អាកាសធាតុ Archives - MYFM News https://myfmnews.com/archives/tag/អាកាសធាតុ Tue, 15 Feb 2022 16:27:21 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png អាកាសធាតុ Archives - MYFM News https://myfmnews.com/archives/tag/អាកាសធាតុ 32 32 កម្ពុជា​អាច​មានភ្លៀង​ពីតិច​ទៅបង្គួរលាយឡំផ្គររន្ទះ​ចាប់ពីថ្ងៃទី១៦​-២២ ខែ​កុម្ភៈ ឆ្នាំ២០​២២​ https://myfmnews.com/archives/14464 Tue, 15 Feb 2022 16:21:06 +0000 https://myfmnews.com/?p=14464 កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំនិងផ្គរ រន្ទះ នៅតាមតំបន់មួយចំនួន ដោយសារឥទ្ធិពលសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតខ្សោយទៅមធ្យមដែលកើតមានឡើងចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ […]

The post កម្ពុជា​អាច​មានភ្លៀង​ពីតិច​ទៅបង្គួរលាយឡំផ្គររន្ទះ​ចាប់ពីថ្ងៃទី១៦​-២២ ខែ​កុម្ភៈ ឆ្នាំ២០​២២​ appeared first on MYFM News.

]]>
កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំនិងផ្គរ រន្ទះ នៅតាមតំបន់មួយចំនួន ដោយសារឥទ្ធិពលសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតខ្សោយទៅមធ្យមដែលកើតមានឡើងចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ ២០២២។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈនេះ បញ្ជាក់ថា នៅតាមបណ្ដាខេត្តតំបន់វាលទំនាបកណ្ដាលមួយចំនួន ដូចជាខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ ក្រៅពីនេះ គឺតំបន់ជួរភ្នំ និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យមលាយឡំផ្គរ រន្ទះ៕

The post កម្ពុជា​អាច​មានភ្លៀង​ពីតិច​ទៅបង្គួរលាយឡំផ្គររន្ទះ​ចាប់ពីថ្ងៃទី១៦​-២២ ខែ​កុម្ភៈ ឆ្នាំ២០​២២​ appeared first on MYFM News.

]]>
សូម​ប្រុង​ប្រយ័ត្ន! ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ប្រកាស​ពីការ​កើន​​ឡើង​នៃ​កាំ​​រស្មីព្រះ​​អាទិត្យ UV ដែល​បង្កហា​និភ័យ​ដល់សុខ​ភាព https://myfmnews.com/archives/12613 Tue, 17 Aug 2021 18:01:58 +0000 https://myfmnews.com/?p=12613 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហានេះ អោយ​ដឹង​ថា​ យោងតាមការស្រាវជ្រាវរបស់​អង្គការឧតុនិយម​ពិភព​លោក​ WMO បានបង្ហាញឲ្យឃើញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី […]

The post សូម​ប្រុង​ប្រយ័ត្ន! ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ប្រកាស​ពីការ​កើន​​ឡើង​នៃ​កាំ​​រស្មីព្រះ​​អាទិត្យ UV ដែល​បង្កហា​និភ័យ​ដល់សុខ​ភាព appeared first on MYFM News.

]]>
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហានេះ អោយ​ដឹង​ថា​ យោងតាមការស្រាវជ្រាវរបស់​អង្គការឧតុនិយម​ពិភព​លោក​ WMO បានបង្ហាញឲ្យឃើញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹង​ទទួលរង​នូវ ឥទ្ធិពលកាំរស្មីព្រះ​អាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់​កម្រិត ១០ ដែលជា​កម្រិត​ឲ្យ មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ចន្លោះ​ពីម៉ោង​ ១០ ព្រឹក ដល់ម៉ោង ០២ រសៀល ។​
ក្រសួង​ធនធានទឹក និងឧតុនិយម អោយដឹង​ទៀតថា ការកើនឡើង​សន្ទ​ស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹង​បង្កឲ្យមាន​ហានិភ័យ និង​ប៉ះ​ពាល់​ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវ​បង្កើន​​ការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះ​បាតុ​ភូត​នេះ។​ ក្រសួង​ធន​ធានទឹក និងឧតុនិយម បាននិងកំពុងបន្ត​តាម​ដាន​យ៉ា​ង​យក​ចិត្ត​ទុ​ក​ដា​ក់​លើបាតុភូតធ​ម្ម​ជាតិនេះ ហើយ​នឹង​ជម្រាប​​ជូនព័ត៌មា​នជា​បន្តបន្ទាប់​ទៀតក្នុងក​រណីមាន​ការប្រែប្រួល៕

The post សូម​ប្រុង​ប្រយ័ត្ន! ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ប្រកាស​ពីការ​កើន​​ឡើង​នៃ​កាំ​​រស្មីព្រះ​​អាទិត្យ UV ដែល​បង្កហា​និភ័យ​ដល់សុខ​ភាព appeared first on MYFM News.

]]>
អាកាស​ធាតុ​​ចាប់​ផ្តើម​​ចុះ​​ត្រជាក់​​​សប្តាហ៍​​នេះ ដោយ​បណ្តា​ខេត្តជាប់​ជួរ​​ភ្នំ​ដង​រែក និង​​ខ្ពង់រាប​ឦសាន​ សីតុណ្ហភាព​អា​ច​ចុះ​​ដល់ ១៧ អង្សាសេ​ https://myfmnews.com/archives/7239 Tue, 01 Dec 2020 03:15:14 +0000 https://myfmnews.com/?p=7239 ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ជ្រលង​សម្ពាធខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​​ចុះ​​មក​ក្រោមជាលំដាប់ ដោយ​ថ្ងៃទី​៤ ខែធ្នូ និងរំកិលចុះមកដល់ភាគកណ្តាលប្រទេសកម្ពុជា ជាមូយនិងខ្យល់មូសុងឦសានបក់ខ្លាំង។ ក្រសួង […]

The post អាកាស​ធាតុ​​ចាប់​ផ្តើម​​ចុះ​​ត្រជាក់​​​សប្តាហ៍​​នេះ ដោយ​បណ្តា​ខេត្តជាប់​ជួរ​​ភ្នំ​ដង​រែក និង​​ខ្ពង់រាប​ឦសាន​ សីតុណ្ហភាព​អា​ច​ចុះ​​ដល់ ១៧ អង្សាសេ​ appeared first on MYFM News.

]]>
ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ជ្រលង​សម្ពាធខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​​ចុះ​​មក​ក្រោមជាលំដាប់ ដោយ​ថ្ងៃទី​៤ ខែធ្នូ និងរំកិលចុះមកដល់ភាគកណ្តាលប្រទេសកម្ពុជា ជាមូយនិងខ្យល់មូសុងឦសានបក់ខ្លាំង។

ក្រសួង បានអោយដឹងទៀតថា ស្ថាន​ភាព​បែប​​នេះ​​កម្ពុជា​នឹង​​ជួប​​អាកាស​ធាតុ​ចុះត្រជាក់​លើក​ទី​មួយ​​នៅ​សប្តាហ៍​នេះចាប់ពី​​ថ្ងៃ ៤-៧ ​ធ្នូ​ ដោយបណ្តាខេត្តជាប់ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អាច​ចុះ​ដល់ ១៧-១៩ អង្សាសេ៕

The post អាកាស​ធាតុ​​ចាប់​ផ្តើម​​ចុះ​​ត្រជាក់​​​សប្តាហ៍​​នេះ ដោយ​បណ្តា​ខេត្តជាប់​ជួរ​​ភ្នំ​ដង​រែក និង​​ខ្ពង់រាប​ឦសាន​ សីតុណ្ហភាព​អា​ច​ចុះ​​ដល់ ១៧ អង្សាសេ​ appeared first on MYFM News.

]]>