ឯកឧត្តម វ៉ាន់ សុទ្ធី Archives - MYFM News https://myfmnews.com/archives/tag/ឯកឧត្តម-វ៉ាន់-សុទ្ធី Mon, 06 Feb 2023 10:25:58 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ឯកឧត្តម វ៉ាន់ សុទ្ធី Archives - MYFM News https://myfmnews.com/archives/tag/ឯកឧត្តម-វ៉ាន់-សុទ្ធី 32 32 ឯកឧត្តម វ៉ាន់ សុទ្ធី និងលោក យិន សាវ៉េន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាម https://myfmnews.com/archives/17765 Sun, 05 Feb 2023 13:31:14 +0000 https://myfmnews.com/?p=17765 កំពង់ឆ្នាំង ៖ឯកឧត្តម វ៉ាន់ សុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការ៉ាម […]

The post ឯកឧត្តម វ៉ាន់ សុទ្ធី និងលោក យិន សាវ៉េន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាម appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ឯកឧត្តម វ៉ាន់ សុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញការ៉ាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេស ឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិក ក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់  យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ពីពុទ្ធសាសនា ។ 

ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ១,ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ ។ ២,យល់ដឹង  គោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា ។ ៣,បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌​របស់ព្រះសម្មា​​សម្ពុទ្ធជា​​ម្ចាស់។ ៤, បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។ ៥,បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថិរចីរកាលយូរអង្វែង ៕

The post ឯកឧត្តម វ៉ាន់ សុទ្ធី និងលោក យិន សាវ៉េន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តអារញ្ញការាម appeared first on MYFM News.

]]>