ស្មូតកំណាព្យ Archives - MYFM News https://myfmnews.com/archives/tag/ស្មូតកំណាព្យ Fri, 10 Jan 2020 18:41:19 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ស្មូតកំណាព្យ Archives - MYFM News https://myfmnews.com/archives/tag/ស្មូតកំណាព្យ 32 32 សិស្សវិទ្យាល័យ ជា ស៊ីម ស្រុកកំពង់ត្រឡាច ដណ្តើមបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យ ប្រចាំខេត្តកំពង់ឆ្នាំង https://myfmnews.com/archives/816 Fri, 10 Jan 2020 18:41:19 +0000 http://myfmnews.com/?p=816 កំពង់ឆ្នាំង ៖សិស្ស​មក​ពី​វិទ្យាល័យ​ ជា​ ស៊ីម ​ស្រុក​កំពង់​ត្រឡាច​ យុវតី ហ៊ល​ លំអង​ ដណ្តើម​បាន​ជ័យ​លាភី​លេខ​១​ ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ […]

The post សិស្សវិទ្យាល័យ ជា ស៊ីម ស្រុកកំពង់ត្រឡាច ដណ្តើមបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យ ប្រចាំខេត្តកំពង់ឆ្នាំង appeared first on MYFM News.

]]>
កំពង់ឆ្នាំង ៖សិស្ស​មក​ពី​វិទ្យាល័យ​ ជា​ ស៊ីម ​ស្រុក​កំពង់​ត្រឡាច​ យុវតី ហ៊ល​ លំអង​ ដណ្តើម​បាន​ជ័យ​លាភី​លេខ​១​ ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ ផ្នែក​ស្មូត​កំណាព្យ ​បន្ទាប់ពី​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​និងវា​យតម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ពី​គណ​កម្មការ​ ។

បេក្ខជន​ដែល​ទទួល​បាន​ជ័យ​លាភី​ថ្នាក់​ខេត្ត នឹងត្រូវ​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ដណ្តើម​ពាន​រង្វាន់​ស្មូត​កំណាព្យ ​សម្តេច​អគ្គមហា​សេ​នា​ប​តី​តេ​ជោ​​ ហ៊ុន សែន ​សម្រាប់​ឆ្នាំ​២០២០ខាងមុខ​ ។

សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី​១​០​ ខែ​មករា ​ឆ្នាំ​២០​២០ មាន​បេក្ខជន​ បេក្ខនារី ​ជា​សិស្សា​នុ​សិស្សចំនួន២៤នាក់ ​មក​ពី​សាលា​នានា​ក្នុង​ខេត្តកំពង់​ឆ្នាំង បាន​ចូល​រួម​ប្រឡង​ដណ្តើម​ជ័យ​លាភី​ថ្នាក់​ខេត្តលើ​ការ​តែង​និពន្ធ ស្មូតកំណាព្យ និង​ អំណាន ដោយមាន​ការ​វាយ​តម្លៃរបស់​គណៈ​កម្មការ​ ជា​មន្ត្រីមក​ពី​មន្ទីរវ​ប្បធម៌​និង​វិចិត្រ​សិល្បៈ​  មន្ទីរ​ព័ត៌មានខេត្ត​ និ​ង មន្ទីរអប់រំយុវជន និ​ងកីឡា​ខេត្តកំពង់​ឆ្នាំង​ ។​

ការប្រឡង​ប្រកួត​ប្រជែង​ដណ្តើម​ជ័យលាភី​នេះ​ ធ្វើឡើង​នៅមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​ ក្រោម​អធិបតីភាព​ លោក ស៊ឹម ប្រឹម​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់​ឆ្នាំ​ង ​។​

The post សិស្សវិទ្យាល័យ ជា ស៊ីម ស្រុកកំពង់ត្រឡាច ដណ្តើមបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យ ប្រចាំខេត្តកំពង់ឆ្នាំង appeared first on MYFM News.

]]>