ហ៊ុល វាសនា Archives - MYFM News https://myfmnews.com/archives/tag/ហ៊ុល-វាសនា Thu, 04 Feb 2021 03:27:28 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ហ៊ុល វាសនា Archives - MYFM News https://myfmnews.com/archives/tag/ហ៊ុល-វាសនា 32 32 ប៉ូលីស​កំពង់ឆ្នាំង​ឃាត់ខ្លួន​ជន​សង្ស័យ​៣នាក់​ ពី​បទរក្សា​ទុក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន https://myfmnews.com/archives/8366 Thu, 04 Feb 2021 03:27:28 +0000 https://myfmnews.com/?p=8366 កំពង់ឆ្នាំង៖ មនុស្ស៣នាក់​ត្រូវកម្លាំងប៉ូលីស​ ការិយាលយ័ប្រឆាំងគ្រឿង​ញៀន​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយកម្លាំងអធិការដ្ឋាន​គរបាល​ស្រុកសាមគ្គីមាន​ជ័យ ធ្វើការ​ឃាត់ខ្លួន នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ពីបទរក្សាទុក ជួញដូរ […]

The post ប៉ូលីស​កំពង់ឆ្នាំង​ឃាត់ខ្លួន​ជន​សង្ស័យ​៣នាក់​ ពី​បទរក្សា​ទុក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ មនុស្ស៣នាក់​ត្រូវកម្លាំងប៉ូលីស​ ការិយាលយ័ប្រឆាំងគ្រឿង​ញៀន​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយកម្លាំងអធិការដ្ឋាន​គរបាល​ស្រុកសាមគ្គីមាន​ជ័យ ធ្វើការ​ឃាត់ខ្លួន នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ពីបទរក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់​​​នូវសារ​ធាតុ​​ញៀន ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យដែលប៉ូលីសឃាត់ខ្លួននេះ ទី​១,ឈ្មោះ​ហយ.បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ទី២,ឈ្មោះញឹមវុធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់
ឆ្នាំង ។ ទី​៣,ឈ្មោះរឿន.ឈុនលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុក​សាមគ្គី​មាន​​ជយ័ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជន​សង្ស័យ សមត្ថកិច្ចឆែក​ឆេរកឃើញវត្ថុតាង​ថ្នាំញៀនចំនួន​៩
កញ្ចប់​ស្មើនឹង​៣៧,១១ក្រាម,ទូរសព្ទ៣គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង,សម្ភារ:វេចខ្ចប់ និង ឧបករណ៍ជក់មួយ​ចំនួនទៀត។

ជនសង្ស័យ​ទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបាន​កសាងសំណុំរឿង​បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាម​និតិវិធីច្បាប់ ៕

The post ប៉ូលីស​កំពង់ឆ្នាំង​ឃាត់ខ្លួន​ជន​សង្ស័យ​៣នាក់​ ពី​បទរក្សា​ទុក​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន appeared first on MYFM News.

]]>
ស្នងការរ​ង​នគរបាល​ខេត្តកំពង់​ឆ្នាំង វរ​សេនីយ៍​​ឯក ហ៊ុល​ វាសនា ក្រើន​​រំលឹក​​ដល់​​មន្រ្តី​​នគរ​បាល​​ស្រុកបរិបូណ៌​​​ ឲ្យ​​បង្កើន​​ការ​យក​​​ចិត្ត​​ទុក​​ដាក់​ពង្រឹង​អនុវត្តគោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្តិភាព​ https://myfmnews.com/archives/8028 Fri, 15 Jan 2021 03:10:37 +0000 https://myfmnews.com/?p=8028 កំពង់ឆ្នាំង៖ លោកវរ​សេនីយ៍​​ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការក្រើនរំលឹកដល់មន្ត្រី​នគរបាល​នៅ​ក្នុង​​ស្រុក​បរិបូ​ណ៌ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តភាពរបស់រាជរដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធ​​ភាព​ខ្ពស់ […]

The post ស្នងការរ​ង​នគរបាល​ខេត្តកំពង់​ឆ្នាំង វរ​សេនីយ៍​​ឯក ហ៊ុល​ វាសនា ក្រើន​​រំលឹក​​ដល់​​មន្រ្តី​​នគរ​បាល​​ស្រុកបរិបូណ៌​​​ ឲ្យ​​បង្កើន​​ការ​យក​​​ចិត្ត​​ទុក​​ដាក់​ពង្រឹង​អនុវត្តគោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្តិភាព​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ លោកវរ​សេនីយ៍​​ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការក្រើនរំលឹកដល់មន្ត្រី​នគរបាល​នៅ​ក្នុង​​ស្រុក​បរិបូ​ណ៌ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តភាពរបស់រាជរដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធ​​ភាព​ខ្ពស់ ។

លោកវរ​សេនីយ៍​​ឯក បានធ្វើការក្រើនរំលឹកបែនេះនៅក្នុងឳកាសដែលលោក​អញ្ជើញជួបប្រជុំជាមួយ លោកអធិការ អធិការរង និង មេប៉ុស្តិ៍​រដ្ឋបាល នៅក្នុងស្រុកបរិបូរឍណ៍ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងបន្តទៀតថា បញ្ហាការជួញដូរប្រើប្រាស់​គ្រឿង​ញៀន​​​​ដៃល​ជាធាតុមួយ នៃគោលនយោបាយភូមិ ឃុំមានសុវត្តិភាព កំពុងតែមានការ​ស្មុកស្មាញ ដែលទាមទារឲ្យមានការចូលរួមពី​គ្រប់​មជ្ឈ​​ដ្ឋាន ដើម្បីបង្ការទប់ស្កាត់ឲ្យបានជាអតិបដិមា ៕

The post ស្នងការរ​ង​នគរបាល​ខេត្តកំពង់​ឆ្នាំង វរ​សេនីយ៍​​ឯក ហ៊ុល​ វាសនា ក្រើន​​រំលឹក​​ដល់​​មន្រ្តី​​នគរ​បាល​​ស្រុកបរិបូណ៌​​​ ឲ្យ​​បង្កើន​​ការ​យក​​​ចិត្ត​​ទុក​​ដាក់​ពង្រឹង​អនុវត្តគោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្តិភាព​ appeared first on MYFM News.

]]>