អូស្រ្តាលី Archives - MYFM News https://myfmnews.com/archives/tag/អូស្រ្តាលី Thu, 04 Nov 2021 03:38:43 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png អូស្រ្តាលី Archives - MYFM News https://myfmnews.com/archives/tag/អូស្រ្តាលី 32 32 មេបញ្ជា​ការ​កង​ទ័ព​ជើងគោក ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯក​អគ្គ​រាជ​​ទូត​​អូស្រ្តាលី ប្រចាំ​នៅកម្ពុជា ​និង​អនុព័ន្ធ​យោធា​តែង​តាំង​ថ្មី https://myfmnews.com/archives/13395 Thu, 04 Nov 2021 03:38:43 +0000 https://myfmnews.com/?p=13395 ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ […]

The post មេបញ្ជា​ការ​កង​ទ័ព​ជើងគោក ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯក​អគ្គ​រាជ​​ទូត​​អូស្រ្តាលី ប្រចាំ​នៅកម្ពុជា ​និង​អនុព័ន្ធ​យោធា​តែង​តាំង​ថ្មី appeared first on MYFM News.

]]>
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ព្រម​ជា​​មួយនឹងវត្តមានរបស់លោកវរនាវីឯក Bernard York ដែលត្រូវ​​ណែនាំ​​ខ្លួនក្នុងឱកាសដែលលោកត្រូវចូលកាន់តំណែង​ជាអនុព័ន្ធ​យោធា​​អូស្រ្តាលីថ្មី។

នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បាន​លើកឡើងអំពីទំនាក់ទំនង​កិច្ចសហប្រតិបត្តិ​ការល្អ រវាងប្រ​ទេស​ទាំ​ងពី​​រដែលបានអ​នុវត្ត​កន្លងម​ក និង​ដែល​​ត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត​ ។ ឯកឧត្តម ក៏បានសម្តែងនូវកា​រអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវា HMAS Anzac នៃកិច្ចខិតខំប្រឹង​ប្រែង​​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក “Ind​o-Pacific End​eav​our” របស់អូស្រ្តា​លី ចូលចតនៅកំពង់ផែស្វយ័​តក្រុង​​ព្រះសី​ហនុ​ប្រ​កប​ដោយ​ជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងសា​ទរ និងគាំទ្រចំពោះ​កា​រ​ខំ​ប្រឹង​ប្រែង​បន្តកិច្ចសហ​ប្រតិប​ត្តិការ បន្ទាប់ពីត្រូវបានរំខានមួយរយៈកន្លង​​​មក ដោយវិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការស្វះស្វែងជំរុញទំនាក់ទំនង​កិច្ចសហ​ប្រតិ​បត្តិ​ការ​រ​វាងយោធា និងយោធា​នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរទ្បើងថែមទៀត ជាពិសេសកម្រិតកងទ័ពជើងគោក៕​

The post មេបញ្ជា​ការ​កង​ទ័ព​ជើងគោក ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯក​អគ្គ​រាជ​​ទូត​​អូស្រ្តាលី ប្រចាំ​នៅកម្ពុជា ​និង​អនុព័ន្ធ​យោធា​តែង​តាំង​ថ្មី appeared first on MYFM News.

]]>