ឡាវ Archives - MYFM News https://myfmnews.com/archives/tag/ឡាវ Mon, 29 Nov 2021 15:43:33 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ឡាវ Archives - MYFM News https://myfmnews.com/archives/tag/ឡាវ 32 32 កម្ពុជា ផ្ដល់ជំនួយថវិកា​ ១៣​លាន​ដុល្លារ និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់ ៥០ម៉ឺន​ដូសដល់ប្រទេសឡាវ https://myfmnews.com/archives/13677 Mon, 29 Nov 2021 15:43:14 +0000 https://myfmnews.com/?p=13677 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ […]

The post កម្ពុជា ផ្ដល់ជំនួយថវិកា​ ១៣​លាន​ដុល្លារ និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់ ៥០ម៉ឺន​ដូសដល់ប្រទេសឡាវ appeared first on MYFM News.

]]>
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។ ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ។

យោងតាមឯកឧត្តម អ៊ាង សុផល្លែត  រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ថវិកាដែលសម្តេចតេជោ ប្រកាសជួយដល់ប្រទេសឡាវនេះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត គឺជាថវិការបស់សប្បុរសជនកម្ពុជា។

 

គួរបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះឯកឧត្តម  ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យ មានដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ លោកនាយករដ្ឋមន្ត្រីឡាវ បានសន្យាសហការជាមួយកម្ពុជា ជួយកម្ពុជាឱ្យទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ។

 

បើតាមឯកឧត្តម អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសម្ដេចតេជោ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាពិសេស គឺការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានៃការព្រមព្រៀងគ្នាជាពេលកន្លងមក។ ជាពិសេស ការចរចាគ្នានឹងពិភាក្សាគ្នាធ្វើយ៉ាងណាបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

នាយករដ្ឋមន្ត្រីឡាវ ក៏បានជំរុញឲ្យគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបន្តធ្វើយ៉ាងណា សម្រេចការងារព្រំដែនដូចដែលបានកំណត់។ ឯកឧត្តម ផនខាំ វិផាវ៉ាន់ ក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មទ្វេ​ភា​គី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើជំរុញការវិនិយោគនៅឡាវផងដែរ។

សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាវិញ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីឡាវ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។ សម្ដេចតេជោ បានបង្ហាញការគាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគប្រទេសទាំងពីរ គាំទ្រវិនិយោគិនប្រទេសទាំងពីរ ព្រោះការវិនិយោ គ គឺជាជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។

គួររម្លឹកថា  កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕

 

The post កម្ពុជា ផ្ដល់ជំនួយថវិកា​ ១៣​លាន​ដុល្លារ និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់ ៥០ម៉ឺន​ដូសដល់ប្រទេសឡាវ appeared first on MYFM News.

]]>