CIM Archives - MYFM News https://myfmnews.com/archives/tag/cim Tue, 05 Apr 2022 17:21:40 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png CIM Archives - MYFM News https://myfmnews.com/archives/tag/cim 32 32 តារា​​បង្ហាញ​​ម៉ូដ​ជាច្រើន​​ដួង បង្ហាញ​​សម្រស់​ជាមួយ​នឹងគ្រឿង​​ពេជ្រ​ លើ​កម្រាល​ព្រំ​ក្រ​ហម​​នៅផ្សារ​ទំនើប​​អូឡាំព្យា https://myfmnews.com/archives/15106 Tue, 05 Apr 2022 17:21:40 +0000 https://myfmnews.com/?p=15106 តារា​បង្ហាញ​ម៉ូដ ស្រី​ប្រុស ជាច្រើន​ដួង បានបង្ហាញ​សម្រស់ស្រស់ស្អាត ក្នុង​កម្មវិធី​សម្ពោធ ក្រុមហ៊ុន Cambodia International Models (CIM) […]

The post តារា​​បង្ហាញ​​ម៉ូដ​ជាច្រើន​​ដួង បង្ហាញ​​សម្រស់​ជាមួយ​នឹងគ្រឿង​​ពេជ្រ​ លើ​កម្រាល​ព្រំ​ក្រ​ហម​​នៅផ្សារ​ទំនើប​​អូឡាំព្យា appeared first on MYFM News.

]]>
តារា​បង្ហាញ​ម៉ូដ ស្រី​ប្រុស ជាច្រើន​ដួង បានបង្ហាញ​សម្រស់ស្រស់ស្អាត ក្នុង​កម្មវិធី​សម្ពោធ ក្រុមហ៊ុន Cambodia International Models (CIM) នៅ​ផ្សារ​ទំនើប Olympia រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ​។ អ្វីដែល​ពិសេស​នោះ បវរកញ្ញា ជាច្រើនរូប មកពី​គ្រប់​កម្មវិធី​ផ្សេងៗ នាំគ្នា​ដើរ​លើកម្រាលព្រំ​ក្រហម ឡើង​ឆាក បង្អួត​គ្រឿង​ពេជ្រ មកពី​ហាង CSNJ Somnang Jewelry ដែលជា​ហាង​កំពុង​ល្បីឈ្មោះ​។​

CIM ជា​ក្រុមហ៊ុន មាន​តារា​សិល្បៈ​គ្រប់​ជំនាន់ ពិសេស​គ្រប់​ជំនាញ បាន​ផ្តោតលើ ការបង្ហាញ​ម៉ូដ ដែលមាន​ភាពច្បាស់លាស់ និង​សុ​ទ្ឋ​តែ​ជា​តារា​ឆ្លងកាត់​ការប្រកួត កម្មវិធី​ផ្សេងៗ ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ស្រុក​។ នេះ​ជាការ​សម្ពោធ​សាកល្បង ដោយ​រំលេច​សុទ្ធតែ តារា​បង្ហាញ​ម៉ូដ ជាង ១០០ នាក់ រាប់ទាំង​បវរកញ្ញា ចក្រ​វា​ឡ ៤ ជំនាន់ បវរកញ្ញា​ភេទ​ទី​៣ ដ៍​ស្រស់ស្អាត និង តារា​បង្ហាញ​ម៉ូដ ផ្នែក​បុរស មួយចំនួនទៀត ដែលមាន​រាង​សង្ហា​មិនធម្មតា​។​

លោក និមល​រ័ត្ន អ្នកគ្រប់គ្រង កម្មវិធី និង​ជា​ស្ថាបនិក ក្រុមហ៊ុន CIM បានបញ្ជាក់​ថា លោក​រំពឹងថា ការចាប់បដិសន្ធិ នៃ​ក្រុមហ៊ុន​យើង នឹង​ទទួលបាន ប្រជាប្រិយភាព ហើយ​គ្រប់​ការងារ ដែល​ម្ចាស់​កម្មវិធី​ចូលរួម ពិតជា​ទទួលបាន ភាពលេច​ធ្លោ​មិន​ខកបំណង​។ លើសពីនេះ សង្ឃឹមថា នាំអោយ​កម្ពុជា រីកចម្រើន​ទៀត លើ​វិស័យ​ដើរ​ម៉ូដ និង​ការប្រឡង​បវរកញ្ញា​។ ការប្រកួត​បវរកញ្ញា នៅ​កម្ពុជា ពេញនិយម​ណាស់ ពេលនេះ ហើយ​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ក៏​ពេញចិត្ត និង​ចូលរួម​សហការ នេះ​ជាការ​សប្បាយចិត្ត និង​ទឹកចិត្ត​មួយ​។​

​បវរកញ្ញា ៤ រដូវ​កាល មាន រឿន ណាត សំណាង អេ​លី​ណា រ៉េត សារី​តា ងិន ម៉ា​រ៉ា​ឌី ដោយ​សុទ្ធតែ​រំលេច​គ្រឿង​ពេជ្រ ក្នុងនោះ សារី​តា រំភើប​ជាងគេ ដោយសារ​មិន​នឹកស្មានថា បាន​ពាក់​ខ្សែ ក ពេជ្រ តម្លៃ​ជាង ១០ ម៉ឺន​ដុល្លារ ជាប់​កាយ​បែបនេះ​ឡើយ​៕

The post តារា​​បង្ហាញ​​ម៉ូដ​ជាច្រើន​​ដួង បង្ហាញ​​សម្រស់​ជាមួយ​នឹងគ្រឿង​​ពេជ្រ​ លើ​កម្រាល​ព្រំ​ក្រ​ហម​​នៅផ្សារ​ទំនើប​​អូឡាំព្យា appeared first on MYFM News.

]]>