឆ្នាំង​និង​លំ​នៅ​ឋាន​ដែល​ជាប់​ពាក់​ព័ន្ធ​បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វិដ​.១៩​ ចំ​នួន​២៣​នាក់​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ផ្សារឆ្នាំងនិងលំនៅឋានដែលជាប់ពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញា​ធរ សម្រេចបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី ។

ការបិទផ្សារឆ្នាំង និង លំនៅឋានដែលពាក់ព័ន្ធមិនឲ្យមានការចេញចូលលក់ដូរ ជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លង​រាល​ដាល​ នៃជំងឺកូវិដ.១៩ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ចំនួន២៣នាក់ ជាអាជីវករ និង ប្រជាពលរដ្ឋរស់នៅ​ក្នុងតំបន់​បិ​ទ​ខ្ទប់នេះ ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោល​ក្នុងទី​តាំង​ខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួន ជាប់ជាប្រចាំនិង សូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំ​ព​ង់​ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រៀងរា​ល់​pម៉ោងធ្វើការ និង ត្រូវធ្វើចត្តាឡីស័ក ស្របតាមការណែនាំ ៕

The post រដ្ឋ​បាល​ខេត្តកំ​ពង់​ឆ្នាំង​ សម្រេច​បិទ​ជា​បណ្តោះ​អា​សន្ន​ ផ្សារ​ឆ្នាំង​និង​លំ​នៅ​ឋាន​ដែល​ជាប់​ពាក់​ព័ន្ធ​បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វិដ​.១៩​ ចំ​នួន​២៣​នាក់​ appeared first on MYFM News.

]]>
អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ដាក់​ផែន​ការ​ ត្រៀម​ឆ្លើយ​តប​និង​ទប់​ស្កាត់​​ការ​ឆ្ល​ង​រា​ល​ដាល​ នៃ​ជំ​ងឺ​កូវិដ​.១៩​ https://myfmnews.com/archives/11704 Wed, 07 Jul 2021 14:18:09 +0000 https://myfmnews.com/?p=11704 កំពង់ឆ្នាំង ៖ នៅកិច្ចប្រជុំជាមួយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ […]

The post អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ដាក់​ផែន​ការ​ ត្រៀម​ឆ្លើយ​តប​និង​ទប់​ស្កាត់​​ការ​ឆ្ល​ង​រា​ល​ដាល​ នៃ​ជំ​ងឺ​កូវិដ​.១៩​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ នៅកិច្ចប្រជុំជាមួយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការ ត្រៀមឆ្លើយតប ដើម្បីរទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺកូវិដ .១៩ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ដោយលើកឡើងថា ស្ថានភាពជំងឺកូវិដ.១៩ ក្នុងខេត្តកំពង់ឆ្នាំង នៅមិនទាន់មាន​ការថម​ថយនៅឡើយទេ។ បច្ចុប្បន្នមានករណីឆ្លងនៅតែបន្តកើនឡើងនិងមានអ្នកស្លាប់ជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីអាជ្ញាធរ និង អ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារៀបចំបង្កើតមណ្ឌលចត្តាឡីស័ក​បន្ថែម​ទៀត ហើយទីតាំងមណ្ឌលចត្តាឡីស័កនិមួយៗ ត្រូវមានប្រព័ន្ធទឹក ភ្លើង និង កន្លែងស្នាក់នៅឲ្យបានសមរម្យ ។ ដោយឡែក​មណ្ឌល​សម្រាប់ព្យាបាលអ្នកជំងឺកូវិដ.១៩ ក៏ត្រូវរៀបចំបន្ថែមទៀតផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានស្នើដល់ស្ថាប័នទាំងរដ្ឋនិងឯកជន ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ ។ នៅគ្រប់មូលដ្ឋាន ត្រូវបន្តចុះផ្សព្វផ្សាយដល់ប្រជាពល​រដ្ឋឲ្យ​បាន​ទូ​លំ​ទូលាយ នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសគឺ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង មាន អ្នកឆ្លង ជំងឺ កូវីដ .១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ ចំនួន៧២៤នាក់ព្យាបាលជាសះស្បើយចំនួន៤៣៣នាក់ស្លាប់ចំនួន ១៦នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២៧៥នាក់ ៕

 

The post អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ដាក់​ផែន​ការ​ ត្រៀម​ឆ្លើយ​តប​និង​ទប់​ស្កាត់​​ការ​ឆ្ល​ង​រា​ល​ដាល​ នៃ​ជំ​ងឺ​កូវិដ​.១៩​ appeared first on MYFM News.

]]>
រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង ប្រកាស​ពីការ​ស្លាប់​​អ្នកជំងឺ​ម្នាក់បន្ថែម​ទៀត ដោយ​សារ​ជំងឺ​កូវីដ​១៩​ https://myfmnews.com/archives/11127 Sat, 05 Jun 2021 02:55:47 +0000 https://myfmnews.com/?p=11127 រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែមិថុនា បានប្រកាសពីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ ឈ្មោះ អ៊ូ សាត អាយុ ៦២ឆ្នាំ រស់នៅភូមិស្ពានដែក […]

The post រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង ប្រកាស​ពីការ​ស្លាប់​​អ្នកជំងឺ​ម្នាក់បន្ថែម​ទៀត ដោយ​សារ​ជំងឺ​កូវីដ​១៩​ appeared first on MYFM News.

]]>
រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែមិថុនា បានប្រកាសពីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ ឈ្មោះ អ៊ូ សាត អាយុ ៦២ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែល​បាន​​​ចូល​​មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម កាល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយលទ្ធផល​​តេស្ដរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយសារស្ថានភាព​ជំងឺមានសភាពធ្ងន់ធ្ងរ ហត់ ឡេះឡះ និងស្លេកស្លាំងខ្លាំង អ្នកជំងឺ​ត្រូវ​បា​ន​​ដាក់​​សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ-១៩។ ដោយ​​​ការវិវត្តរបស់​ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅ​មួយថ្ងៃ ទោះ​បីក្រុម​​គ្រូពេទ្យ​​​​ខិតខំថែទាំ​​សង្គ្រោះ​ព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេ​លាម៉ោង៤រសៀល​​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺបានមរណភាព ដោយសារ​ជំងឺ​រលាកសួតធ្ងន់ធ្ងរ  ជំងឺកូវីដ-១៩ និងជំងឺខ្វះគ្រាប់​​ឈាម​​​ក្រហម។

រដ្ឋបាលខេត្តកំ​ពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ​យ៉ាង​​ក្រៀមកំ្រ ជាទីបំផុតជាមួយក្រុម​គ្រួសារសព និងសូមអំពាវនាវដ​ល់បងប្អូនប្រជាពលរដ្ឋ ចូលរួម​ចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

The post រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង ប្រកាស​ពីការ​ស្លាប់​​អ្នកជំងឺ​ម្នាក់បន្ថែម​ទៀត ដោយ​សារ​ជំងឺ​កូវីដ​១៩​ appeared first on MYFM News.

]]>
ក្រសួង​សុខា​​ភិបាល ប្រកាស​​រកឃើញ​វីរុស​បម្លែង​ថ្មីជា​​ប្រភេទ​​គួរ​ឱ្យ​ព្រួយ​បារម្ភ លើ​ពលករ​៣នាក់​ដែលត្រឡប់​មកពី​ប្រទេស​ថៃ https://myfmnews.com/archives/11124 Sat, 05 Jun 2021 02:49:11 +0000 https://myfmnews.com/?p=11124 ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី០៤ ខែមិថុនា បានប្រកាសអោយដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត រកឃើញ​​មាន​​អ្នកផ្ទុក​​មេរោគ​​កូវីដ-១៩ ប្រភេទវីរុសបម្លែងថ្មី B.1.617 ដែលចាត់ទុកជាប្រភេទវីរុសគួរឱ្យព្រួយបារម្ភ លើអ្នកជំងឺចំនួន៣រូប […]

The post ក្រសួង​សុខា​​ភិបាល ប្រកាស​​រកឃើញ​វីរុស​បម្លែង​ថ្មីជា​​ប្រភេទ​​គួរ​ឱ្យ​ព្រួយ​បារម្ភ លើ​ពលករ​៣នាក់​ដែលត្រឡប់​មកពី​ប្រទេស​ថៃ appeared first on MYFM News.

]]>
ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី០៤ ខែមិថុនា បានប្រកាសអោយដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត រកឃើញ​​មាន​​អ្នកផ្ទុក​​មេរោគ​​កូវីដ-១៩ ប្រភេទវីរុសបម្លែងថ្មី B.1.617 ដែលចាត់ទុកជាប្រភេទវីរុសគួរឱ្យព្រួយបារម្ភ លើអ្នកជំងឺចំនួន៣រូប ដែលជា​ពលករ​​កម្ពុជា​ត្រឡប់​មក ពីប្រទេសថៃ តាមច្រកអូស្មាច់។ អ្នកជំងឺចំនួន៣រូប នោះ ទី១ជាស្រ្តីអាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរ​មាន​ជ័យ ទី២ បុរសអាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ និងទី៣ ស្រ្តីអាយុ ៤៣ឆ្នាំ កំពុង​​សំរាកព្យាបាលនៅមន្ទីរពេទ្យ​មោង​​ឬស្សី ខេត្តបាត់ដំបង។

ជាមួយនឹងការរកឃើញវីរុសបម្លែងថ្មីនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជា​ទៅ​គ្រប់ មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និង​អនុវត្តឱ្យ​បាន​​ត្រឹម​ត្រូវ​តាម​​គោលការណ៍​​ប្រតិបត្តិស្តង់ដារប​ច្ចេក​ទេស​ការ​ពារ​​ការ​​ចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំង ដែល​មានការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ ។

ដោយឡែក ក្រសួងសុខាភិបាល ក៏អំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ និង​វិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការដាក់ចេញនូវវិធានការសុខាភិបាល និងវិធាន​ការរដ្ឋ​បាល​នៃរ​​ដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់​ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀស​​បាននូវ​ការចម្លង​​ទ្រង់ទ្រាយធំ ក្នុងសហគមន៍។

តាមការកត់សម្គាល់​របស់ ក្រសួងសុខាភិបាល រហូត​មកដល់​ពេលនេះ វីរុសបម្លែងថ្មី ប្រភេទ B.1.617 ដែលពិភព​លោកមាន​កា​រព្រួយ​​បារម្ភ​​ខ្លាំង ត្រូវ​បានគេរក​​ឃើញនៅបណ្តាប្រទេស​មួយចំនួនទៀតលើពិភពលោក ក្នុងនោះនៅ​ក្នុងតំបន់​អាស៊ាន មានប្រទេស​ចំនួន ៧ហើយ​ដែល​បាន​រ​​កឃើញ ។ប្រទេសចំនួន ៧នោះរួមមាន ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេស​​វៀត​ណាម និងប្រទេសកម្ពុជា។

The post ក្រសួង​សុខា​​ភិបាល ប្រកាស​​រកឃើញ​វីរុស​បម្លែង​ថ្មីជា​​ប្រភេទ​​គួរ​ឱ្យ​ព្រួយ​បារម្ភ លើ​ពលករ​៣នាក់​ដែលត្រឡប់​មកពី​ប្រទេស​ថៃ appeared first on MYFM News.

]]>
ថ្ងៃ​នេះ​! ខេត្តកំ​ពង់ឆ្នាំង រក​ឃើញ​អ្នកវិជ្ជ​មាន​កូវីដ-១៩ ចំនួន​​៧នាក់​បន្ថែម​ទៀត https://myfmnews.com/archives/10883 Mon, 24 May 2021 13:05:02 +0000 https://myfmnews.com/?p=10883 កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺ កូវីដ​១៩ ដែលជាកម្មករ […]

The post ថ្ងៃ​នេះ​! ខេត្តកំ​ពង់ឆ្នាំង រក​ឃើញ​អ្នកវិជ្ជ​មាន​កូវីដ-១៩ ចំនួន​​៧នាក់​បន្ថែម​ទៀត appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺ កូវីដ​១៩ ដែលជាកម្មករ បម្រើការងារ នៅរោងចក្រចំនួន៤ គឺរោងចក្រហឺរ៉ាយហ្សិន អៅដរ ( ខេមបូឌា ) រោងចក្រតឹកហ្វុក (ខេមបូឌា ) ហ្គា​មេន រោងចក្រធី អេហ្វ ជី ( ខេមបូឌា ) ហ្គាមេន ឯ .ក និង រោងចក្រខេនស្ពតស៊ូ ខូអិលធីឌីដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិផ្សារ​ត្រាច ភូមិលង្វែក ភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពុងត្រឡាច និង ភូមិចំការស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និង មណ្ឌលព្យា​បា​លវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករកម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុក​ដាក់​គ្រ​ប់​​គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូន និង ជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនិមូយៗ តាមជាក់ស្តែង ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជា​មួយ​អ្នក​វិជ្ជមាន​ជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬ មណ្ឌល​សុខភាព​ដែលនៅ​ជិត​បំផុត ៕

The post ថ្ងៃ​នេះ​! ខេត្តកំ​ពង់ឆ្នាំង រក​ឃើញ​អ្នកវិជ្ជ​មាន​កូវីដ-១៩ ចំនួន​​៧នាក់​បន្ថែម​ទៀត appeared first on MYFM News.

]]>
រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង បិទ​ជា​បណ្តោះអា​សន្ន រោង​ចក្រ​ហឹ​​រ៉ាយ​ហ្សិន ​អៅដរ ខេម​​បូឌា​ ក្រោយ​រក​ឃើញ​​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-​១៩ ជាបុគ្គ​លិក និង​កម្មករ​ https://myfmnews.com/archives/10768 Sat, 22 May 2021 04:38:31 +0000 https://myfmnews.com/?p=10768 រដ្ឋបាលខេត្តកំពង់​ឆ្នាំង បិទជាបណ្តោះ​អាសន្ន រោងចក្រ​ហឹ​រ៉ាយហ្សិន អៅដរ ខេម​បូឌា (HORIZON OUTDOOR CAMBODIA CO.,LTD) ស្ថិតក្នុង​ភូមិផ្សារ​ត្រាច […]

The post រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង បិទ​ជា​បណ្តោះអា​សន្ន រោង​ចក្រ​ហឹ​​រ៉ាយ​ហ្សិន ​អៅដរ ខេម​​បូឌា​ ក្រោយ​រក​ឃើញ​​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-​១៩ ជាបុគ្គ​លិក និង​កម្មករ​ appeared first on MYFM News.

]]>
រដ្ឋបាលខេត្តកំពង់​ឆ្នាំង បិទជាបណ្តោះ​អាសន្ន រោងចក្រ​ហឹ​រ៉ាយហ្សិន អៅដរ ខេម​បូឌា (HORIZON OUTDOOR CAMBODIA CO.,LTD) ស្ថិតក្នុង​ភូមិផ្សារ​ត្រាច ឃុំលង្វែក ស្រុក​កំពង់​​ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០​២១​រហូតដល់មានការសម្រេច​ជា​ថ្មី​​។
ការបិទជាបណ្តោះអាសន្នរោងចក្រនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ បន្ទាប់ពីបានរក ឃើញ​​អ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងជួរបុគ្គលិក និងកម្មករក្នុងរោងចក្រនេះ។

The post រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង បិទ​ជា​បណ្តោះអា​សន្ន រោង​ចក្រ​ហឹ​​រ៉ាយ​ហ្សិន ​អៅដរ ខេម​​បូឌា​ ក្រោយ​រក​ឃើញ​​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-​១៩ ជាបុគ្គ​លិក និង​កម្មករ​ appeared first on MYFM News.

]]>
ខេត្ត​កំ​ពង់​ឆ្នាំង រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-​១៩ ចំនួន​មួយ​ករណី​ថ្មី https://myfmnews.com/archives/10761 Sat, 22 May 2021 04:30:31 +0000 https://myfmnews.com/?p=10761 រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ឧសភានេះ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីថ្មីបន្ថែមទៀត គឺឈ្មោះ វ៉ៃ បុនលាភ ភេទប្រុស […]

The post ខេត្ត​កំ​ពង់​ឆ្នាំង រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-​១៩ ចំនួន​មួយ​ករណី​ថ្មី appeared first on MYFM News.

]]>
រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ឧសភានេះ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីថ្មីបន្ថែមទៀត គឺឈ្មោះ វ៉ៃ បុនលាភ ភេទប្រុស អាយុ ១៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឈ្មោះ វ៉ៃ បុនលាភ ភេទប្រុស ជាពលករត្រឡប់មកពីប្រទេសថៃតាមច្រកអូស្មាច់ ធ្វើដំណើរ​តាម​រថយន្តកងទ័ព មានរួមដំណើរចំនួន ៨នាក់ មកដល់មណ្ឌលចត្តាឡីស័កសាលាគំរូក្រុងនៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ នៅថ្ងៃ ទី២០​ ខែឧសភា ឆ្នាំ២០២១ បានយកសំណាក ហើយជាលទ្ធផលគឺវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ថា ក្នុង”ព្រឹត្តិការណ៍​សហគមន៏ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំ​នួន ៧៥នាក់។ ក្នុងនោះមាន អ្នកជាសះស្បើយសរុប ២៩នាក់ កំពុង​សម្រាក​ព្យាបាល​សរុបចំ​​នួន ៤៤នាក់ និងអ្នកស្លាប់​ចំនួន ២នាក់។

The post ខេត្ត​កំ​ពង់​ឆ្នាំង រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-​១៩ ចំនួន​មួយ​ករណី​ថ្មី appeared first on MYFM News.

]]>
កម្មការ​នី ​និង​អ្នក​បម្រើ​ការ​ងារ​ នៅរោងចក្រ​ហីរ៉ា​យហ្សិន​អៅដរ ក្នុង​ស្រុកកំពង់ត្រឡាច​ចំនួន​២​០​នាក់ វិជ្ជមានកូវីដ.​១៩ https://myfmnews.com/archives/10730 Tue, 18 May 2021 05:06:42 +0000 https://myfmnews.com/?p=10730 កំពង់ឆ្នាំង ៖  កម្មករ កម្មការនី ​និងអ្នកបម្រើការងារនៅរោងចក្រហីរ៉ាយហ្សិន អៅដរ ( ខេមបូឌា ) ដែល​មា​នទីតាំង […]

The post កម្មការ​នី ​និង​អ្នក​បម្រើ​ការ​ងារ​ នៅរោងចក្រ​ហីរ៉ា​យហ្សិន​អៅដរ ក្នុង​ស្រុកកំពង់ត្រឡាច​ចំនួន​២​០​នាក់ វិជ្ជមានកូវីដ.​១៩ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖  កម្មករ កម្មការនី ​និងអ្នកបម្រើការងារនៅរោងចក្រហីរ៉ាយហ្សិន អៅដរ ( ខេមបូឌា ) ដែល​មា​នទីតាំង ស្ថិតនៅ​ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន២០នាក់ មានវិជ្ជមានកូវិដ.១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្តកំពង់ឆ្នាំង នៅព្រឹក​ថ្ងៃទី១៨ ខែឧស​ភា ឆ្នាំ២០​២១ ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា អ្នកវិជ្ជមានចំនួន២០នាក់នេះ ត្រូវបានរកឃើញកាលពីថ្ងៃទី១៧ ឧសភា ហើយនៅថ្ងៃទី១៨ ឧសភានេះ ក្រុម​​ការងារបានបន្តចុះស្រាវជ្រាវ ដើម្បីរកប្រភពចម្លងឲ្យបានច្បាស់និងបន្តពិនិត្យសំណាក អ្នកពាក់ព័ន្ធព្រម​​ទាំងដាក់ឲ្យធ្វើចត្តាឡីស័ក ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា អ្នកវិជ្ជមានកូវីដ.១៩ ចំនួន២០ នាក់​​​​នេះ មាន​កម្មកា​​រិនី​​ចំនួន១២នាក់ រស់នៅក្នុងភូមិក្ងោកពង់ និង ភូមិត្រពាំងព្រីង ឃុំស្វាយជុគ ស្រុកសាមគ្គីមានជ័យ ចំនួន​២​នាក់ទៀត រស់នៅក្នុង​ស្រុក​​ឧដុង្គ
និង ស្រុក​ថ្ពង ខេត្តកំ​ពង់​​​ស្ពឺ និង ៦នាក់​ទៀត​ជា​​​ជន​បរ​ទេស ដែលស្នាក់​​នៅធ្វើការ​ក្នុង​រោងច​​ក្រ​​ខាងលើ ៕

The post កម្មការ​នី ​និង​អ្នក​បម្រើ​ការ​ងារ​ នៅរោងចក្រ​ហីរ៉ា​យហ្សិន​អៅដរ ក្នុង​ស្រុកកំពង់ត្រឡាច​ចំនួន​២​០​នាក់ វិជ្ជមានកូវីដ.​១៩ appeared first on MYFM News.

]]>