ឯកឧត្តម ប៉ែន បូណា Archives - MYFM News https://myfmnews.com/archives/tag/ឯកឧត្តម-ប៉ែន-បូណា Wed, 10 Jan 2024 09:01:57 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ឯកឧត្តម ប៉ែន បូណា Archives - MYFM News https://myfmnews.com/archives/tag/ឯកឧត្តម-ប៉ែន-បូណា 32 32 ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ https://myfmnews.com/archives/20346 Wed, 10 Jan 2024 09:00:15 +0000 https://myfmnews.com/?p=20346 ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេលជាង៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត […]

The post ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ appeared first on MYFM News.

]]>
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេលជាង៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញភាពសកម្មយ៉ាងខ្លាំងតាមរយៈការបញ្ចេញសកម្មភាពនិងស្នាដៃជាច្រើនដ៏គួរឱ្យកត់សម្គាល់។ គ្រាន់តែឈានចូលឆ្នាំ២០២៤ ភ្លាម កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏ស៊ីជម្រៅមួយក៏ត្រូវបានប្រកាសឡើងជាមហោឡារិកដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ការប្រកាសដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចាត់ទុកសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសេវាកម្មផ្នែកអត្រានុកូលដ្ឋាន ជាអាទិភាពដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនិងម៉ឺងម៉ាត់បំផុត សុទ្ធសឹងជាចំណុចសំខាន់ដែលឆ្លើយតបនឹងអ្វីដែលមហាជនទូទៅចង់បាន។ នេះគឺជាកំណែទម្រង់អាទិភាពខ្ពស់បំផុតមួយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន។

យើងនៅចាំបានថា ក្រោយពីការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ភ្លាម សម្តេចធិបតីប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាប្រញាប់ក្នុងឆ្នាំ២០២៣។ ដូចការសន្យា គ្រប់ចំណុចទាំងអស់ត្រូវបានរៀបចំ និងប្រកាសឱ្យអនុវត្តរួចរាល់។ ទន្ទឹមនឹងដំណើរការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ កម្មវិធីកំណែទម្រង់ផ្សេងៗទៀតក៏ត្រូវបានប្រកាសអនុវត្តជាបន្តបន្ទាប់ ក្នុងនោះ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដូចបានលើកឡើងខាងដើមទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

កំណែទម្រង់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាចំណុចស្លាប់រស់របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង រាល់យុទ្ធសាស្ត្រដែលបានដាក់ចេញតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល រហូតដល់យុទ្ធសាស្ត្របញ្ចកោណ សុទ្ធតែមានកំណែទម្រង់និងអភិបាលកិច្ចល្អជាស្នូល។ ជាលទ្ធផល ការស្តារនិងកសាងប្រទេសចេញពីគំនរផេះផង់ក្រោយឆ្នាំ១៩៧៩ រហូតបានរីកលូតលាស់ដូចផ្សិតគ្រប់វិស័យក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាលទ្ធផលនៃកំណែទម្រង់ជាបន្តបន្ទាប់។

ភាពសកម្មក្លៀវក្លា និងការបង្ហាញស្នាដៃប្រកបដោយផ្លែផ្កាយ៉ាងឆាប់រហ័សជូនប្រជាពលរដ្ឋឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺពោរពេញដោយថាមពលស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ដែលពិតជាស័ក្តិសមជាឈាមថ្មីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ៕

 

The post ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ appeared first on MYFM News.

]]>
កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ https://myfmnews.com/archives/19528 Sun, 10 Sep 2023 07:41:12 +0000 https://myfmnews.com/?p=19528 វត្តមាននិងសកម្មភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា ឆ្នាំ […]

The post កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ appeared first on MYFM News.

]]>
វត្តមាននិងសកម្មភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាវិញ្ញាសាសាកល្បងដ៏ធំដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំនិងចាត់ចែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជាក្នុងវិស័យនយោបាយ ការទូតកម្រិតតំបន់និងអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលថ្មីទើបតែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មានសមត្ថភាពអាចប្រឈមក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតតំបន់និងកម្រិតអន្តរជាតិនេះបានដែរឬទេ?

ទីបំផុត វិញ្ញាសាដ៏ធំមួយនេះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេនឆ្លងកាត់ដោយជោគជ័យហួសពីការរំពឹងទុក។ បេសកកម្មដ៏ធំនិងដំបូងបំផុតលើឆាកតំបន់និងអន្តរជាតិរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឲ្យល្បីរន្ទឺលើឆាកតំបន់និងអន្តរជាតិ។ទី១៖ អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយការប្រកាសលទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីតាមសំណើរបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី២) នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទនៅថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិករាជរដ្ឋាភិបាលទាំងអស់ក៏បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។ នេះគឺជាដំណើរការនីតិវិធីស្របតាមច្បាប់កម្ពុជាទាំងស្រុងដែលធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧មានលក្ខណៈស្របច្បាប់យ៉ាងពេញលេញដោយមិនអាចប្រកែកបាន។

ទី២៖ អំពីកិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់តាំងពីក្រោយការជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារអបអរសាទរពីសំណាក់ប្រទេសជាមិត្តបានធ្លាក់មកជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយនៃពិភពលោក។ រហូតមកទល់ពេលនេះ មានមេដឹកនាំបរទេសជាង ៥០ ប្រទេសនិងស្ថាប័នរាប់ទាំងប្រទេសមហាអំណាចនិងអគ្គលេខាធិការអង្គការសហប្រជាជាតិផងបានបន្តផ្ញើសាអបអរសាទរដល់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅហ្សាការតា មេដឹកនាំអាស៊ានក៏ដូចជាមេដឹកនាំប្រទេសធំៗផ្សេងទៀតសុទ្ធតែបានសម្តែងការសាទរនិងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ម្យ៉ាងទៀត ការចូលរួមប្រជុំស្មើមុខមាត់គ្នាជាមួយប្រទេសដទៃគឺជាតម្លៃដែលប្រទេសក្នុងតំបន់និងពិភពលោកផ្តល់ជូនកម្ពុជាក្នុងនាមជារាជរដ្ឋាភិបាលស្របច្បាប់និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។

សរុបមកវិញ លើសពីភាពស្របច្បាប់ដែលខ្លួនទទួលបានយ៉ាងពេញលេញស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនិងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងយ៉ាងឆាប់រហ័សនៅលើឆាកតំបន់និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែងនិងដឹកនាំដ៏ប៉ិនប្រសប់របស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជា៕

ដោយ៖ ឯកឧត្តមប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល

 

The post កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ appeared first on MYFM News.

]]>
ក្រសួងព័ត៌មាន ប្រគល់ភារកិច្ចជូនឯកឧត្តម ប៉ែន បូណា ទទួលបន្ទុកពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន https://myfmnews.com/archives/17720 Fri, 03 Feb 2023 03:54:51 +0000 https://myfmnews.com/?p=17720 ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រគល់ភារកិច្ចជូនឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ឲ្យទទួលបន្ទុកការងារសម្របសម្រួល ពង្រឹងប្រសិទ្ធភាព […]

The post ក្រសួងព័ត៌មាន ប្រគល់ភារកិច្ចជូនឯកឧត្តម ប៉ែន បូណា ទទួលបន្ទុកពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន appeared first on MYFM News.

]]>
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រគល់ភារកិច្ចជូនឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ឲ្យទទួលបន្ទុកការងារសម្របសម្រួល ពង្រឹងប្រសិទ្ធភាព វិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន ។

ចំពោះភារកិច្ចនេះ លោក ប៉ែន បូណា បានថ្លែងអំណរគុណជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានសម្រេចប្រគល់ភារកិច្ចដ៏សំខាន់នេះ និងខិតខំឲ្យអស់លទ្ធភាពដើម្បីរួមចំណែកបំពេញការងារ។

ឯកឧត្តម ប៉ែន បូណា៖ “ខ្ញុំបាទនឹងខិតខំឲ្យអស់លទ្ធភាពដើម្បីរួម ចំណែកជាមួយរាមច្បងទាំងអស់ នៃក្រសួង ព័ត៌មានក្នុងការលើកកម្ពស់គុណតម្លៃវិជាជីវៈសារព័ត៌មាននៅកម្ពុជា ស្របតាមអនុសាសន៍  ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល” ។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយព្រះរាជ ក្រឹត្យលេខ នស/រកត/១២២២/១៥២៤ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

លោក ប៉ែន បូណា បច្ចុប្បន្នជាបុគ្គលិកជាន់ខ្ពស់ កាន់តួនាទីជានិពន្ធនាយកផ្នែកព័ត៌មានទូរទស្សន៍ PNN ដ៏ធំប្រចាំកម្ពុជា ដែលវិនិយោគពីអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Yលោក បូណា ត្រូវបានចាត់ទុកជាអ្នកកាសែតចាស់វស្សាប្រកបដោយសក្តានុពល ទេពកោសល្យ ចំណេះដឹងជ្រាលជ្រៅក្នុង វិស័យព័ត៌មាន។ លោកក៏ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយទាំងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើការវិភាគអធិប្បាយប្រកបដោយតម្លាភាពកំពុងទទួលបានប្រជាប្រិយភាព។

លោកធ្លាប់ដឹកនាំស្ថាប័នក្រៅរដ្ឋាភិបាលមួយក្នុងវិស័យព័ត៌មាន គឺប្រធានក្លិបអ្នកកាសែតកម្ពុជ ចំនួន ២ អាណត្តិ រយៈពេល៨ឆ្នាំ ។ លោក ប៉ែន បូណា ជាអតីតអ្នកសារព័ត៌មានកាសែតរស្មីកម្ពុជា អតីតនិពន្ធនាយក សារព័ត៌មានCEN និងអតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា អស់ជាច្រើនឆ្នាំមុនឈានជើង មកកាន់មុខដំណែងនិពន្ធនាយកព័ត៌មានទូរទស្សន៍ PNN ៕

The post ក្រសួងព័ត៌មាន ប្រគល់ភារកិច្ចជូនឯកឧត្តម ប៉ែន បូណា ទទួលបន្ទុកពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន appeared first on MYFM News.

]]>