ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ Archives - MYFM News https://myfmnews.com/archives/tag/ឯកឧត្តម-ស៊ុន-សុវណ្ណារិទ្ Wed, 22 Jan 2025 11:46:02 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ Archives - MYFM News https://myfmnews.com/archives/tag/ឯកឧត្តម-ស៊ុន-សុវណ្ណារិទ្ 32 32 ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិក តាមទីសាធារណៈ https://myfmnews.com/archives/21750 Wed, 22 Jan 2025 11:44:52 +0000 https://myfmnews.com/?p=21750 ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត […]

The post ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិក តាមទីសាធារណៈ appeared first on MYFM News.

]]>
ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃរដ្ឋសភា ថ្នាក់ដឹកនាំនិងជាតំណាងក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនានាប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិតំណាងអង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសដល់រដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាព ចំណុះពាក់ព័ន្ធ ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ចូលរួម ធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងយើងស្អាត សង្គមយើងស្អាត ប្រទេសជាតិយើងមានបរិស្ថានស្អាត គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង បានលើកឡើងថា យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នៅទូទាំងខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារសម្របសម្រួល នៃក្រសួងបរិស្ថានបានចុះដឹកនាំលើយុទ្ធនាការ “កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងបាន ចំនួន ៣០០លើក ក្នុងនោះក្រុមការងារសម្របសម្រួលនៃក្រសួងបរិស្ថានបានចុះដឹកនាំផ្ទាល់ចំនួន ៨១លើក។យុទ្ធនាការបានធ្វើអនាម័យសម្អាតតាមដងផ្លូវទូទាំងខេត្តបានចំនួន ៤១ខ្សែ, មានសាលារៀនទាំង ៣កម្រិតសិក្សា ចូលរួមចំនួន ៣៩៩សាលា , លោកគ្រូ អ្នកគ្រូចំនួន ៣ ៨៧១នាក់, សិស្សានុសិស្ស ចំនួន ១១៦ ៩៣៨នាក់, វត្តអារាមចំនួន ២១៩វត្ត (ព្រះសង្ឃចំនួន ២ ៦០០អង្គ) មន្រ្តីរាជការខេត្ត ក្រុង ស្រុកចំនួន ៦ ៩០៨នាក់, សាលាឃុំ សង្កាត់ ចំនួន ៧១ឃុំ សង្កាត់ ប្រជាពលរដ្ឋចំនួន ៤១៨ ៦៧៥នាក់ ស្មើនឹង ៧០% នៃប្រជាជនទូទាំងខេត្ត រោងចក្រសហគ្រាស ចំនួន ២២ អ្នកចូលរួមចំនួន ៤៥ ៦៦៨នាក់, អាជ្ញាធរ មូលដ្ឋានឃុំ សង្កាត់ចំនួន ១ ៣៨០នាក់ ក្នុងយុទ្ធនាការមានអ្នកចូលរួមសរុបចំនួន ៥៩៦ ០៤០អង្គ/នាក់ និងបានប្រមូលសំរាមបានចំនួន ២៦ ៣៤៩គីឡូក្រាម។

 

ជាលទ្ធផលតាមរយៈសកម្មភាពយុទ្ធនាការខាងលើនេះត្រូវបានពិនិត្យឃើញថា នៅតាមសាលារៀន រោងចក្រ សិប្បកម្ម អាជីវកម្ម វត្តអារាម ភូមិ ឃុំ សង្កាត់ លំនៅឋានប្រជាពលរដ្ឋនិងតាមដងផ្លូវជាតិ ផ្លូវខេត្តផ្លូវស្រុកមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានស្អាតល្អ មានភាពប្រទាក់ក្រឡាជាមួយលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

The post ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិក តាមទីសាធារណៈ appeared first on MYFM News.

]]>
អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ណែនាំ​ឲ្យ​មន្ត្រី​សមត្ថកិច្ច ​និង​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​ បង្ក្រាប​ក្រុម​ក្មេង​​ទំនើង​ ល្បែង​ស៊ី​សង​ និង​គ្រឿង​ញៀន​ https://myfmnews.com/archives/21216 Mon, 27 May 2024 06:29:44 +0000 https://myfmnews.com/?p=21216 កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញ […]

The post អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ណែនាំ​ឲ្យ​មន្ត្រី​សមត្ថកិច្ច ​និង​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​ បង្ក្រាប​ក្រុម​ក្មេង​​ទំនើង​ ល្បែង​ស៊ី​សង​ និង​គ្រឿង​ញៀន​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្តិភាពសង្គមឲ្យបានល្អប្រសើរ នៅគ្រប់មូលដ្ឋាន ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរបែបនេះ នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាព រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដាក់ផែនការនិងផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីមន្ត្រីយកទៅអនុវត្ត ដែលក្នុងនោះ ឯកឧត្តមបានជម្រុញឲ្យបង្កើន ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសញៀន ល្បែងស៊ីសង និងក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព ៕

The post អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ណែនាំ​ឲ្យ​មន្ត្រី​សមត្ថកិច្ច ​និង​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​ បង្ក្រាប​ក្រុម​ក្មេង​​ទំនើង​ ល្បែង​ស៊ី​សង​ និង​គ្រឿង​ញៀន​ appeared first on MYFM News.

]]>
អភិបាលខេត្តកំពង់ឆ្នាំង​ ថាការសម្រេច​ជោគជ័យ​ជា​ខេត្ត​ODF គឺផ្តល់​ផលចំណេញទាំង​សេដ្ឋកិច្ច និង​សុខភាពប្រជាជន https://myfmnews.com/archives/18884 Tue, 20 Jun 2023 08:35:35 +0000 https://myfmnews.com/?p=18884 ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្ត​បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឬហៅថាខេត្ត(ODF) ​ ដោ​យ​​បានដង្ហែរ ពាន​អប​អរ​​សាទរ និង​ប្រារព្ធ​ពិធីប្រកាសទទួលស្គាល់ជាផ្លូវ​ការ នៅបរិវេណសួ​នច្បា​រកណ្តាល​ក្រុងកំពង់ឆ្នាំង នាថ្ងៃទី២០ ខែមិថុនា ។ […]

The post អភិបាលខេត្តកំពង់ឆ្នាំង​ ថាការសម្រេច​ជោគជ័យ​ជា​ខេត្ត​ODF គឺផ្តល់​ផលចំណេញទាំង​សេដ្ឋកិច្ច និង​សុខភាពប្រជាជន appeared first on MYFM News.

]]>
ខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្ត​បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឬហៅថាខេត្ត(ODF) ​ ដោ​យ​​បានដង្ហែរ ពាន​អប​អរ​​សាទរ និង​ប្រារព្ធ​ពិធីប្រកាសទទួលស្គាល់ជាផ្លូវ​ការ នៅបរិវេណសួ​នច្បា​រកណ្តាល​ក្រុងកំពង់ឆ្នាំង នាថ្ងៃទី២០ ខែមិថុនា ។

ថ្លែងនៅក្នុងពិធី​ពិធីប្រកាសទទួលស្គាល់នាព្រឹកមិញនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើក​ឡើង​ថា ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ពិតជាដែលនាំមកនូវផលចំ​ណេញ​យ៉ាងច្រើន ទាំងផ្នែកសេដ្ឋកិច្ច និង​​សុ​ខភា​ពរបស់ប្រជាជន។ ទន្ទឹមនេះ ​ការងារផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​ជនបទ នៅក្នុងខេត្ត ត្រូវបាន​​លើក​កម្ពស់ ដើម្បីកាត់បន្ថយនូវជំងឺឆ្លងផ្សេងៗ ដែលជាផលប៉ះ​ពាល់ដល់សុ​ខភាព​ប្រជាពលរដ្ឋ។

ជាមួ​យគ្នានេះ ឯកឧត្ដម សួស គង់ រដ្ឋលេ​ខាធិកា​រក្រសួងអភិ​វឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ដែរថា ការសម្រេចជោគ​​ជ័យ​​លើ​​បញ្ចប់​​ការប​ន្ទោរបង់ពាសវាលពា​​សកាលរបស់ខេត្តកំពង់ឆ្នាំងនាពេលនេះ បានម​​កពីកិច្ចសហការ រវាងក្រសួង​​អភិវ​ឌ្ឍន៍​ជនបទ អាជ្ញាធរខេត្ត មន្ទីរ អង្គភាព នានាជុំវិញខេត្ត អាជ្ញា​មូលដ្ឋាន និងអង្គការដៃ​គូជាច្រើន ផង​​ដែរ។

គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងជាខេត្តទី៥ ដែលទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាស​កាល (ODF) ប​​ន្ទា​​ប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្ដាល កំពង់ស្ពឺ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ ទិសដៅរបស់ខ្លួនក្នុងការ ឲ្យ​​ប្រជាពលរដ្ឋទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២៥ ៕

 

The post អភិបាលខេត្តកំពង់ឆ្នាំង​ ថាការសម្រេច​ជោគជ័យ​ជា​ខេត្ត​ODF គឺផ្តល់​ផលចំណេញទាំង​សេដ្ឋកិច្ច និង​សុខភាពប្រជាជន appeared first on MYFM News.

]]>
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ៖ សង្រ្កាន្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ ប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និង​សន្តិសុ​ខ​ល្អ​ប្រសើរ https://myfmnews.com/archives/18456 Mon, 17 Apr 2023 11:50:56 +0000 https://myfmnews.com/?p=18456 សង្រ្កាន្តនៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា គឺបានប្រព្រឹត្តទៅក្រោម បរិ​យា​កាស​​សប្បាយរីករាយ និងសន្តិសុខ […]

The post ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ៖ សង្រ្កាន្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ ប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និង​សន្តិសុ​ខ​ល្អ​ប្រសើរ appeared first on MYFM News.

]]>
សង្រ្កាន្តនៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា គឺបានប្រព្រឹត្តទៅក្រោម បរិ​យា​កាស​​សប្បាយរីករាយ និងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង ប្រាប់ MYFM នៅថ្ងៃទី១៧ ខែមេសានេះ។

សូមស្តាប់ប្រសាសន៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង ខាងក្រោម៖

The post ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ៖ សង្រ្កាន្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ ប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និង​សន្តិសុ​ខ​ល្អ​ប្រសើរ appeared first on MYFM News.

]]>
ពលរដ្ឋរង​គ្រោះ ដោយ​សារ​ខ្យល់កន្ត្រាក់ ១៥គ្រួសារនៅ​ស្រុកកំពង់​លែង ទទួល​​បាន​អំ​ណោ​យមនុស្សធម៌ពីសា​ខា​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង https://myfmnews.com/archives/18448 Mon, 17 Apr 2023 10:43:07 +0000 https://myfmnews.com/?p=18448 កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។អំណោយមនុស្សធម៌ទាំនេះ ត្រូវបានឯកឧត្តម ស៊ុន […]

The post ពលរដ្ឋរង​គ្រោះ ដោយ​សារ​ខ្យល់កន្ត្រាក់ ១៥គ្រួសារនៅ​ស្រុកកំពង់​លែង ទទួល​​បាន​អំ​ណោ​យមនុស្សធម៌ពីសា​ខា​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។អំណោយមនុស្សធម៌ទាំនេះ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា​ធិការ​សាខា លោកជំទាវ ប៊ន សុភី អនុប្រធាន គណៈកម្មាធិការ​សាខា លោកជំទាវ កែ ច័ន្ទមុនី និងលោកជំទាវផាត សុផាន្នី ជាប្រធាន និងអនុប្រធានកិត្តិយស គណៈកម្មាធិការសាខា នាំយកទៅចែកជូន នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ។

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៥គ្រួសារ មកពៅឃុំច្រណូក៦គ្រួសារ, ឃីប្រលាយមាស ៨គ្រួសារ, ឃុំផ្លូវទូក ៦គ្រួសារ, និងឃុំពោធិ៍ ៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេះ ត្រីខមូយ​យួរ ឃីត១កញ្ចប់ មានមុង១ ភួយ១ សារ៉ុង១ និងក្រម៉ា១ ព្រមទាំងថវិកាមួយចំនួន ។ ចំពោះគ្រួសារដែលរងផលប៉ៈពាល់​ខ្លាំង​​សាខាបានបន្ថែមតងធំចំនួន១ផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានសំដែងការ​ចូលរួម​សោក​ស្ដាយ​ចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិមួយចំនួន ដែលជាកម្លាំងញើសឈាម របស់បងប្អូនប្រជាពល​រដ្ឋ ខិតខំរកបានដោយការងារសុចរិត ។

ឯកឧត្តម ស៊ុន សិវណ្ណារិទ្ធិ បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ កុំមានការអស់សង្ឃឹម ព្រោះគ្មាននរណា​​ម្នាក់ចង់​​ឱ្យ​ហេ​តុ​កា​រណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែង បន្តទៅមុខទៀត ដើម្បីគ្រួសារអាច​មានជីវភាព​ល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមាន​​អនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគ​​អាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ ៕

The post ពលរដ្ឋរង​គ្រោះ ដោយ​សារ​ខ្យល់កន្ត្រាក់ ១៥គ្រួសារនៅ​ស្រុកកំពង់​លែង ទទួល​​បាន​អំ​ណោ​យមនុស្សធម៌ពីសា​ខា​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង appeared first on MYFM News.

]]>
រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ធ្វើ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​និង​លើក​ទិស​ដៅ​សម្រាប់​អនុ​វត្ត​ឆ្នាំថ្មី​ https://myfmnews.com/archives/18151 Mon, 13 Mar 2023 06:11:14 +0000 https://myfmnews.com/?p=18151 កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅសម្រាប់អនុវត្តបន្ត នៅក្នុងឆ្នាំថ្មី ។ […]

The post រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ធ្វើ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​និង​លើក​ទិស​ដៅ​សម្រាប់​អនុ​វត្ត​ឆ្នាំថ្មី​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅសម្រាប់អនុវត្តបន្ត នៅក្នុងឆ្នាំថ្មី ។ អង្គសន្និបាតប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ។

ថ្លែងក្នុងពិធីបើកអង្គសន្និបាតនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អង្គសន្និបាតធ្វើឡើងដើម្បីត្រួតពិនិត្យ ឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារ លើគ្រប់វិស័យ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយរកឲ្យឃើញចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម បទពិឋោធន៍ល្អៗ និងដំណោះស្រាយ ដែលបានអនុវត្តក្នុងរយះពេល១ឆ្នាំកន្លងទៅ ដើម្បីដកបទពិសោធន៍ សម្រាប់អនុវត្តឲ្យបានល្អប្រសើរ នាឆ្នាំខាងមុខ។

អង្គសន្និបាទក៏បានធ្វើការពិភាក្សាទៅលើ ប្រធានបទសំខាន់ៗ សម្រាប់បំពេញបន្ថែមលើខ្លឹមសារ របាយការណ៍ និងទិសដៅ បញ្ហាប្រឈមនិងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់យកមកអនុវត្ត នៅក្នុងឆ្នាំ២០២៣ ៕

 

The post រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ធ្វើ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​និង​លើក​ទិស​ដៅ​សម្រាប់​អនុ​វត្ត​ឆ្នាំថ្មី​ appeared first on MYFM News.

]]>
អភិបាល​ខេត្តកំពង់ឆ្នាំង គ្រោង​នឹងបង្កើតភូមិទេ​សចរណ៍​នៅ​ស្រុកទឹកផុស https://myfmnews.com/archives/17746 Sat, 04 Feb 2023 00:00:37 +0000 https://myfmnews.com/?p=17746 កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា អាជ្ញាធរខេត្ត​មានគម្រោងបង្កើតភូមិទេសចរណ៍ និងរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅក្នុងស្រុកទឹកផុស […]

The post អភិបាល​ខេត្តកំពង់ឆ្នាំង គ្រោង​នឹងបង្កើតភូមិទេ​សចរណ៍​នៅ​ស្រុកទឹកផុស appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា អាជ្ញាធរខេត្ត​មានគម្រោងបង្កើតភូមិទេសចរណ៍ និងរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅក្នុងស្រុកទឹកផុស ឲ្យកាន់តែមានភាពទាក់ទាញ  ដើម្បីបម្រើដល់វិស័យទេសចរណ៍របស់ខេត្ត។

ឯកឧត្តម បានថ្លែងបង្ហើបពីគម្រោងបង្កើតភូមិទេសចរណ៍នេះ បានធ្វើឡើងនៅក្នុងពិធីបើក​ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៤គីឡូម៉ែត្រនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុក​រលាប្អៀរ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា នៅក្នុងស្រុកទឹកផុស មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន​កន្លែងដូចជា តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប តំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក និងតំបន់ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ។ តំបន់ទេសចរណ៍ទាំង៣​តាំងនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលបានទាក់ទាញភ្ញៀវ​ទេសចរ​ណ៍​​​​ឲ្យមកលេងកម្សាន្ត ខេត្តកំពង់ឆ្នាំង។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ដើម្បីជាការទាក់ទាញ​ភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្តកាន់តែច្រើន​ថែមទៀត រដ្ឋបាលខេត្ត ក៏មានគម្រោង​ស្ថាបនាផ្លូវក្រាលកៅស៊ូឆ្ពោះទៅកាន់តំបន់ទេសចរណ៍ទាំងនេះផងដែរ ។

គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានតំបន់សក្តានុពលទេសចរណ៍ចំនួន២៤កន្លែង ក្នុងនោះ​រមណី​​យ​​​ដ្ឋានទេសចរណ៍ធម្មជាតិមាន១៤កន្លែង និងរមណីយ​​​ដ្ឋានទេសចរណ៍វប្បធម៌​ប្រវត្តិសា​ស្ត្រ​មាន១០កន្លែង៕

The post អភិបាល​ខេត្តកំពង់ឆ្នាំង គ្រោង​នឹងបង្កើតភូមិទេ​សចរណ៍​នៅ​ស្រុកទឹកផុស appeared first on MYFM News.

]]>
អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកការដ្ឋានស្ថាបនាផ្លូវក្រាល​​កៅស៊ូជិត ៤គីឡូម៉ែត្រ​​​នៅឃុំស្រែថ្មី https://myfmnews.com/archives/17734 Fri, 03 Feb 2023 11:00:22 +0000 https://myfmnews.com/?p=17734 កំពង់ឆ្នាំង ៖ កំណាត់ផ្លូវប្រវែង៣ ៧០០ម៉ែត្រ នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​​ត្រូវបាន​បើកការ​​ដ្ឋាន​ស្ថាបនា ឡើងវិញ ដោយក្រាលកៅស៊ូ […]

The post អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកការដ្ឋានស្ថាបនាផ្លូវក្រាល​​កៅស៊ូជិត ៤គីឡូម៉ែត្រ​​​នៅឃុំស្រែថ្មី appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ កំណាត់ផ្លូវប្រវែង៣ ៧០០ម៉ែត្រ នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​​ត្រូវបាន​បើកការ​​ដ្ឋាន​ស្ថាបនា ឡើងវិញ ដោយក្រាលកៅស៊ូ DBST ។ ការបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កំណាក់ផ្លូវដែលបានបើកការដ្ឋានស្ថាបនា ក្នុងពេលនេះមាន​ប្រវែង​ ៣ ៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ និង ដាក់លូចំនួន៧កន្លែង ភ្ជាប់ពីសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ទៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ត​​កំព​ង់ឆ្នាំង។ ក្រោយពីស្ថាបនារួច នឹងមានដាក់អំពូលភ្លើង សូឡា សម្រាប់បំភ្លឺនាពេលយប់ បង្ករភាពងាយស្រួលក្នុងការ​​ធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ៕

The post អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកការដ្ឋានស្ថាបនាផ្លូវក្រាល​​កៅស៊ូជិត ៤គីឡូម៉ែត្រ​​​នៅឃុំស្រែថ្មី appeared first on MYFM News.

]]>
ខេត្តកំពង់ឆ្នាំង នឹង​បញ្ចប់​ការងា​រកាត់ឆ្វៀល​ដីជូន​ពលរដ្ឋ ឲ្យរួច​មុនខែ​មេសា​ខាងមុខ​នេះ https://myfmnews.com/archives/17674 Sun, 29 Jan 2023 07:44:58 +0000 https://myfmnews.com/?p=17674 

The post ខេត្តកំពង់ឆ្នាំង នឹង​បញ្ចប់​ការងា​រកាត់ឆ្វៀល​ដីជូន​ពលរដ្ឋ ឲ្យរួច​មុនខែ​មេសា​ខាងមុខ​នេះ appeared first on MYFM News.

]]>

The post ខេត្តកំពង់ឆ្នាំង នឹង​បញ្ចប់​ការងា​រកាត់ឆ្វៀល​ដីជូន​ពលរដ្ឋ ឲ្យរួច​មុនខែ​មេសា​ខាងមុខ​នេះ appeared first on MYFM News.

]]>
រដ្ឋបាល​ខេត្តកំព​ង់ឆ្នាំង គ្រោង​​កាត់​ឃុំ​ចំនួន៤ ពីស្រុ​ករ​លាប្អៀរ ចូលមកក្រុង​កំពង់​ឆ្នាំង https://myfmnews.com/archives/17634 Fri, 27 Jan 2023 12:13:55 +0000 https://myfmnews.com/?p=17634 រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងកាត់ឃុំចំនួន៤ របស់ស្រុករលាប្អៀរ ចូលមកក្នុងរដ្ឋបាល​គ្រប់​គ្រងរបស់ក្រុងកំពង់ឆ្នាំង ដោយពេល​នេះ រដ្ឋ​​បា​លខេត្ត​បានសុំគោលការណ៍ស្នើ​ទៅក្រសួង​មហាផ្ទៃ រួចរាល់ហើយ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម […]

The post រដ្ឋបាល​ខេត្តកំព​ង់ឆ្នាំង គ្រោង​​កាត់​ឃុំ​ចំនួន៤ ពីស្រុ​ករ​លាប្អៀរ ចូលមកក្រុង​កំពង់​ឆ្នាំង appeared first on MYFM News.

]]>
រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងកាត់ឃុំចំនួន៤ របស់ស្រុករលាប្អៀរ ចូលមកក្នុងរដ្ឋបាល​គ្រប់​គ្រងរបស់ក្រុងកំពង់ឆ្នាំង ដោយពេល​នេះ រដ្ឋ​​បា​លខេត្ត​បានសុំគោលការណ៍ស្នើ​ទៅក្រសួង​មហាផ្ទៃ រួចរាល់ហើយ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តកំព​​ង់​​ឆ្នាំង» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាល​​ពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

សូមទស្សនាប្រសាសន៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង ៖

The post រដ្ឋបាល​ខេត្តកំព​ង់ឆ្នាំង គ្រោង​​កាត់​ឃុំ​ចំនួន៤ ពីស្រុ​ករ​លាប្អៀរ ចូលមកក្រុង​កំពង់​ឆ្នាំង appeared first on MYFM News.

]]>