ស៊ុន ចាន់ថុល Archives - MYFM News https://myfmnews.com/archives/tag/ស៊ុន-ចាន់ថុល Tue, 15 Feb 2022 16:56:48 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png ស៊ុន ចាន់ថុល Archives - MYFM News https://myfmnews.com/archives/tag/ស៊ុន-ចាន់ថុល 32 32 រដ្ឋមន្ត្រីក្រសួង​សាធារ​ណការ និងដឹក​ជញ្ជូន ចុះ​ពិនិត្យ​​កា​រត្រៀម​រៀប​ចំ​​​ពិធីសម្ពោធ​​បើក​ឱ្យ​​ប្រើប្រាស់ជា​​​ផ្លូវការ​ស្ពានទាំ​ង៧​កន្លែងក្នុង​​ភូមិសាស្ត្រ​​ខេត្តក្រចេះ និង​ខេត្តព្រៃវែង https://myfmnews.com/archives/14470 Tue, 15 Feb 2022 16:53:26 +0000 https://myfmnews.com/?p=14470 ក្រចេះ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែង ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន […]

The post រដ្ឋមន្ត្រីក្រសួង​សាធារ​ណការ និងដឹក​ជញ្ជូន ចុះ​ពិនិត្យ​​កា​រត្រៀម​រៀប​ចំ​​​ពិធីសម្ពោធ​​បើក​ឱ្យ​​ប្រើប្រាស់ជា​​​ផ្លូវការ​ស្ពានទាំ​ង៧​កន្លែងក្នុង​​ភូមិសាស្ត្រ​​ខេត្តក្រចេះ និង​ខេត្តព្រៃវែង appeared first on MYFM News.

]]>
ក្រចេះ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែង ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែងនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងសាងសង់ស្ពានទាំង៧កន្លែង នៃគម្រោង សាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣៤២៤ម៉ែត្រ សរុបទាំងស្ពាន និងផ្លូវមានប្រវែង ៤០៩៤ម៉ែត្រ ។

The post រដ្ឋមន្ត្រីក្រសួង​សាធារ​ណការ និងដឹក​ជញ្ជូន ចុះ​ពិនិត្យ​​កា​រត្រៀម​រៀប​ចំ​​​ពិធីសម្ពោធ​​បើក​ឱ្យ​​ប្រើប្រាស់ជា​​​ផ្លូវការ​ស្ពានទាំ​ង៧​កន្លែងក្នុង​​ភូមិសាស្ត្រ​​ខេត្តក្រចេះ និង​ខេត្តព្រៃវែង appeared first on MYFM News.

]]>
ផ្លូវល្បឿន​លឿន​ពីភ្នំពេញ-ព្រះសីហនុ នឹង​​ដាក់​ឱ្យប្រើប្រាស់​សាកល្បងនៅ​ខែ​កក្កដា ឆ្នាំ​២០​២២​នេះ https://myfmnews.com/archives/14298 Wed, 09 Feb 2022 14:48:03 +0000 https://myfmnews.com/?p=14298 ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន […]

The post ផ្លូវល្បឿន​លឿន​ពីភ្នំពេញ-ព្រះសីហនុ នឹង​​ដាក់​ឱ្យប្រើប្រាស់​សាកល្បងនៅ​ខែ​កក្កដា ឆ្នាំ​២០​២២​នេះ appeared first on MYFM News.

]]>
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានថ្លែងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។
ការដាក់ដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ននេះ ស្របពេលដែលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ពី៧ម៉ែត្រ ទៅ១១ម៉ែត្រ។ ទន្ទឹមនឹង​ការដាក់​ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួងនឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសារតែប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនយល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននៅឡើយ។ ក្នុងនោះដែរ ផ្លូវនេះនឹងមិនអនុញ្ញាតឱ្យម៉ូតូតូច និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរនោះទេ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩.៨៩គីឡូម៉ែត្រ ៕

The post ផ្លូវល្បឿន​លឿន​ពីភ្នំពេញ-ព្រះសីហនុ នឹង​​ដាក់​ឱ្យប្រើប្រាស់​សាកល្បងនៅ​ខែ​កក្កដា ឆ្នាំ​២០​២២​នេះ appeared first on MYFM News.

]]>
ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តដោះស្រាយ​ផល​ប៉ះពាល់ និងត្រៀម​តភ្ជាប់ផ្លូវដែកកម្ពុជា​ជាមួយថៃ https://myfmnews.com/archives/1641 Mon, 10 Feb 2020 04:21:56 +0000 https://myfmnews.com/?p=1641 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៩ ខែកុម្ភៈ បាន​ដឹក​នាំគណៈ​ប្រតិភូក្រសួង ​និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ […]

The post ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តដោះស្រាយ​ផល​ប៉ះពាល់ និងត្រៀម​តភ្ជាប់ផ្លូវដែកកម្ពុជា​ជាមួយថៃ appeared first on MYFM News.

]]>
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៩ ខែកុម្ភៈ បាន​ដឹក​នាំគណៈ​ប្រតិភូក្រសួង ​និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយដោះ​ស្រាយផល​ប៉ះពាល់ និង​ត្រៀម​​រៀបចំ​ការត​ភ្ជាប់​ផ្លូវរថដែកកម្ពុជាជាមួយប្រទេសថៃ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និង​ដឹក​ជញ្ជូន​ឲ្យកាន់​តែមាន​ភាព​ល្អប្រសើរ​។

គួររំលឹកថា ផ្លូវដែក​ភាគខាង​ជើង​របស់ព្រះរាជាណាចក្រ​​កម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែល​មានប្រវែង ៣៨៦​គីឡូម៉ែត្រ ត្រូវ​​បាន​រាជ​រដ្ឋាភិបាលកម្ពុជាស្តារឡើង​វិញរួចរាល់ និងបាន​ដាក់ឱ្យដំណើរការបណ្តោះអាសន្ន​កាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។

ការ​តភ្ជាប់​​ផ្លូវដែកកម្ពុជា-ថៃ ពិតជា​នាំ​មកនូវកា​លានុវត្ត​​ភាពថ្មី សម្រាប់​វិស័យ​​ដឹកជញ្ជូន​​តាមផ្លូវ​ដែក ជាម​ធ្យាបាយ​​ដឹកជញ្ជូន​​ទំនិញ​​ដ៏​ស័ក្តិ​​សិទ្ធ មាន​​តម្លៃ​​ថោក សុវត្ថិភាព​​ខ្ពស់ កាត់បន្ថយ​​ការកក​ស្ទះចរាចរណ៍ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ខឿន​​សេដ្ឋកិច្ចជាតិ​​របស់​ប្រទេស​ទាំងពីរ ពិសេស​ត​ភ្ជាប់​​និងអភិវឌ្ឍ​តំបន់​​អាស៊ាន និងមហា​អនុតំបន់​​មេគង្គផង​ដែរ៕

 

The post ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តដោះស្រាយ​ផល​ប៉ះពាល់ និងត្រៀម​តភ្ជាប់ផ្លូវដែកកម្ពុជា​ជាមួយថៃ appeared first on MYFM News.

]]>