ស្រុកបរិបូណ៍ Archives - MYFM News https://myfmnews.com/archives/tag/ស្រុកបរិបូណ៍ Fri, 21 Oct 2022 11:57:26 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ស្រុកបរិបូណ៍ Archives - MYFM News https://myfmnews.com/archives/tag/ស្រុកបរិបូណ៍ 32 32 ទូក​ព្រះ​ទី​នាំង​សារាយ​អណ្តែត​ចង្ហាន់​ហុយ​ រំកិល​ចុះពីលើបង្គង ដើម្បីត្រៀមដង្ហែរចុះទឹកនៅថ្ងៃស្អែក https://myfmnews.com/archives/16821 Fri, 21 Oct 2022 07:58:06 +0000 https://myfmnews.com/?p=16821 ទូកព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ ដែលស្ថិតនៅក្នុងវត្តវិហារហ្លួង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីក្រុងពាលី រំកិលចុះពីលើបង្គង នាព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២២នេះ […]

The post ទូក​ព្រះ​ទី​នាំង​សារាយ​អណ្តែត​ចង្ហាន់​ហុយ​ រំកិល​ចុះពីលើបង្គង ដើម្បីត្រៀមដង្ហែរចុះទឹកនៅថ្ងៃស្អែក appeared first on MYFM News.

]]>
ទូកព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ ដែលស្ថិតនៅក្នុងវត្តវិហារហ្លួង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីក្រុងពាលី រំកិលចុះពីលើបង្គង នាព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២២នេះ ។

តាមការគ្រោងទុកទូកព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ នឹងត្រូវដង្ហែរចេញពី វត្តវិហារហ្លួង ទៅកាន់កំពង់ទឹកឆ្នុកទ្រូ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់ ត្រៀមចូលរួមប្រកួតនៅទីរួមខេត្តកំពង់ឆ្នាំង ។

គួរបញ្ជាក់ថា ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ ជាទូកស្ថិតក្នុងវត្តវិហារហ្លួង នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលសាងសង់ឡើង កាលពីឆ្នាំ២០០៧ ដោយជាងធ្វើទូកឈ្មោះ ធឿង ស៊ីម ជាអ្នកស្រុកជលគីរី។

ក្នុងការប្រណាំងនៅមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអំបុក កាលពីឆ្នាំ២០១៩ ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយបានជាប់ចំណាត់ថ្នាក់ក្នុងផែនលេខ១៕

The post ទូក​ព្រះ​ទី​នាំង​សារាយ​អណ្តែត​ចង្ហាន់​ហុយ​ រំកិល​ចុះពីលើបង្គង ដើម្បីត្រៀមដង្ហែរចុះទឹកនៅថ្ងៃស្អែក appeared first on MYFM News.

]]>
ទូកព្រះ​​​​​​​​​​​​​​ទីនាំង​​សារា​យអណ្តែត ចង្ហាន់​​ហុយ នឹងដ​​ង្ហែរចុះ​ទឹក​​​នៅកំព​​ង់ឆ្នុកទ្រូ ​ចុង​សប្តាហ៍​នេះ​​​ https://myfmnews.com/archives/16787 Wed, 19 Oct 2022 00:00:17 +0000 https://myfmnews.com/?p=16787 ទូកព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ នឹងត្រូវយាងដង្ហែរចេញពី វត្តវិហារហ្លួង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ទៅកាន់កំពង់ទឹកឆ្នុកទ្រូ នៅថ្ងៃទី២២ ខែតុលា […]

The post ទូកព្រះ​​​​​​​​​​​​​​ទីនាំង​​សារា​យអណ្តែត ចង្ហាន់​​ហុយ នឹងដ​​ង្ហែរចុះ​ទឹក​​​នៅកំព​​ង់ឆ្នុកទ្រូ ​ចុង​សប្តាហ៍​នេះ​​​ appeared first on MYFM News.

]]>
ទូកព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ នឹងត្រូវយាងដង្ហែរចេញពី វត្តវិហារហ្លួង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ទៅកាន់កំពង់ទឹកឆ្នុកទ្រូ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមប្រកួតនៅទីរួមខេត្តកំពង់ឆ្នាំង ។
ជាមួយគ្នា គណៈកម្មការទូក ក៏នឹងធ្វើពិធីក្រុងពាលី រំកិលពីលើបង្គង នៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២២ មុនពេលដង្ហែរទៅកាន់កំពង់ទឹក ។
គួរបញ្ជាក់ថា ពរះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ ជាទូកស្ថិតក្នុងវត្តវិហារហ្លួង នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ សាងសង់ឡើង៖ ឆ្នាំ២០០៧ ដោយជាងធ្វើទូក៖ លោក ធឿង ស៊ីម ជាអ្នកស្រុកជលគីរី។ ក្នុងការប្រណាំងនៅមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអំបុក កាលពីឆ្នាំ២០១៩ ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយបានជាប់ចំណាត់ថ្នាក់ក្នុងផែនលេខ១៕

The post ទូកព្រះ​​​​​​​​​​​​​​ទីនាំង​​សារា​យអណ្តែត ចង្ហាន់​​ហុយ នឹងដ​​ង្ហែរចុះ​ទឹក​​​នៅកំព​​ង់ឆ្នុកទ្រូ ​ចុង​សប្តាហ៍​នេះ​​​ appeared first on MYFM News.

]]>
អ្នកខ្លះ​ថា​ក្រពើ​រួចពី​កន្លែង​ចិញ្ចឹម ខ្លះទៀត​ថា​មាន​មេ​នៅ​ក្នុង​បឹង ខណៈ​អាជ្ញាធ​ស្រុកប​រិបូ​ណ៌ អំពាវនាវ​ឲ្យពល​រដ្ឋប្រុង​ប្រយ័ត្ន https://myfmnews.com/archives/12754 Wed, 01 Sep 2021 11:26:36 +0000 https://myfmnews.com/?p=12754 កំពង់ឆ្នាំង៖ អាជ្ញាធរស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងខ្នារ អោយមានការប្រុង ប្រ​យ័ត្នខ្ពស់ចំ​ពោះ​កូនចៅចុះលេងក្នុងទឹ​កបឹង ដែលអាចមានគ្រោះថ្នាក់ជាយ​ថាហេតុ ជាមួយនឹង​សត្វក្រពើ ដោយ​សារ​កាលពី​ថ្ងៃទី​២៩ ខែសីហា […]

The post អ្នកខ្លះ​ថា​ក្រពើ​រួចពី​កន្លែង​ចិញ្ចឹម ខ្លះទៀត​ថា​មាន​មេ​នៅ​ក្នុង​បឹង ខណៈ​អាជ្ញាធ​ស្រុកប​រិបូ​ណ៌ អំពាវនាវ​ឲ្យពល​រដ្ឋប្រុង​ប្រយ័ត្ន appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ អាជ្ញាធរស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងខ្នារ អោយមានការប្រុង ប្រ​យ័ត្នខ្ពស់ចំ​ពោះ​កូនចៅចុះលេងក្នុងទឹ​កបឹង ដែលអាចមានគ្រោះថ្នាក់ជាយ​ថាហេតុ ជាមួយនឹង​សត្វក្រពើ ដោយ​សារ​កាលពី​ថ្ងៃទី​២៩ ខែសីហា ប្រជាពលរដ្ឋចាប់បានកូនក្រ​ពើមួយក្បាលថ្មីទៀត។

ថ្លែងប្រាប់MYFM News តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ លោក យឹម សារិន អភិបាលស្រុក​បរិបូណ៌ បានបញ្ជាក់​ថា ពេល​នេះអាជ្ញា​ធរស្រុក បានណែនាំអោយអាជ្ញាធរឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែល​រស់នៅ​ជុំវិញបឹង​ខ្នារ​អោយ​មានការ​ប្រុង​ប្រយ័ត្នជាមួយសត្វក្រពើនេះហើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏កំពុងស្រាវជ្រាវរកប្រភពនៃសត្វក្រពើ ថាតើមាន​មេក្រពើ​នៅក្នុង​បឹង​ឬជាសត្វក្រពើរួចពីកន្លែងចិញ្ចឹមខាងក្រៅ ព្រោះកាលពីខែកក្កដា កន្លងទៅ ក៏មានកូនក្រពើ១ក្បាលបាន​ជាប់លប​អ្នកស្រុក​ដូចពេល​នេះដែរ។

គួរបញ្ជាក់ថា បឹងខ្នារជាបឹងមួយ​ស្ថិតក្នុងភូមិ ជេីងខ្នារ ឃុំពន្លៃ ស្រុកប​រិបូណ៌ ខេត្តកំពង់ឆ្នាំង ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០​២១ ​អ្នកស្រុកធ្លាប់ចាប់បានកូនក្រពើមួយក្បាលរួចម្តងមកហើយ ដោយកូនក្រពើនោះ បានជាប់ក្នុងលប។ ដោយឡែក​នៅថ្ងៃទី​២៩ ខែសី​ហា ក៏មានកូនក្រពើមួយក្បាលថ្មីបានមកជាប់ក្នុងលបអ្នកស្រុកទៀត ដោយអ្នក​ស្រុកខ្លះថា ក្រពើរួចពី​កន្លែងចិញ្ចឹម ខ្លះទៀត​ថាសង្ស័យមានមេក្រពើ​នៅក្នុង​បឹង៕ អត្ថបទ៖ និវឌ្ឍន៍

The post អ្នកខ្លះ​ថា​ក្រពើ​រួចពី​កន្លែង​ចិញ្ចឹម ខ្លះទៀត​ថា​មាន​មេ​នៅ​ក្នុង​បឹង ខណៈ​អាជ្ញាធ​ស្រុកប​រិបូ​ណ៌ អំពាវនាវ​ឲ្យពល​រដ្ឋប្រុង​ប្រយ័ត្ន appeared first on MYFM News.

]]>
ឆ្លង​ចរន្ត​អគ្គិ​ស​នី​ បង្កើត​ជា​អគ្គិ​ភ័​យ​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​ស្រុក​ប​រិ​បូណ៌​ https://myfmnews.com/archives/11986 Sat, 17 Jul 2021 06:35:24 +0000 https://myfmnews.com/?p=11986 កំពង់ឆ្នាំង៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងនៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ម៉ោង ៩និង០០ នាទីព្រឹក ថ្ងៃទី ១៧ […]

The post ឆ្លង​ចរន្ត​អគ្គិ​ស​នី​ បង្កើត​ជា​អគ្គិ​ភ័​យ​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​ស្រុក​ប​រិ​បូណ៌​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងនៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ម៉ោង ៩និង០០ នាទីព្រឹក ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ។

សមត្ថកិច្ច បានអោយដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះ មានទំហំ ៩ម៉ែត្រ គុណនឹង ៧ម៉ែត្រ និងមានម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ។

សមត្ថកិច្ច បានអោយដឹងទៀតថា ហេតុការណ៍គ្រោះអគ្គិភ័យបានបង្កការខូចខាត ឆេះប្រាក់ដុល្លារចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន៣លានរៀល ស្រូវចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ(ផ្ទុះសេខ្សែភ្លើង) ។

រថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់មួយរថយន្តទើបរលត់ទាំងស្រុង ។អត្ថបទ៖ សុគន្ធារី , រូបភាព៖ នគរបាល

The post ឆ្លង​ចរន្ត​អគ្គិ​ស​នី​ បង្កើត​ជា​អគ្គិ​ភ័​យ​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​ស្រុក​ប​រិ​បូណ៌​ appeared first on MYFM News.

]]>
រដ្ឋបាល​​ខេត្តកំពង់​​ឆ្នាំង បើក​ឡើង​វិញ​ភូមិ​សាស្ត្រភូមិចំនួន២ ក្នុង​ស្រុក​បរិបូ​ណ៌ https://myfmnews.com/archives/10738 Tue, 18 May 2021 05:58:09 +0000 https://myfmnews.com/?p=10738 កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិសាស្ត្រ ភូមិឆ្នុកទ្រូ និងភូមិ​​​​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់​មាន​ការ​​ឆ្លងរាល​ដា​លនៃជំងឺ​កូវីដ-១៩ […]

The post រដ្ឋបាល​​ខេត្តកំពង់​​ឆ្នាំង បើក​ឡើង​វិញ​ភូមិ​សាស្ត្រភូមិចំនួន២ ក្នុង​ស្រុក​បរិបូ​ណ៌ appeared first on MYFM News.

]]>
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិសាស្ត្រ ភូមិឆ្នុកទ្រូ និងភូមិ​​​​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់​មាន​ការ​​ឆ្លងរាល​ដា​លនៃជំងឺ​កូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ” ចាប់ពី​ថ្ងៃទី​១៨​ខែ​​ឧស​​​ភា ឆ្នាំ២០២១ តទៅ។

ស្របគ្នាជាមួយនឹងការបើកឡើងវិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានណែនាំអោយ​ប្រជាពលរដ្ឋគ្រប់​​ៗ​ក្រុមគ្រួសារ និងគ្រប់ៗរូប ត្រូវអនុវត្ត​​​ឱ្យ​​​បានម៉ឺងម៉ាត់វិធានការសុខាភិបាល “៣ការពារ និង៣កុំ” គ្រប់​ពេលវេលា។ ក្នុងនោះគ្រប់ៗគ្រួសារត្រូវផ្តល់​ព័ត៌មាន​មកអាជ្ញាធរ​ភូមិ ឃុំ និង​​សមត្ថកិច្ចឱ្យ​បានទា​ន់​​ពេល​​​វេលា ក្នុងករណីមាន​មនុស្សនៅតំបន់​ហានិភ័យចូលមកដល់​មូលដ្ឋាន។

គួរបញ្ជាក់​​ថា កាលពីថ្ងៃទី២៧ ខែមេសា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទខ្ទប់ ភូមិឆ្នុកទ្រូ និងភូមិ​​កំពង់​ព្រះ ស្ថិតនៅក្នុងឃុំ​ឆ្នុកទ្រូ ស្រុក​​​​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់​មានការឆ្លង​​រាលដាល​នៃ​​ជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្នុងរយៈពេល ២​សប្តា​ហ៍ និងបាន​សម្រេចប​ន្តបិ​​ទ​ខ្ទ​​ប់ រយៈពេល ១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១២ ខែឧសភា ក្នុងគោលបំណង​ធានា​ដល់​ប្រសិទ្ធ​​ភាព​​​​​នៃការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ ជំងឺនេះ​មិន​ឱ្យ​ឆ្លងរា​ល​ដាល​ទៅតំបន់​ផ្សេង​ទៀត៕

 

The post រដ្ឋបាល​​ខេត្តកំពង់​​ឆ្នាំង បើក​ឡើង​វិញ​ភូមិ​សាស្ត្រភូមិចំនួន២ ក្នុង​ស្រុក​បរិបូ​ណ៌ appeared first on MYFM News.

]]>
ព័ត៌​មាន​លម្អិត! ករណី​ឃាត​កម្ម ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូន​នៅ​ស្រុក​បរិបូ​ណ៌ https://myfmnews.com/archives/10608 Wed, 12 May 2021 14:07:12 +0000 https://myfmnews.com/?p=10608 កំពង់ឆ្នាំង ៖ ករណីអគ្គិភ័យឆេះផ្ទះស្លាប់មនុស្ស៥នាក់ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ជាករណី​ឃាតកម្ម ។ ឃាតក គឺជា​ប្តីនិ​ង​ជាឪពុក […]

The post ព័ត៌​មាន​លម្អិត! ករណី​ឃាត​កម្ម ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូន​នៅ​ស្រុក​បរិបូ​ណ៌ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ករណីអគ្គិភ័យឆេះផ្ទះស្លាប់មនុស្ស៥នាក់ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ជាករណី​ឃាតកម្ម ។ ឃាតក គឺជា​ប្តីនិ​ង​ជាឪពុក ត្រូវបាននគរបាលឃាត់ខ្លួនរៀបចំកសាងសំណុំ​រឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ។ នេះបើតាមការបញ្ជាក់របស់​លោក​ឧត្តមសេនីយត្រី ប៉ុល វុទ្ធី ស្នងការរងនគរ​បាល​ខេត្តកំពង់ឆ្នាំង​។

លោកឧត្តមសេនីយត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង  បានឲ្យដឹងថា ឃាតក បានដុតសម្លាប់ប្រពន្ធនិងកូន មានឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ ។ គ្រួសារនេះមានជម្លោះជាញឹកញាប់ នៅមុនពេលកើតហេតុជនសង្ស័យជាប្ដីនៅលើឡៅតឿ កំពុង​តែកាច់​បាយសីគ្រូ ដោយមានកាន់កន្ត្រៃ នៅនឹងដៃផង។ ចំណែកកូនច្បងអាយុ៩ឆ្នាំ ដេកមើលទូរទស្សន៍ ហើយកូនអាយុ៧ឆ្នាំ២នាក់ ទៀត​ជា​កូនភ្លោះ ក៏នៅលើឡៅតឿដែរ។ ពេលនោះជម្លោះរវាងប្ដីប្រពន្ធបានកើតឡើងជាថ្មីម្ដងទៀត ដោយស្ត្រីជាប្រពន្ធឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បានជេរនិងដៀលទៅលើបុរសជាប្ដីដដែលៗនិងជាច្រើនដងនិង បានឡើងទៅលើឡៅតឿ ជាមួយ​កូនតូច​អាយុ២ឆ្នាំ​ម្នាក់​ទៀត។

ពេលនោះដោយទប់កំហឹងខឹងមិនបាន បុរសជាប្ដី ក៏បានចាប់បោចសក់ប្រព​ន្ធផ្ងារមកក្រោយ រួចយកកន្ត្រៃចាក់ដើមទ្រូងខាងស្ដាំ​ចំនួន​​៣កន្ត្រៃ បណ្តាលឲ្យដួលសន្លប់ និង ទាត់កូនតូចអាយុ២ឆ្នាំ បណ្តាលឲ្យស​ន្លប់ទៀត ហើយបុរសជាប្ដីបានដុតពូកនៅលើឡៅតឿ រួចចុះមកក្រោម ដុតអីវ៉ាន់នៅខាងក្រោមទៀត និងឈរមើលរ​ហូតដល់ភ្លើងឆេះខ្លាំងក្នុងផ្ទះ អាចល្មមថាមិនមានអ្នកណារស់ ទើប​បុរស​​ជាប្ដីបើកទ្វារចេញមកខាងក្រៅរួចបិទទ្វារទៅវិញ ។

បន្ទាប់ពីអណ្ដាតភ្លើងឆេះសន្ធោសន្ធៅដល់ខាងក្រៅ ទើបមានសាក្សីម្នាក់បាន​មកដល់ ហើយបានស្រែកហៅគេឲ្យជួយ ខណៈ​ដែល​បុរ​សជាប្ដីនៅឈរមើល ធ្វើមិនដឹងហើយក៏មានមនុស្ស៤ទៅ៥នាក់បាននាំគ្នាជួយពន្លត់តែមិនអាចជួយបានឡើយ។

លោកឧត្តមសេនីយត្រី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តថា ក្រោយការធ្វើកោសលវិច្ច័យ នគរបាលបានពិនិត្យឃើញថា ម្ដាយ​និងកូនតូចអាយុ២ឆ្នាំ ពុំមានផ្សែងភ្លើងស្រូបចូលក្នុងផ្លូវដង្ហើមនោះទេ មានន័យថាមនុស្ស២នាក់នេះបានស្លាប់មុន​ពេល​ភ្លើងឆេះ​ផ្ទះ។

គួរំលឹកថា កាលយប់ម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះមួយខ្នងនៅត្រង់​ចំណុច​អ្នកតា​រាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពី​ដែក​បាំង​និងប្រក់ស័ង្កសី ។ ហេតុការណ៍ឆេះនេះ បានបណ្តាលឲ្យមនុស្សចំនួន៥នាក់ បានស្លាប់៕

The post ព័ត៌​មាន​លម្អិត! ករណី​ឃាត​កម្ម ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូន​នៅ​ស្រុក​បរិបូ​ណ៌ appeared first on MYFM News.

]]>
ប៉ូ​លីស​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ ពាក់​ព័ន្ធនឹង​គ្រឿង​ញៀន​ នៅស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ https://myfmnews.com/archives/7575 Fri, 11 Dec 2020 16:04:27 +0000 https://myfmnews.com/?p=7575 កំពង់ឆ្នាំង ៖ ក្រោមបញ្ជានិងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ស្នងការ និង មានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញបានសហការជាមួយអធិការនគរបាលស្រុកបរិបូណ៌ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០  […]

The post ប៉ូ​លីស​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ ពាក់​ព័ន្ធនឹង​គ្រឿង​ញៀន​ នៅស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ក្រោមបញ្ជានិងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ស្នងការ និង មានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញបានសហការជាមួយអធិការនគរបាលស្រុកបរិបូណ៌ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០  បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង សន្ធិធិអាវុធសម្រាប់វាយប្រហារផ្សេងៗ ( ដាវ២ដើម )

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន១,ឈ្មោះជុំ ភារៈភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ,ឈ្មោះជា សង្វាត ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានរឧបករណ៍ជក់ថ្នាំញៀន ដាវ២ដើម  ព្រមទាំងសម្ភារះវេចខ្ចប់មួយចំនួនទៀត

The post ប៉ូ​លីស​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ ពាក់​ព័ន្ធនឹង​គ្រឿង​ញៀន​ នៅស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ appeared first on MYFM News.

]]>
​ ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ឆ្នាំង ឃាត់​​​ខ្លួន​​​​​​ជន​​​ស​ង្ស័យ​​២នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​​​​​​សម្លាប់​​​​ក្មេង​​​ស្រី​​​ម្នាក់​​ប​ណ្តែត​​​ទឹក​ទន្លេ​​​នៅ​ស្រុក​បរិបូ​ណ៍ https://myfmnews.com/archives/7386 Sun, 06 Dec 2020 15:00:27 +0000 https://myfmnews.com/?p=7386 ​កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន ២ នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​នារីម្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។ […]

The post ​ ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ឆ្នាំង ឃាត់​​​ខ្លួន​​​​​​ជន​​​ស​ង្ស័យ​​២នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​​​​​​សម្លាប់​​​​ក្មេង​​​ស្រី​​​ម្នាក់​​ប​ណ្តែត​​​ទឹក​ទន្លេ​​​នៅ​ស្រុក​បរិបូ​ណ៍ appeared first on MYFM News.

]]>
​កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន ២ នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​នារីម្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យដឹងថា នៅវេលា​ម៉ោង១៧​និង​៣០ នាទី ថ្ងៃទី​៣ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ថ្មី ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន៥នាក់ មធ្យោបាយ​​រថយន្ត១គ្រឿង ដឹកនាំ​ដោយ​លោក​វរសេ​នី​យ៍​ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ និង​ ដោយមាន​ការសម្របសម្រួល​ពីឯកឧត្តមអ៊ិត សុធា ព្រះ
រាជ​អាជ្ញា​​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ចំនួន២នាក់ ១-​ឈ្មោះកាន់ ឈុន​ឡេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ២-​ឈ្មោះលន សុខ​ឡូត ភេទ​ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅ​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ជាប់​សង្ស័យ ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម កាល​ពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។​

​តាម​ប្រភពពី​ក្រុមគ្រួសារ​បានឱ្យដឹងថា យុវតី​រងគ្រោះ​ខាងលើ​ឈ្មោះឡាំ រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​បរិបូ​ណ៌​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ យុវតី​រងគ្រោះ​បាន​ត្រឡប់​មកពី​រៀន​វិញ ហើយ​ក៏បាន​បើកកាណូត​បា​ឡា​ស្មាច់ ជូន​មិត្តភក្តិ​ទៅផ្ទះ​ដូច​សព្វដង ។ លុះដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល មិនឃើញ​នាង​ត្រឡប់មកផ្ទះ​វិញ​ឡើយ ធ្វើឱ្យ​ក្រុមគ្រួសារ​មានការ​ព្រួយបារម្ភ ហើយក៍​តាមរក​គ្រប់​ទីក​កន្លែង នៅតែ​មិនឃើញ ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃទី​៤ ខែធ្នូ ក៏បាន​ប្រទះឃើញ​សព​នាង​អណ្តែត​ទឹក​នៅ​ចំណុច​ផ្លូវ​ថ្មី និង​បានឃើញ​កាណូត​បា​ឡា​ស្មាច់​ដែល​នាង​ជិះ​នៅ​មិន​ឆ្ងាយ​ពី​សព​យុវតី​រងគ្រោះ​ប៉ុន្មានឡើយ។ ប៉ុន្តែ​កាណូត​បា​ឡា​ស្មាច់ សល់​តែ​សំបក​កាណូត​បា​ឡា ចំណែក​ម៉ាស៊ីន បាន​បាត់​មិនដឹង​ទៅណា​។

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ សមត្ថកិច្ចស្រុក ខេត្ត បាន​ចុះទៅពិនិត្យ​ធ្វើ​កោសល្យវិច័យ និង បានប្រគល់សព​ជូនក្រុៗ​គ្រួសារ​យកទៅរៀប​ចំធ្វើបុណ្យតាមប្រពៃណី៕

The post ​ ​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ឆ្នាំង ឃាត់​​​ខ្លួន​​​​​​ជន​​​ស​ង្ស័យ​​២នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​​​​​​សម្លាប់​​​​ក្មេង​​​ស្រី​​​ម្នាក់​​ប​ណ្តែត​​​ទឹក​ទន្លេ​​​នៅ​ស្រុក​បរិបូ​ណ៍ appeared first on MYFM News.

]]>
ឆ្លង​ប្រព័ន្ធ​អគ្គិស​នី បង្កជា​អគ្គិភ័យ​ឆាបឆេះ​រថយន្តមួយ​គ្រឿង​នៅស្រុក​បរិបូណ៌​ https://myfmnews.com/archives/6677 Tue, 17 Nov 2020 02:27:29 +0000 https://myfmnews.com/?p=6677 កំពង់ឆ្នាំង ៖ ឆ្លងប្រព័ន្ធអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្តអស់មួយគ្រឿង ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ […]

The post ឆ្លង​ប្រព័ន្ធ​អគ្គិស​នី បង្កជា​អគ្គិភ័យ​ឆាបឆេះ​រថយន្តមួយ​គ្រឿង​នៅស្រុក​បរិបូណ៌​ appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖ ឆ្លងប្រព័ន្ធអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្តអស់មួយគ្រឿង ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី ។

មន្ត្រីនគរបាលស្រុកបរិបូណ៌ បានឪ្យដឹងថា ៖ រថយន្តម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២T. ៨៧៨១ ត្រូវបានអគ្គិភ័យឆាបឆេះ​បណ្ដាល​ឲ្យខូច​ខាត​អស់​ទាំងស្រុង ។ រថយន្តខាងលើនេះជាកម្មសិទ្ធរបស់​ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិ​កែវឡាត​ ឃុំពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

មូលហេតុ​នៃការឆេះនេះគឺបណ្តាល​មកពីឆ្លងប្រព័ន្ធ​អគ្គិសនី​ក្នុងរ​ថយន្ត ៕

The post ឆ្លង​ប្រព័ន្ធ​អគ្គិស​នី បង្កជា​អគ្គិភ័យ​ឆាបឆេះ​រថយន្តមួយ​គ្រឿង​នៅស្រុក​បរិបូណ៌​ appeared first on MYFM News.

]]>
អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំង ផ្តល់​បង្គន់​អនា​ម័យជូន​ប្រជា​ពល​រដ្ឋ ១០០​គ្រួសារ ​ក្នុង​ស្រុក​បរិបូណ៌​ https://myfmnews.com/archives/5114 Mon, 20 Jul 2020 11:21:51 +0000 https://myfmnews.com/?p=5114 បង្គន់​អនាម័យ និង​សម្ភារៈសម្រាប់សាងសង់បង្គន់មួយចំនួន​ ត្រូវបាន​អាជ្ញាធរ​ខេ​ត្ត​កំពង់ឆ្នាំង​​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​បម្លាស់ទីផ្ទះ​ទឹកមក​លើ​គោក​​ចំ​នួ​ន​​១០០គ្រួ​សារ​ ដែលកំពុង​រស់នៅក្នុង​​ភូមិចំនួន៤​ របស់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅក្នុងពិធីសំណេះសំណាល និងប្រគល់​ជូនសម្ភារ​សាងសង់​បង្គន់អនាម័យ​ជូនដល់ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី២០ ខែកក្កដា […]

The post អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំង ផ្តល់​បង្គន់​អនា​ម័យជូន​ប្រជា​ពល​រដ្ឋ ១០០​គ្រួសារ ​ក្នុង​ស្រុក​បរិបូណ៌​ appeared first on MYFM News.

]]>
បង្គន់​អនាម័យ និង​សម្ភារៈសម្រាប់សាងសង់បង្គន់មួយចំនួន​ ត្រូវបាន​អាជ្ញាធរ​ខេ​ត្ត​កំពង់ឆ្នាំង​​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​បម្លាស់ទីផ្ទះ​ទឹកមក​លើ​គោក​​ចំ​នួ​ន​​១០០គ្រួ​សារ​ ដែលកំពុង​រស់នៅក្នុង​​ភូមិចំនួន៤​ របស់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីសំណេះសំណាល និងប្រគល់​ជូនសម្ភារ​សាងសង់​បង្គន់អនាម័យ​ជូនដល់ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២​០​២០​នេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង​ បានបញ្ជាក់ថា ការផ្តល់​បង្គន់​អនាម័យ និង​សម្ភារៈ​សម្រាប់​សាងសង់​បង្គន់​ដល់ប្រជាពលរដ្ឋ នេះ​ជាលើកកម្ពស់អនា​ម័យ​សុខភាព និង​​​ចូលរួម​​លុប​បំបាត់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល ។
បើ​តាម​ការបញ្ជាក់​របស់ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអោយដឹងថា  បង្គន់​អនាម័យ និង​សម្ភារៈសម្រាប់​សាង​សង់​​បង្គន់មួយចំនួន ដែលបានផ្តល់ជូនប្រជាពលរដ្ឋនេះ ជាអំណោយរបស់ក្រសួង​អភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង រួមនឹងរដ្ឋបាលខេត្ត ក្នុង​គោ​ល​​​​​ដៅជូយ​សម្រួលដល់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខា​តឲ្យ​មានបង្គន់​អនាម័យ​ប្រើប្រាស់ ដែល​ជាតម្រូវការចាំបាច់ក្នុងការរស់នៅ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ១០០ គ្រួសារដែលទទួលបានបង្គន់​អនាម័យ និង​សម្ភារៈសម្រាប់សាងសង់បង្គន់ នោះ ជាប្រជាពលរដ្ឋ​កំពុង​រស់​នៅ​ក្នុងតំបន់ក្រចាប់ភូមិក្បាលដំរី ភូមិសន្លង់ ភូមិកណ្តាល ភូមិត្រពាំង​ចាន់ ក្នុង​ស្រុកបរិបូណ៌។ 

នៅក្នុងឳកាសនោះដែរលោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង​ ក៏​បានអញ្ចើញចុះពិនិត្យ​មើលការងារ​ស្ថាបនា​ស្រះទឹក​មួយកន្លែង​សម្រាប់​សហគមន៍ប្រើប្រាស់ ដែល​ជាជំនួយ​ឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិនផងដែរ។

The post អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំង ផ្តល់​បង្គន់​អនា​ម័យជូន​ប្រជា​ពល​រដ្ឋ ១០០​គ្រួសារ ​ក្នុង​ស្រុក​បរិបូណ៌​ appeared first on MYFM News.

]]>