ហេង ពិទូ Archives - MYFM News https://myfmnews.com/archives/tag/ហេង-ពិទូ Fri, 26 Jun 2020 11:44:33 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ហេង ពិទូ Archives - MYFM News https://myfmnews.com/archives/tag/ហេង-ពិទូ 32 32 ស​.ស​.យ.​ក​.​ខេត្ត​កំពង់​ឆ្នាំង បន្ត​​​ចុះ​​​ផ្សព្វផ្សាយ​​​ពី​វិធាន​​​​ការ​ពារ​​ការ​ឆ្លង​​​​ជំងឺ​កូវីដ​១៩​ នៅ​​​ស្រុក​​សាម​គ្គីមាន​ជ័យ​ https://myfmnews.com/archives/4554 Fri, 26 Jun 2020 11:07:42 +0000 https://myfmnews.com/?p=4554 កំពង់ឆ្នាំង៖ សហ​ភាព​សហ​ព័ន្ធយុវ​ជន​កម្ពុជា​ខេត្ត​​កំពង់​​ឆ្នាំង​ ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ​ខែ​មិថុនា​​ ឆ្នាំ២០​២០​នេះ បានចុះ​​​ផ្សព្វ​ផ្សាយ​ពន្យល់​​ណែ​នាំ​អំពី​វិធាន​ការណ៍​​បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមទីប្រជុំជន […]

The post ស​.ស​.យ.​ក​.​ខេត្ត​កំពង់​ឆ្នាំង បន្ត​​​ចុះ​​​ផ្សព្វផ្សាយ​​​ពី​វិធាន​​​​ការ​ពារ​​ការ​ឆ្លង​​​​ជំងឺ​កូវីដ​១៩​ នៅ​​​ស្រុក​​សាម​គ្គីមាន​ជ័យ​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ សហ​ភាព​សហ​ព័ន្ធយុវ​ជន​កម្ពុជា​ខេត្ត​​កំពង់​​ឆ្នាំង​ ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ​ខែ​មិថុនា​​ ឆ្នាំ២០​២០​នេះ បានចុះ​​​ផ្សព្វ​ផ្សាយ​ពន្យល់​​ណែ​នាំ​អំពី​វិធាន​ការណ៍​​បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមទីប្រជុំជន នៅផ្សារក្រាំង​ល្វា​ និង​តាម​ខ្នងផ្ទះ​ក្នុង​ឃុំធ្លក​វៀន ក្នុងស្រុក​សាមគ្គីមាន​ជ័យ ។

លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សកម្មភាព​ចុះ​ផ្សព្វផ្សាយ​​​​​ពី​​វិធាន​​​​​ការ​ពារ​​​ការ​​ឆ្លង​​​​​ជំងឺ​​កូវីដ​​១៩​ ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ​ នេះ គឺ​ដើម្បីផ្សព្វផ្សាយ​ពន្យល់​​បន្ថែម​អំពី​ព័ត៌មាន​នៃ​ការរីករាល​ដាល​នៃជំងឺ​កូវីដ-១៩ ដែល​កំពុង​កើត​ឡើងនៅលើសកល​លោក ក៏ដូចជា​នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក ​ហេង ពិទូ ក៏​បាន​សំណូម​ពរ ដល់​ប្រជាពលរដ្ឋ ត្រូវយក​ចិត្តទុក​ដាក់អនុវត្ត​ឱ្យ​បាន​ជាប្រចាំ​កុំធ្វេស​ប្រហែស  ហើយ​ប្រសិន​បើ​មាន​បងប្អូន​ប្រជាពលរដ្ឋដែល​ចំណាក​ស្រុក ត្រូវ​បាន​វិលត្រឡប់​មក​ពីក្រៅប្រទេស​វិញ សូម​​ឱ្យពួកគាត់​តាមដាន​សុខភាព​ជាប្រ​ចាំ និង​​ទំនាក់​ទំនង​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេស ក្រុមការងារ​ប្រយុទ្ធប្រឆាំង​និងការរីក​រាល​ដា​ល នៃមេរោគ​កូវីដ១៩ ដែល​នៅជិ​តបំផុត ​ដើម្បី​អនុវត្ត​វិធាន​ការ​ដាក់​អោយ​នៅ​ដោយ​ឡែក​ចំនួន ១៤ថ្ងៃសិន ដើម្បីធានា​បានសុខ​សុវត្ថិភាព​ក្នុងក្រុមគ្រួសារ និង​សហគមន៍។

គួរបញ្ជាក់ថា នៅក្នុងដំណើរ​ចុះ​​​ផ្សព្វផ្សាយ​​​ពី​វិធាន​​​​ការ​ពារ​​ការ​ឆ្លង​​​​ជំងឺ​កូវីដ​១៩​ នេះដែរ ក៏​មាន​ការ​ចែកខិតប័ណ្ណ បិទ​ផ្សាយ​សារ​អប់រំ​ និង​ណែ​នាំ អំពី​វិធាន​ការការចម្លងពីជំងឺ​កូវីដ១៩ នៅទីតាំង​លក់ដូរ អាជីវ​កម្មផ្សេងៗ និង​កន្លែង​ធ្វើដំណើរ ស្រប​តាមការ​ណែនាំ របស់​ក្រសួង​សុខា​ភិបាល ផងដែរ។​ ជាមួយគ្នានោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ក៏​បាន​ប្រគល់សម្ភារ​ជូនដល់ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ស្រុក​សាមគ្គី​មានជ័យ​ រួមមាន ម៉ាស់ចំនួន៤០០ ខិតប័ណ្ណ ៤០០សន្លឹក បដាផ្សព្វផ្សាយតូចធំចំនួន៣​ផ្ទាំង សៀវភៅ ៣០០ក្បាល អាកុល ២០ដប ទឹកសុទ្ធ ៦កេស និងថវិកា ចំនួន ២០០ ០០០រៀល  ក្នុងនោះក៏មាន​សម្ភារ​របស់​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្ត ផ្ដល់ជូនបន្ថែម រួម​មាន  Poster A2 (ផ្ទាំងធំ), COVID-19 & Hand Washing = 600 សន្លឹក ២. ខិតបណ្ណA5(ផ្ទាំងតូច) COVID-19 & Hand Washing = 600 សន្លឹក ៕

The post ស​.ស​.យ.​ក​.​ខេត្ត​កំពង់​ឆ្នាំង បន្ត​​​ចុះ​​​ផ្សព្វផ្សាយ​​​ពី​វិធាន​​​​ការ​ពារ​​ការ​ឆ្លង​​​​ជំងឺ​កូវីដ​១៩​ នៅ​​​ស្រុក​​សាម​គ្គីមាន​ជ័យ​ appeared first on MYFM News.

]]>
ស​.ស.​យ​.ក. ខេត្ត​កំពង់​ឆ្នាំង​ ​ផ្ដល់​អំណោយ ​និង​ផ្សព្វផ្សាយ​វិធាន​​ការពារ​​ជំងឺ​​កូវីដ​​១៩ ដល់មណ្ឌល​កុមារ​កំព្រា​ខេត្ត https://myfmnews.com/archives/4254 Fri, 05 Jun 2020 07:05:51 +0000 https://myfmnews.com/?p=4254 លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ​២០​២០ […]

The post ស​.ស.​យ​.ក. ខេត្ត​កំពង់​ឆ្នាំង​ ​ផ្ដល់​អំណោយ ​និង​ផ្សព្វផ្សាយ​វិធាន​​ការពារ​​ជំងឺ​​កូវីដ​​១៩ ដល់មណ្ឌល​កុមារ​កំព្រា​ខេត្ត appeared first on MYFM News.

]]>
លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ​២០​២០ បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជួបសំណេះសំណាល និងចែក​សម្ភារ​សិក្សា​ដល់​កុមារ​កំព្រា នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។

លោក​ ហេង ពិទូ បានបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីបង្កើននូវភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ ជាមួយប្អូនៗ កុមារកំព្រា ដែល​រស់នៅគ្មានឪពុកម្តាយ សាច់ញាតិបងប្អូន ប៉ុន្តែសូមប្អូនៗត្រូវខិតខំតស៊ូព្យាយាមប្រឹងប្រែង ជំនះរាល់កាលំបាកទាំងនេះ តាំងចិត្តខិតខំរៀនសូត្រអោយក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ដើម្បីអនាគតខ្លួនឯង និងចូលរួមចំណែកក្នុង​ការ​ងារ​​សង្គមជាតិ នាពេលខាងមុខ។

ជាមួយគ្នានោះ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានធ្វើការណែនាំពីវិធាន​ការការពារ​ពីជំងឺ​កូវីដ​១៩ ដោយណែនាំអោយប្អូនៗត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបាន​ត្រឹមត្រូវ​តាមវិធាន​ការរបស់​ក្រសួង​សុខា​ភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា។

គួរបញ្ជាក់ថា ក្នុងឳកាសនេះ លោក ហេង ពិទូ ក៏បានចែកអំណោយដល់កុមារកំព្រាចំនួន ៣០នាក់ ក្នុងម្នាក់ៗ​ទទួល​បាន​ឃីត​ចំនួន ១ ដែលក្នុង១ឃីត មានសៀវភៅ ៥ ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និង ថវិកា ១០,០០០ រៀល។ ព្រមទាំងផ្តល់​ជូន​មណ្ឌលនូវអង្ករ ១០០​គីឡូក្រាម, ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ កំប៉ុង ២យួរ ទឹកក្រូច៣កេះ ទឹកសុទ្ធ ៥កេះ និងអាកុល​លាង​ដៃ ២០ ដប៕

The post ស​.ស.​យ​.ក. ខេត្ត​កំពង់​ឆ្នាំង​ ​ផ្ដល់​អំណោយ ​និង​ផ្សព្វផ្សាយ​វិធាន​​ការពារ​​ជំងឺ​​កូវីដ​​១៩ ដល់មណ្ឌល​កុមារ​កំព្រា​ខេត្ត appeared first on MYFM News.

]]>