អម សុភា Archives - MYFM News https://myfmnews.com/archives/tag/អម-សុភា Thu, 06 Oct 2022 13:05:10 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png អម សុភា Archives - MYFM News https://myfmnews.com/archives/tag/អម-សុភា 32 32 លោក ឈាង​ ចន្ធី​ ត្រូវ​បាន​តែង​តាំង​​ជា​ប្រធាន​មន្ទីរ​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន​ និង​ យុវ​និ​តិ​សម្បទា​ខេត្ត​កំពង់​ឆ្នាំង​ https://myfmnews.com/archives/16675 Thu, 06 Oct 2022 13:05:10 +0000 https://myfmnews.com/?p=16675 កំពង់ឆ្នាំង ៖ លោក ឈាង ចន្ធី ត្រូវបានតែងតាំងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង។ […]

The post លោក ឈាង​ ចន្ធី​ ត្រូវ​បាន​តែង​តាំង​​ជា​ប្រធាន​មន្ទីរ​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន​ និង​ យុវ​និ​តិ​សម្បទា​ខេត្ត​កំពង់​ឆ្នាំង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ លោក ឈាង ចន្ធី ត្រូវបានតែងតាំងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ។

អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ មានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អម សុភា អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានន្ទីរ អភិបាល អភិបាលរងស្រុក មេឃុំ ចៅសង្កាត់ និង មន្ត្រីរាជការក្នុងអង្គភាពមន្ទីរសង្គមកិច្ច ជាច្រើនរូបទៀត ។

លោក ឈាង ចន្ធី ពីមុននេះជាអនុប្រធានមន្ទីរ ត្រូវបានក្រសួងសម្រេចតែងតាំងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំងជំនួសលោក ថោង ចំរើន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា បានមានប្រសាសន៍ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំមន្ទីរ សង្គមកិច្ចអតីតយុទ្ធជននិង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ត្រូវបន្តរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងសហការជិតស្និទ្ធ ជាមួយមន្ត្រីរាជការក្នុងអង្គភាព ក៏ដូចជាបណ្តាស្ថាប័ន អង្គភាពនានាក្នុងខេត្ត ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន និង គោលការណ៍ណែនាំរបស់ក្រសួងឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំមន្ទីរ ជាពិសេសលោកប្រធានមន្ទីរ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំបន្ថែមទៀតក្នុងការបំពេញភារកិច្ច បម្រើផលប្រយោជន៍ ជូនប្រជាជន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕

The post លោក ឈាង​ ចន្ធី​ ត្រូវ​បាន​តែង​តាំង​​ជា​ប្រធាន​មន្ទីរ​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន​ និង​ យុវ​និ​តិ​សម្បទា​ខេត្ត​កំពង់​ឆ្នាំង​ appeared first on MYFM News.

]]>
ឯក​ឧត្តម​ អម​ សុ​ភា​ ក្រើន​រំ​លឹក​ដល់​មន្ត្រី​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នៃ​ជំ​ងឺ​កូ​វិដ​១៩ https://myfmnews.com/archives/12071 Fri, 30 Jul 2021 04:47:31 +0000 https://myfmnews.com/?p=12071 កំព់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា បានធ្វើការដាស់តឿនក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរក្រុង ស្រុក ឲ្យបង្កើនការយកចិត្តទុកដាក់ និង […]

The post ឯក​ឧត្តម​ អម​ សុ​ភា​ ក្រើន​រំ​លឹក​ដល់​មន្ត្រី​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នៃ​ជំ​ងឺ​កូ​វិដ​១៩ appeared first on MYFM News.

]]>
កំព់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា បានធ្វើការដាស់តឿនក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរក្រុង ស្រុក ឲ្យបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន តាមមូលដ្ឋាននីមួយ ៗ ។

ឯកឧត្តម អមសុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៌ ក្រើនរំលឹកដល់កន្ត្រីអាជ្ញាធរមូលដ្ឋានបែបនេះ នៅក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម អម សុភា បានបញ្ជាក់ថា កិច្ចការដែលអាជ្ញាធរមូលដ្ឋានត្រូវ អនុវត្តបន្តទៀតដោយយកចិត្តទុកដាក់នោះ គឺការអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធិភាព ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ៕

The post ឯក​ឧត្តម​ អម​ សុ​ភា​ ក្រើន​រំ​លឹក​ដល់​មន្ត្រី​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នៃ​ជំ​ងឺ​កូ​វិដ​១៩ appeared first on MYFM News.

]]>
សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ប្រារព្ធ​ធ្វើទិវាសុខភាព មាតាទារកនិងកុមារ ២១កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី https://myfmnews.com/archives/8754 Wed, 17 Feb 2021 10:40:56 +0000 https://myfmnews.com/?p=8754 កំពង់ឆ្នាំង ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រារព្ធ​ធ្វើទិវាជាតិ សុខភាពមាតា ទារក និង កុមារ […]

The post សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ប្រារព្ធ​ធ្វើទិវាសុខភាព មាតាទារកនិងកុមារ ២១កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី appeared first on MYFM News.

]]>
កំពង់ឆ្នាំង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រារព្ធ​ធ្វើទិវាជាតិ សុខភាពមាតា ទារក និង កុមារ ២១កុម្ភៈ  នៅមណ្ឌលសុខភាពព្រៃគ្រី ស្រុកជលគិរីខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អម សុភា​ ប្រធាន​គណ​កម្មា​ធិការសា​ខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ឆ្នាំង

ឯកឧត្តម អម សុភា  ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារកនិងកុមារ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និង ដើម្បីគាំទ្រ សម្តេច​​​កត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព​រួម​អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិង កុមារ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ គាំពារ​សង្គមរ​បស់​រាជ​រដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និង ឈានទៅសម្រេចបានគោលដៅ កាត់បន្ថយអត្រាការស្លាប់របស់មាតា ការស្លាប់​របស់​ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងនការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ តាមការ​កំណត់នូវ​គោលដៅ​អភិវឌ្ឍន៍ប្រកប​ដោយចីរភាព

ឯកឧត្តម បានគូសបញ្ចាក់អោយដឹងថា ក្នុងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយដល់​ប្រជាពល​រដ្ឋ​ដែ​ល​ងាយ​រងគ្រោះឲ្យបានទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅក្នុងកាលៈទេសៈដែលមានការយាយីរាតត្បាតដោយកូវីដ ១៩   ហើយ​គោលនយោបាយគាំពារសង្គម ក៍បានពង្រឹងនិងបន្តជួយដល់ស្រ្តី ជាកម្មការនី ឲ្យទទួលបានអត្ថប្រយោជន៍​ក្នុងការ​ថែទាំ​សុខភាព និងតាមរយៈការឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និង កូនអាយុក្រោម២ឆ្នាំ នៃគ្រួសារដែលមានប័ណ្ណសមធម៌

ឯកឧត្តម បានអោយដឹងទៀតថា  តាមការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា​សូមឲ្យមាតាៗគ្រប់រូបសំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោ​បល់ជាមួយ​គ្រូពេទ្យ ឆ្មប​ជំនាញ​នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរ​បស់ខ្លួន។ ព្រមទាំងទៅសម្រាលកូននៅតា​មមណ្ឌលសុខភាព និង​មន្ទីរពេទ្យ សូមស្រ្តីមានផ្ទៃពោះ ស្រ្តីជាមាតាទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារ​ខ្លួន ដែលរាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាលផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ដូចជាពាក់ម៉ាស់ លាងដៃ  គំលាតសុវត្ថិភាព និង រស់នៅ​តាមរ​បៀបគន្លងថ្មី

ដើម្បីចូលរួមអបអរសាទ ទិវាសុខភាពមាតាទារកនិងកុមារ សាខាកា​កបាទក្រហម​កម្ពុជាខេត្តកំពង់​ឆ្នាំង បានចែកអំ​ណោយ​ដល់​ស្រ្តីមាន​ផ្ទៃពោះនិងស្រ្តីទើបសម្រាលកូន ចំនួន៥៨នាក់ ដោយក្នុងម្នាក់ៗទទួល បានមុង១ ភួយ១ សារុង១ ក្រមា​១ អាវយឺត ឈុតអាវ​កូនក្មេង ស្រោមដៃ ស្រោមជើង មួកសាប៊ូកូនក្មេង កន្សែងពោះគោ និង ថវិកា២ម៉ឺន​រៀល

The post សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ប្រារព្ធ​ធ្វើទិវាសុខភាព មាតាទារកនិងកុមារ ២១កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី appeared first on MYFM News.

]]>
អាជ្ញាធរ​ខេត្តកំព​ង់​ឆ្នាំង ចាត់ទុកការ​​ផ្គត់ផ្គង់ទឹក​ស្អាត​និងការលើក​កម្ពស់​​អនាម័យ​នៅ​ជនបទ ជាផ្នែកមួយ​​មិន​អាច​​ខ្វះ​​បាន​​ក្នុង​ការ​​គិតគូរ​​ពី​សុខមាល​ភាព​ពល​រដ្ឋ https://myfmnews.com/archives/8402 Thu, 04 Feb 2021 14:57:55 +0000 https://myfmnews.com/?p=8402 កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់​អនាម័យ​នៅជន​បទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការគិតគូរ​ពីសុខមាលភាព ក្នុងការចូលរួមចំណែកជា​មួយ​រាជ​រដ្ឋាភិបាល​កាតបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ […]

The post អាជ្ញាធរ​ខេត្តកំព​ង់​ឆ្នាំង ចាត់ទុកការ​​ផ្គត់ផ្គង់ទឹក​ស្អាត​និងការលើក​កម្ពស់​​អនាម័យ​នៅ​ជនបទ ជាផ្នែកមួយ​​មិន​អាច​​ខ្វះ​​បាន​​ក្នុង​ការ​​គិតគូរ​​ពី​សុខមាល​ភាព​ពល​រដ្ឋ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់​អនាម័យ​នៅជន​បទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការគិតគូរ​ពីសុខមាលភាព ក្នុងការចូលរួមចំណែកជា​មួយ​រាជ​រដ្ឋាភិបាល​កាតបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ការលើកឡើងរបស់ឯកឧត្តម ដូចនេះ បានធ្វើឡើងនៅក្នុងពិធី​បើក​កិច្ច​ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារបច្ចេកទេស​វិស័យផ្គត់ផ្គង់​ទឹក​ស្អាត​និងអនាម័យ​ជនបទខេត្ត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឯកឧត្តម អម សុភា បានបន្តថា ដោយមើលឃើញយ៉ាងច្បាស់អំពីផលប៉ៈពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និង​ការ​លើក​កម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បាន​ខិត​ខំ​យក​​​ចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីវិភាគអំពីលទ្ធភាព នៃធនធាន​ធ្វើយ៉ាង​ណាស​ម្រេច​ឲ្យ​​បាននូវអត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% នៅឆ្នាំ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការ​សម្រេច​ឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការ​ផ្គត់​ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

ឯកឧត្តម អភិបាលរង ក៏បានផ្តាំផ្ញើ អោយអង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្តកំណត់​ផែន​ការ​​សកម្មភាព តាមសំណូម​ពរតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្ពោះសម្រេចអោយតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល​នៅឆ្នាំ​២០​២៥​ ​​ប្រជាពលរដ្ឋគ្រប់រូបនិងសហគមន៍ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។

គួរបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត​របស់ក្រុមការងារបច្ចេកទេសវិស័យ​ផ្គត់​ផ្គង់​​​ទឹ​កស្អាត​និងអនាម័យជនបទខេត្ត កំពង់ឆ្នាំង បានប្រព្រឹត្តទៅ​ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គ​ភាព​ពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសមាជិកក្រុមការងាបច្ចេករទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត​អនាម័យ​ជនបទ​ថ្នាក់ខេត្ត និង​តំណាង​ដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិផងដែរ។

The post អាជ្ញាធរ​ខេត្តកំព​ង់​ឆ្នាំង ចាត់ទុកការ​​ផ្គត់ផ្គង់ទឹក​ស្អាត​និងការលើក​កម្ពស់​​អនាម័យ​នៅ​ជនបទ ជាផ្នែកមួយ​​មិន​អាច​​ខ្វះ​​បាន​​ក្នុង​ការ​​គិតគូរ​​ពី​សុខមាល​ភាព​ពល​រដ្ឋ appeared first on MYFM News.

]]>
លោក អម សុភា ចុះពិនិត្យ​អំពីវឌ្ឍន​ភាព​នៃការ​អនុ​វត្តគម្រោង​​ឡា​សិត២ នៅឃុំចំនួន៣ ក្នុងស្រុក​សាមគ្គីមាន​ជ័យ https://myfmnews.com/archives/4831 Tue, 07 Jul 2020 15:23:56 +0000 https://myfmnews.com/?p=4831 កំពង់ឆ្នាំង ៖ ដើម្បី​ធានា​អោយ​បាន​នូវ​ប្រសិទ្ធភាព​ នៃ​ការ​អនុវត្តគម្រោង​អោយកា​ន់​តែ​ប្រសើរ​ឡើងនិ​ងមានការ​ចូលរួម​ពីប្រជា​ពលរដ្ឋ នៅថ្ងៃ​ទី៧ ខែ​កក្កដា​ ឆ្នាំ​២​០​២០​នេះ ​លោក​ អម សុភា […]

The post លោក អម សុភា ចុះពិនិត្យ​អំពីវឌ្ឍន​ភាព​នៃការ​អនុ​វត្តគម្រោង​​ឡា​សិត២ នៅឃុំចំនួន៣ ក្នុងស្រុក​សាមគ្គីមាន​ជ័យ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ដើម្បី​ធានា​អោយ​បាន​នូវ​ប្រសិទ្ធភាព​ នៃ​ការ​អនុវត្តគម្រោង​អោយកា​ន់​តែ​ប្រសើរ​ឡើងនិ​ងមានការ​ចូលរួម​ពីប្រជា​ពលរដ្ឋ នៅថ្ងៃ​ទី៧ ខែ​កក្កដា​ ឆ្នាំ​២​០​២០​នេះ ​លោក​ អម សុភា អភិ​បាល​រង​ខេត្តកំ​ពង់​ឆ្នាំង និង​ជាប្រធាន​គ្រប់​គ្រង​គម្រោង​បែង​ចែក​ដីសង្គ​ម​កិច្ចនិង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចដំ​ណាក់​កាលទី២ ហៅកាត់​ថា LASED II បាន​ដឹកនាំមន្រ្តីគម្រោង​គ្រប់វិស័យ ចុះពិនិត្យមើល​អំពីវឌ្ឍន​ភាព នៃការ​អនវុត្តគម្រោង​ របស់​សម្បទានិក​ នៅ​ឃុំចំនួន​៣ ក្នុ​ងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់​ឆ្នាំង​ ។

លោក អម សុភា នៅក្នុង​ឱកាស​អញ្ជើញដឹក​នាំមន្ត្រី ចុះទៅ​ពិនិត្យអំពីវឌ្ឍន​ភាព​នៃកា​រអនុវត្តគម្រោង​នេះ បានប​ញ្ជាក់ថា ​ក្រុមការងារ​បាន​ចុះពិនិត្យមើល​សម្ប​ទាន​​និក​ ដែល​ជា​អ្នកទទួលផល​ពីគ​ម្រោង​បានអភិវឌ្ឍន៍​អ្វីខ្លះ នៅ​លើដីសម្បទាន​ដែលទទួល​បាន ដើម្បីប​ង្កើនសេដ្ឋកិច្ចគ្រួសារ​ តាម​រយៈ​ការគាំទ្រ​លើគ្រប់​វិស័យ​ ពី​គម្រោង​មួយ​នេះ ។ ការអភិវឌ្ឍគម្រោង​នេះ គឺដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ដល់​សម្បទានិក​ដែល​ជាអ្នក​ទទួលផល​ពីគម្រោង​ មាន​ផ្នែកធន​ធាន​កសិកម្ម​ និង​ ធន​ធាន​ជន​បទ​ សេវា​កម្មនា​នា​ និង​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​សហគមន៍ គម្រោង​សុខមាល​ភាព អប់រំ​ និង​ សន្តិសុខ​ ។

លោក អម សុភា បានធ្វើការវាយតម្លៃខ្ពស់ចំពោះ​ការចូលរួមពីស​ម្បទាននិក ក្នុងការអនុវត្តគម្រោង​​ឡាសិត២នេះ តាមរយៈសកម្មភាពនៃការងារបង្កើន​សេដ្ឋកិច្ចក្នុង​គ្រួសារ ដូចជាដាំដំណាំកសិកម្ម ចិញ្ចឹម​សត្វ បង្កើត​មុខរបរ ដែលផ្តល់ដោយ​គម្រោងឡា​សិត២នេះ ។ ក្នុងនោះបាន​ជម្រុញ​​អោយប្រជា​ពលរដ្ឋ ដែលជា​សម្បទា​និក​នៅ​តំបន់​នេះ ត្រូវប្រើប្រាស់​ដីកសិ​​កម្មអោយ​អស់លទ្ធភាព ដើម្បីរកចំណូល​ពីការប្រើប្រាស់ដី​នេះកាន់​តែធ្វើអោយ​ជីវភាព​មាន​ភាពប្រសើរ​ឡើង ។

​គួរបញ្ជាក់​ថា គម្រោងឡាសិត២ ដែលកំពុ​ងអនុវត្ត នៅក្នុងស្រុកសា​មគ្គីមាន​ជ័យ មាន៣ឃុំ គឺឃុំឈាន​ឡើង ឃុំក្រាំ​ង​ល្វា និង ឃុំពាម​ ដែល​មាន​ប្រជា​ពលរដ្ឋទទួល​
ផល​​ពីគម្រោង​ចំនួន៨៩៣​គ្រួសារ។

ប្រជាពលរដ្ឋដែលទទួលផលពីគម្រោងនេះ បានអោយដឹងថា កន្លងមកតំបន់នេះជាតំបន់ដាច់ស្រយ៉ាល គ្មានអ្នកទៅដល់នោះទេ ដោយសារផ្លូវលំបាក ហើយការ​មក​រស់​នៅតំបន់នេះដំបូង​ពិតជា​លំបាកខ្លាំង គ្មានដីជាកម្មសិទ្ធខ្លួនឯង​ផ្ទាល់នោះទេ។ ប៉ុន្តែនៅពេលនេះ គាត់ពិត​ជាសប្បាយ​រីករាយ​ខ្លាំង នៅពេល​ដែល​គម្រោង​ឡាសិត​២​បាន​អភិវឌ្ឍន៍នៅតំបន់នេះ​ ដែលធ្វើអោយ​ជីវភាព​របស់ពួកគាត់​បានល្អប្រសើរ​ជាងមុន​នឹកស្មានមិនដល់​ ។ ក្រៅតែពីធ្វើអោយជី​វភាពបានល្អប្រសើ​នោះ ​នៅ​តំបន់​​នេះ​មាន​ការអភិវឌ្ឍន៍​លឿន​ស្ទើគ្រប់វិស័យ​ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្ន​ល់ខ្វាត់​ខ្វែង សាលារៀន មណ្ឌលសុខ​ភាព​ និង មាន​បណ្តាញអគ្គិសនី ផ​ង​ដែរ ។​

ប្រជាពលរដ្ឋ បានថ្លែងនូវ​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុត ចំពោះប្រមុខ​រាជរដ្ឋា​ភិបាល​ ដែល​បា​ន​សម្រេច​អនុវត្តគម្រោង​បែងចែក​ដីសង្គមកិច្ច​ និង​​ការ​អភិ​វឌ្ឍន៍​សេដ្ឋ កិច្ច​ដំណាក់កាល​ទី២​ ដែល​បានកែប្រែជីវភាពរបស់​ពួកគាត់​បានកាន់តែ​ប្រសើរ​ឡើង ៕

The post លោក អម សុភា ចុះពិនិត្យ​អំពីវឌ្ឍន​ភាព​នៃការ​អនុ​វត្តគម្រោង​​ឡា​សិត២ នៅឃុំចំនួន៣ ក្នុងស្រុក​សាមគ្គីមាន​ជ័យ appeared first on MYFM News.

]]>
ពលរដ្ឋ​ខូចខាត​ផ្ទះសំបែង​ដោយសារ​ខ្សល់​កន្ត្រាក់ ​៧គ្រួសារ នៅ​ស្រុក​សាម​គ្គីមាន​ជ័​យ ​ទទួល​អំណោយ​ពីសាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្តកំពង់​ឆ្នាំ​ង​ https://myfmnews.com/archives/4182 Thu, 04 Jun 2020 04:59:13 +0000 https://myfmnews.com/?p=4182 កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះ​ដោយសារខ្សល់កន្ត្រាក់បណ្តា​លឲ្យ រងការខូចខាត​ផ្ទះសំបែង ចំនួន៧​គ្រួសារ​នៅក្នុង​ឃុំ​ស្វាយ ស្រុកសាមគ្គីមានជ័យ បាន​​ទទួល​អំណោយ​មនុស្សធម៌ពី​គណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ ឆ្នាំង ។ អំណោយ​មនុស្សធម៌​នេះ​ត្រូវបានឯកឧត្តម […]

The post ពលរដ្ឋ​ខូចខាត​ផ្ទះសំបែង​ដោយសារ​ខ្សល់​កន្ត្រាក់ ​៧គ្រួសារ នៅ​ស្រុក​សាម​គ្គីមាន​ជ័​យ ​ទទួល​អំណោយ​ពីសាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្តកំពង់​ឆ្នាំ​ង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះ​ដោយសារខ្សល់កន្ត្រាក់បណ្តា​លឲ្យ រងការខូចខាត​ផ្ទះសំបែង ចំនួន៧​គ្រួសារ​នៅក្នុង​ឃុំ​ស្វាយ ស្រុកសាមគ្គីមានជ័យ បាន​​ទទួល​អំណោយ​មនុស្សធម៌ពី​គណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់
ឆ្នាំង ។

អំណោយ​មនុស្សធម៌​នេះ​ត្រូវបានឯកឧត្តម ​ឈួរ ច័ន្ទឌឿន ប្រធាន​កិត្តិយសនិង លោក ​អម សុភា ប្រធានគណ:កម្មាធិការ​សា​ខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដោយផ្ទាល់ដៃ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។

អំណោយទាំងនេះ​ត្រូវបាន​ផ្តល់ក្នុងមួយ​គ្រួសារទទួលបាន អង្ករចំនួន២៥​គីឡូក្រាម មី១កេ​ស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ាស់១ និង ជែលចំនួន១ដប ។

ដោយឡែក​ សម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតធ្ងន់ (រលំផ្ទះ) ចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា​ចំនួន​៣០​ម៉ឺន​រៀល ។ ដោយឡែកចំនួន២គ្រួសារទៀតដែលរងគ្រោះស្រាល (ប៉ើងរបើកដំបូល)​ទទួល​បានថវិកា​ចំនួន​២២​ម៉ឺនរៀល ៕

The post ពលរដ្ឋ​ខូចខាត​ផ្ទះសំបែង​ដោយសារ​ខ្សល់​កន្ត្រាក់ ​៧គ្រួសារ នៅ​ស្រុក​សាម​គ្គីមាន​ជ័​យ ​ទទួល​អំណោយ​ពីសាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្តកំពង់​ឆ្នាំ​ង​ appeared first on MYFM News.

]]>