ហ៊ុន ម៉ាណែត Archives - MYFM News https://myfmnews.com/archives/tag/ហ៊ុន-ម៉ាណែត Sun, 10 Sep 2023 07:41:12 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ហ៊ុន ម៉ាណែត Archives - MYFM News https://myfmnews.com/archives/tag/ហ៊ុន-ម៉ាណែត 32 32 កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ https://myfmnews.com/archives/19528 Sun, 10 Sep 2023 07:41:12 +0000 https://myfmnews.com/?p=19528 វត្តមាននិងសកម្មភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា ឆ្នាំ […]

The post កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ appeared first on MYFM News.

]]>
វត្តមាននិងសកម្មភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាវិញ្ញាសាសាកល្បងដ៏ធំដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំនិងចាត់ចែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជាក្នុងវិស័យនយោបាយ ការទូតកម្រិតតំបន់និងអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលថ្មីទើបតែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មានសមត្ថភាពអាចប្រឈមក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតតំបន់និងកម្រិតអន្តរជាតិនេះបានដែរឬទេ?

ទីបំផុត វិញ្ញាសាដ៏ធំមួយនេះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេនឆ្លងកាត់ដោយជោគជ័យហួសពីការរំពឹងទុក។ បេសកកម្មដ៏ធំនិងដំបូងបំផុតលើឆាកតំបន់និងអន្តរជាតិរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឲ្យល្បីរន្ទឺលើឆាកតំបន់និងអន្តរជាតិ។ទី១៖ អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយការប្រកាសលទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីតាមសំណើរបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី២) នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទនៅថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិករាជរដ្ឋាភិបាលទាំងអស់ក៏បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។ នេះគឺជាដំណើរការនីតិវិធីស្របតាមច្បាប់កម្ពុជាទាំងស្រុងដែលធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧មានលក្ខណៈស្របច្បាប់យ៉ាងពេញលេញដោយមិនអាចប្រកែកបាន។

ទី២៖ អំពីកិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់តាំងពីក្រោយការជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារអបអរសាទរពីសំណាក់ប្រទេសជាមិត្តបានធ្លាក់មកជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយនៃពិភពលោក។ រហូតមកទល់ពេលនេះ មានមេដឹកនាំបរទេសជាង ៥០ ប្រទេសនិងស្ថាប័នរាប់ទាំងប្រទេសមហាអំណាចនិងអគ្គលេខាធិការអង្គការសហប្រជាជាតិផងបានបន្តផ្ញើសាអបអរសាទរដល់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅហ្សាការតា មេដឹកនាំអាស៊ានក៏ដូចជាមេដឹកនាំប្រទេសធំៗផ្សេងទៀតសុទ្ធតែបានសម្តែងការសាទរនិងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ម្យ៉ាងទៀត ការចូលរួមប្រជុំស្មើមុខមាត់គ្នាជាមួយប្រទេសដទៃគឺជាតម្លៃដែលប្រទេសក្នុងតំបន់និងពិភពលោកផ្តល់ជូនកម្ពុជាក្នុងនាមជារាជរដ្ឋាភិបាលស្របច្បាប់និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។

សរុបមកវិញ លើសពីភាពស្របច្បាប់ដែលខ្លួនទទួលបានយ៉ាងពេញលេញស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនិងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងយ៉ាងឆាប់រហ័សនៅលើឆាកតំបន់និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែងនិងដឹកនាំដ៏ប៉ិនប្រសប់របស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជា៕

ដោយ៖ ឯកឧត្តមប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល

 

The post កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ appeared first on MYFM News.

]]>
មេបញ្ជាការ​កងទ័ព​ជើង​គោក បានអនុញ្ញា​តឱ្យគណៈប្រតិភូ​អង្គទ័ព​ទី៤ នៃ​កងទ័ពប្រជាជន​វៀតណាម ចូលជួប​សំណេះសំណាល​សម្តែងការគួរសម https://myfmnews.com/archives/15097 Tue, 05 Apr 2022 15:19:05 +0000 https://myfmnews.com/?p=15097 នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង […]

The post មេបញ្ជាការ​កងទ័ព​ជើង​គោក បានអនុញ្ញា​តឱ្យគណៈប្រតិភូ​អង្គទ័ព​ទី៤ នៃ​កងទ័ពប្រជាជន​វៀតណាម ចូលជួប​សំណេះសំណាល​សម្តែងការគួរសម appeared first on MYFM News.

]]>
នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងជំនួបនេះ មេបញ្ជាការរងអង្គទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។

ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន ឯកឧត្តម មេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ផងដែរ។

គួរបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរតែងបានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម ៕

The post មេបញ្ជាការ​កងទ័ព​ជើង​គោក បានអនុញ្ញា​តឱ្យគណៈប្រតិភូ​អង្គទ័ព​ទី៤ នៃ​កងទ័ពប្រជាជន​វៀតណាម ចូលជួប​សំណេះសំណាល​សម្តែងការគួរសម appeared first on MYFM News.

]]>
ឯក​ឧត្តម ហ៊ុន ម៉ាណែត៖ ការអ​ប់រំ គឺជា​តម្រូវកា​រជា​មូលដ្ឋាន​ចម្បងបំផុត​របស់ប្រជាពលរដ្ឋ​ទាំង​នៅទីក្រុងនិងជន​បទ https://myfmnews.com/archives/14985 Fri, 01 Apr 2022 14:42:11 +0000 https://myfmnews.com/?p=14985 ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត  បានថ្លែងបញ្ជាក់ថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា […]

The post ឯក​ឧត្តម ហ៊ុន ម៉ាណែត៖ ការអ​ប់រំ គឺជា​តម្រូវកា​រជា​មូលដ្ឋាន​ចម្បងបំផុត​របស់ប្រជាពលរដ្ឋ​ទាំង​នៅទីក្រុងនិងជន​បទ appeared first on MYFM News.

]]>
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត  បានថ្លែងបញ្ជាក់ថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ។

ការថ្លែងនេះបានធ្វើឡើង ក្នុងគ្រាដែល ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន វិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌ​ទួល​គោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

 

រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយ​តប​ទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទគោលនយោបាយនោះទេ។ មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្អែកទាំងផ្នែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារល្អទំនើប។

ឯកឧត្តមបានលើកឡើងថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អគារសិក្សាដែលជាអំណោយរបស់សម្តេចទាំងពីរមានប្រមាណជិត ៥,០០០ ខ្នង ហើយក្នុងនាមនាយករដ្ឋមន្ត្រី សម្តេចតេជោ ក៏តែងបានផ្តល់អាទិភាពលើកត្តាមនុស្ស ដោយបានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធអប់រំនៅគ្រប់ទីកន្លែងទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជាប់ព្រំដែន។

ឯឧត្តមបានបន្តថា ការសម្ពោធ គឺជានិមិត្តរូបនៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។ ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់សមត្ថភាពរបស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។ ទន្ទឺមគ្នានេះ ការទទួលបានឱកាសនៃការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។

ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម។

បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរសំដៅបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស៕

The post ឯក​ឧត្តម ហ៊ុន ម៉ាណែត៖ ការអ​ប់រំ គឺជា​តម្រូវកា​រជា​មូលដ្ឋាន​ចម្បងបំផុត​របស់ប្រជាពលរដ្ឋ​ទាំង​នៅទីក្រុងនិងជន​បទ appeared first on MYFM News.

]]>
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាទើបបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី https://myfmnews.com/archives/14978 Thu, 31 Mar 2022 16:46:47 +0000 https://myfmnews.com/?p=14978 នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប […]

The post មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាទើបបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី appeared first on MYFM News.

]]>
នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ព្រមជាមួយនឹងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាដែលទើបបញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ដើម្បីសម្តែងការគួរសម, ជម្រាបលា និងណែនាំខ្លួន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាមបញ្ចប់អាណត្តិ បានជម្រាបជូន ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារក្នុងអាណត្តិរបស់លោក និងបានបញ្ជាក់អំពីទំនាក់ទំនងរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញផងដែរនូវទិសដៅក្នុងការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានភាពយូរអង្វែងទៅមុខទៀត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារក្នុងអាណត្តិការទូតយោធារបស់លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ដែលពិតជាបានគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរ និងស្វាគមន៍ចំពោះការចូលកាន់តំណែងរបស់អនុព័ន្ធយោធាវៀតណាមថ្មី ដែលនឹងចូលរួមចំណែកក្នុងការជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែរីកចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល។

The post មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាទើបបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី appeared first on MYFM News.

]]>
ឧត្តម​សេនី​យ៍ឯក ហ៊ុន ម៉ាណែត គាំទ្រ​សំណើរបស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ក្នុងការ​សំលឹង​មើលលទ្ធភាព​នៃការពង្រីកវិ​សាលភាព​នៃកិច្ចសហប្រ​តិបត្តិការ​បន្ថែម​​ទៀត https://myfmnews.com/archives/14568 Fri, 18 Feb 2022 09:08:10 +0000 https://myfmnews.com/?p=14568 នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មុននឹងអញ្ជើញនិវត្តមកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត […]

The post ឧត្តម​សេនី​យ៍ឯក ហ៊ុន ម៉ាណែត គាំទ្រ​សំណើរបស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ក្នុងការ​សំលឹង​មើលលទ្ធភាព​នៃការពង្រីកវិ​សាលភាព​នៃកិច្ចសហប្រ​តិបត្តិការ​បន្ថែម​​ទៀត appeared first on MYFM News.

]]>
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មុននឹងអញ្ជើញនិវត្តមកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។

ឯកឧត្តម អនុរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តម មានភាពជឿជាក់ថា នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់ តែ រឹងមាំ និងស៊ី ជម្រៅ ថែម ទៀត ជាពិសេសការជម្រុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងអរគុណ រដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងតែរក្សាចំណង មិត្តភាព ល្អជាមួយកម្ពុជាជាប់រហូតមក។ ឯកឧត្តម ក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយក្រុមហ៊ុនតែងបានគោរពច្បាប់ និងអនុវត្តការលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតបានយ៉ាងល្អប្រសើរ។

ក្នុងជំនួបនេះភាគីទាំងពីរបានព្រមព្រៀងក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃ កិច្ច សហ ប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាព ទំនាក់ ទំនង កាន់តែខ្លាំងក្លាទ្បើង។

The post ឧត្តម​សេនី​យ៍ឯក ហ៊ុន ម៉ាណែត គាំទ្រ​សំណើរបស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ក្នុងការ​សំលឹង​មើលលទ្ធភាព​នៃការពង្រីកវិ​សាលភាព​នៃកិច្ចសហប្រ​តិបត្តិការ​បន្ថែម​​ទៀត appeared first on MYFM News.

]]>
ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ដឹ​ក​នាំ​គណៈ​ប្រតិភូ​​អញ្ជើញ​​ទស្សនកិច្ច​នៅ​កង​​ពល​តូច​ឆត្រ​​យោង​​លេខ១ និងសាលាទ័ព​ជំនាញ FUJI នៃ​កង​ស្វ័យ​​​ការពារ​​​ជើងគោកជប៉ុន https://myfmnews.com/archives/14533 Thu, 17 Feb 2022 07:09:44 +0000 https://myfmnews.com/?p=14533 នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត […]

The post ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ដឹ​ក​នាំ​គណៈ​ប្រតិភូ​​អញ្ជើញ​​ទស្សនកិច្ច​នៅ​កង​​ពល​តូច​ឆត្រ​​យោង​​លេខ១ និងសាលាទ័ព​ជំនាញ FUJI នៃ​កង​ស្វ័យ​​​ការពារ​​​ជើងគោកជប៉ុន appeared first on MYFM News.

]]>
នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូអញ្ជើញ​ទស្សន​កិច្ច​នៅ​កងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ដើម្បីសិក្សាស្វែងយល់​ដកបទ​ពិសោធន៍ ព្រមទាំងលទ្ធភាពក្នងការបង្កើតកិច្ចសហប្រតិបត្តិការ។

ជា​​មួយគ្នានោះ​ គណៈប្រតិភូក៏បានអញ្ជើញស្តាប់បទបង្ហាញអំពីអង្គភាព ទស្សនាការសម្តែង​លោតឆត្រ​យោង ការ​ហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិត​ពី​រថក្រោះ និង​ការដាក់តាំង​យុទ្ធោ​បករណ៍​ផ្សេងៗផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាម​ការ​អញ្ជើញរ​​បស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែល​ប្រមុខរាជ​​រដ្ឋាភិ​​​បាល​​​​នៃ​​ប្រទេ​​ស​ទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយ​​ដែល​​​ប្រតិបត្តិកា​រ​​នេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កង​កម្លាំងស្វ័យការពារជប៉ុន ក្នុង​ក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

The post ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ដឹ​ក​នាំ​គណៈ​ប្រតិភូ​​អញ្ជើញ​​ទស្សនកិច្ច​នៅ​កង​​ពល​តូច​ឆត្រ​​យោង​​លេខ១ និងសាលាទ័ព​ជំនាញ FUJI នៃ​កង​ស្វ័យ​​​ការពារ​​​ជើងគោកជប៉ុន appeared first on MYFM News.

]]>
កង​ទ័​ពជើងគោ​ក​កម្ពុជា និងកង​កម្លាំងស្វ័យ​ការពារ​ជើង​គោក​ជប៉ុន ឯកភាពគ្នា​ពង្រឹង​និង​ពង្រីក​​កិច្ចសហ​ប្រតិបត្តិការ​ឱ្យកាន់​តែ​រីក​ចម្រើន https://myfmnews.com/archives/14455 Tue, 15 Feb 2022 15:52:38 +0000 https://myfmnews.com/?p=14455 នៅទីស្តីការក្រសួងការពារជាតិនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ […]

The post កង​ទ័​ពជើងគោ​ក​កម្ពុជា និងកង​កម្លាំងស្វ័យ​ការពារ​ជើង​គោក​ជប៉ុន ឯកភាពគ្នា​ពង្រឹង​និង​ពង្រីក​​កិច្ចសហ​ប្រតិបត្តិការ​ឱ្យកាន់​តែ​រីក​ចម្រើន appeared first on MYFM News.

]]>
នៅទីស្តីការក្រសួងការពារជាតិនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបពិភា​ក្សា​ការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដើម្បីពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើង​គោកកម្ពុជារយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់​កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់អំពីការបន្តជួយដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណីដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយនៅពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជាក្នុងនាមជាប្រទេសទី១នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិក៏ល្អរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងបានជួយគាំទ្រកម្ពុជានៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាងប្រទេសក្រោយសង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្ន ដែលជាដំណាក់កាលអភិវឌ្ឍប្រទេសឱ្យរុងរឿង។ ជាពិសេស ឯកឧត្តម បានសង្កត់ធ្ងន់លើការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យយោធាចាប់តាំងពីឆ្នាំ២០១៣មក ដែលជាឆ្នាំនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលទាំងពីរ ក៏ដូចជា ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកយោធា រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានអរគុណចំពោះភាគីមិត្តជប៉ុនដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែងសម្រាប់វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការ ជាដើម។

ជារួម ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀតរវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ YUASA Goro [អតីត] មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅ។

The post កង​ទ័​ពជើងគោ​ក​កម្ពុជា និងកង​កម្លាំងស្វ័យ​ការពារ​ជើង​គោក​ជប៉ុន ឯកភាពគ្នា​ពង្រឹង​និង​ពង្រីក​​កិច្ចសហ​ប្រតិបត្តិការ​ឱ្យកាន់​តែ​រីក​ចម្រើន appeared first on MYFM News.

]]>
ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​ជប៉ុន https://myfmnews.com/archives/14433 Mon, 14 Feb 2022 17:11:40 +0000 https://myfmnews.com/?p=14433 ក្នុងអំឡុងពេល បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ […]

The post ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​ជប៉ុន appeared first on MYFM News.

]]>
ក្នុងអំឡុងពេល បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃនេះ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន គឺក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា តាមការអញ្ជើញរបស់ក្រសួងការពារជាតិប្រទេសជប៉ុន ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូ នៅប្រទេសជប៉ុន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ៕
រូបភាព៖Royal Embassy of Cambodia

The post ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​ជប៉ុន appeared first on MYFM News.

]]>
ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អំពាវ​នាវ​ដល់​កងទ័ព​ឲ្យបន្ត​ថែរក្សា​សន្តិភាព និង​រារាំង​​អ្នកនយោ​បាយអគតិ ដែល​ចង់​បង្កឲ្យ​មានភ្លើង​សង្គ្រាម​ឡើង​វិញ https://myfmnews.com/archives/14397 Sat, 12 Feb 2022 14:50:50 +0000 https://myfmnews.com/?p=14397 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេម​រភូមិន្ទ មេបញ្ជាការកងទ័ពជើ​ងគោក បានអំពាវនាវដល់កម្លាំ​ងកង​ទ័ពទាំង​អស់ត្រូវ​ប​ន្តចូលរួម​ថែរក្សា​​សុខសន្តិភាព និងត្រូវរារាំងកុំឲ្យអ្នកន​យោបាយ​អគតិណាមួយ មានឱកាសមកបំផ្លាញ​សុខ​សន្តិ​ភាព និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត។ […]

The post ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អំពាវ​នាវ​ដល់​កងទ័ព​ឲ្យបន្ត​ថែរក្សា​សន្តិភាព និង​រារាំង​​អ្នកនយោ​បាយអគតិ ដែល​ចង់​បង្កឲ្យ​មានភ្លើង​សង្គ្រាម​ឡើង​វិញ appeared first on MYFM News.

]]>
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេម​រភូមិន្ទ មេបញ្ជាការកងទ័ពជើ​ងគោក បានអំពាវនាវដល់កម្លាំ​ងកង​ទ័ពទាំង​អស់ត្រូវ​ប​ន្តចូលរួម​ថែរក្សា​​សុខសន្តិភាព និងត្រូវរារាំងកុំឲ្យអ្នកន​យោបាយ​អគតិណាមួយ មានឱកាសមកបំផ្លាញ​សុខ​សន្តិ​ភាព និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត។ ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ដូចនេះ បានធ្វើឡើងនៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់ អគារទីបញ្ជាការ អគារ​ស្នាក់នៅ អគារសា​លប្រជុំ អគារកងអ​នុសេនា​តូចព្រំដែន និង​សមិទ្ធផ​ល​នានា របស់តំបន់ប្រតិបត្តិការសឹករង​តាកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

បន្ថែមពីលើការអំពាវនាវបន្តថែរក្សាសន្តិភាពនៅក្នុងពិធី​សម្ពោធនោះ ឯកឧត្តម ឧត្តមសេនី​យ៍ឯក ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលតែងតែ​ក្រើន​រំលឹក និងជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត អោយ​​គិតគូរ​ចំពោះ​​​សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើ​ការកៀរ​គរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើ​កស្ទួយ​ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា កាយវិការនិងទឹកចិត្តដ៏ប្រពៃនេះរបស់លោក​ទាំងពីរ​គឺជាការ​តប​ស្នងសង​គុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាម​ស្រស់ នៅលើសមរភូមិជាច្រើន ក្នុងសម័យកាល​ដែលប្រទេសយើងឆ្លងកាត់សង្គ្រាម ដើម្បី​នាំមក​នូវសុខសន្តិភាពពេញលេញ បរិបូរណ៍ ដូច​ពេលបច្ចុប្បន្ន និងមិនដែលធ្លាប់កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជានា​ពេលជាង៥០០ឆ្នាំ​ចុងក្រោយនេះ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  ក៏អរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ដែល បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺ-១៩ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។ ជាពិសេសគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែលបានបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ដោយបានធ្វើ​ការសម្រេច​ចិត្តជាយុទ្ធសាស្ត្រ តាមរយៈការវាយតម្លៃស្ថានការណ៍ និងពិចារណា វិនិច្ឆ័យ ហ្មត់​ចត់ គ្រប់ជ្រុងជ្រោយ អារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង ការបើ​កយុទ្ធ​នាការជាតិ​ចាក់វ៉ាក់សាំង និងការថែទាំព្យាបាល នៅទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិត​ប្រជាជនទាំងខ្មែរ និងបរទេស ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណា​មួយទ្បើយ៕

 

The post ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អំពាវ​នាវ​ដល់​កងទ័ព​ឲ្យបន្ត​ថែរក្សា​សន្តិភាព និង​រារាំង​​អ្នកនយោ​បាយអគតិ ដែល​ចង់​បង្កឲ្យ​មានភ្លើង​សង្គ្រាម​ឡើង​វិញ appeared first on MYFM News.

]]>
ឯក​ឧត្តម ហ៊ុន ម៉ា​ណែត អំពាវ​នាវ​អោយ​ពលរដ្ឋប​ន្តអនុវត្តវិធាន​សុខាភិបាល និងចូល​រួម​ចាក់​​វ៉ាក់សាំង​​កូវីដ-១៩ ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា https://myfmnews.com/archives/14323 Thu, 10 Feb 2022 16:54:31 +0000 https://myfmnews.com/?p=14323 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ពជើងគោក បានអំពាវនាវដល់ប្រជាពលរដ្ឋអោយបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ត​វិធានការ “៣ការពារ និង៣កុំ” […]

The post ឯក​ឧត្តម ហ៊ុន ម៉ា​ណែត អំពាវ​នាវ​អោយ​ពលរដ្ឋប​ន្តអនុវត្តវិធាន​សុខាភិបាល និងចូល​រួម​ចាក់​​វ៉ាក់សាំង​​កូវីដ-១៩ ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា appeared first on MYFM News.

]]>
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ពជើងគោក បានអំពាវនាវដល់ប្រជាពលរដ្ឋអោយបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ត​វិធានការ “៣ការពារ និង៣កុំ” ក៏ដូចជា វិធានការសុវត្ថិភាពផ្នែកសុខាភិបាល​ផ្សេង​ទៀត​ឱ្យបានខ្ជាប់ ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ​ទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា ។ ការអំពាវនាវឯកឧត្តម ឧត្តមសេនីយ៍ឯក ដូចនេះ បានធ្វើឡើងនៅក្នុង ពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើ់ងថា ការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស​ជំរុញ​ទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា គឺជា​ខ្សែក្រវ៉ាត់​ការពារទី១ ក្នុងសមរភូមិ​ប្រយុទ្ធនឹងជំ​ងឺ​កូវីដ-១៩ សំដៅ​​ទប់​ស្កាត់ និងកាត់​បន្ថយគ្រោះថ្នាក់​នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើ់ងទៀតថា សមេ្តចតេជោ ជាអ្នកដឹកនាំដែល​មានបទ​ពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំ​ប្រទេសឲ្យចាកចេញពីភាពក្រីក្រ លំបា​កតោកយ៉ាក មកកាន់ភាពសំបូរសប្បាយ រីកចម្រើន​លើគ្រប់វិស័យ ដោយឈរលើគោល​ការណ៍លើកតម្កើង ឱ្យមាន ការប្រតិបត្តិ សាសនាដែលជា ឫសគល់នៃ សច្ចធម៌ ក្នុងជីវិតរស់ របស់ បុគ្គល គ្រប់រូប ។

ឯកឧត្តម បន្តថា ការប្រកាន់នូវសច្ចធម៌នេះហើយ  ជាកត្តាដែលធ្វើឲ្យសម្តេចតេជោ សម្រេច​សង្គ្រោះ ជីវិតរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេសចេញពីមាត់មច្ចុរាជ តាមរយៈ  កិច្ចខិតខំ​ការពារ និង ការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងបានកៀរគរ​នូវធន​ធាន​ពីគ្រប់​មជ្ឈដ្ឋាន  ទាំងជាតិ  និងអន្តរជាតិ ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យ ពលរដ្ឋ រស់រានមានជីវិត ដែលចំណុចនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុល និយមមួយចំនួន ដែលប្រកាន់ខ្ជាប់​នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិជាដុំ កំភួនជាក់ ស្តែង ណា មួយទេ ក្នុងការជួយប្រជាជន និងកសាងប្រទេសជាតិ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក៕

 

 

 

 

The post ឯក​ឧត្តម ហ៊ុន ម៉ា​ណែត អំពាវ​នាវ​អោយ​ពលរដ្ឋប​ន្តអនុវត្តវិធាន​សុខាភិបាល និងចូល​រួម​ចាក់​​វ៉ាក់សាំង​​កូវីដ-១៩ ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា appeared first on MYFM News.

]]>