សៀមរាប Archives - MYFM News https://myfmnews.com/archives/tag/សៀមរាប Sat, 02 Apr 2022 14:44:43 +0000 en-US hourly 1 https://wordpress.org/?v=7.0.2 https://myfmnews.com/wp-content/uploads/2019/12/fav-icon-new-150x150.png សៀមរាប Archives - MYFM News https://myfmnews.com/archives/tag/សៀមរាប 32 32 សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មើលសមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ចំនួន៣៨ខ្សែ ដែល​ទើបសាង​សង់​ហើយថ្មីៗ នៅ​ក្រុង​សៀម​រាប https://myfmnews.com/archives/15030 Sat, 02 Apr 2022 14:44:43 +0000 https://myfmnews.com/?p=15030 នៅរសៀលសៅរ៍ទី២ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែ […]

The post សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មើលសមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ចំនួន៣៨ខ្សែ ដែល​ទើបសាង​សង់​ហើយថ្មីៗ នៅ​ក្រុង​សៀម​រាប appeared first on MYFM News.

]]>
នៅរសៀលសៅរ៍ទី២ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប ខេត្តសៀមរាប។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាល។
ទោះបីជាអំឡុងពេលនៃការសាងសង់ផ្លូវចំនួន៣៨ខ្សែនេះ បានជួបបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការងារសាងសង់សម្រេចបានលទ្ធផលល្អប្រសើរទៅតាមការគ្រោងទុក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២១ និងសម្រេចសម្ពោធដាក់ឱ្យអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៕

The post សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មើលសមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ចំនួន៣៨ខ្សែ ដែល​ទើបសាង​សង់​ហើយថ្មីៗ នៅ​ក្រុង​សៀម​រាប appeared first on MYFM News.

]]>
អាជ្ញាធ​រ​ជាតិ​​អប្សរា​ កំពុង​​ដំណើរ​​ការ​រៀប​​ចំ​វង់​ទស្សនា​ថ្មី​នៅប្រាសាទ​​នាគព័ន្ធ https://myfmnews.com/archives/14612 Sat, 19 Feb 2022 07:00:12 +0000 https://myfmnews.com/?p=14612 វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ​ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយ​តម្លៃនៃប្រាសាទ​ជាស្នាដៃ​ក្នុងរាជ្យ​​ព្រះបាទ​​​ជ័យ​​វរ្ម័ន​​ទី៧ ដែល​តាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យ​តដាក(បារាយណ៍ខាងជើង) ព្រមទាំង​ផ្តល់ជូនភ្ញៀវ​ទេសចរនូវ​បទពិសោ​​ធន៍​​ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ […]

The post អាជ្ញាធ​រ​ជាតិ​​អប្សរា​ កំពុង​​ដំណើរ​​ការ​រៀប​​ចំ​វង់​ទស្សនា​ថ្មី​នៅប្រាសាទ​​នាគព័ន្ធ appeared first on MYFM News.

]]>
វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ​ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយ​តម្លៃនៃប្រាសាទ​ជាស្នាដៃ​ក្នុងរាជ្យ​​ព្រះបាទ​​​ជ័យ​​វរ្ម័ន​​ទី៧ ដែល​តាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យ​តដាក(បារាយណ៍ខាងជើង) ព្រមទាំង​ផ្តល់ជូនភ្ញៀវ​ទេសចរនូវ​បទពិសោ​​ធន៍​​ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។
លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា ខ្សែទស្សនាថ្មី​នៅប្រាសាទ​នាគព័ន្ធនេះគ្រោង​រៀបចំ​ជា៣ប្រភេទ ដែលក្នុងនោះមាន៖
-ខ្សែទស្សនាក្នុងប្រាសាទ៖ នឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិត យករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ ។
– ខ្សែទស្សនាក្រៅប្រាសាទ៖ ជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។ ខ្សែ​​ទស្សនា​​​នេះ នឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ពន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំង​​​ទេសភាព​​​ធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះ បូករួមទាំងការទស្សនាប្រាសាទផងដែរ។
-ខ្សែទស្សនាសម្រាប់ទេសចរជិះទូក៖ ក្នុងបំណងលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនា​ពិ​សេ​ស​មួយដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទ​មានជីវិត​រស់​​ឡើង​​​​​​​វិញផងដែរ។ ត្រង់ចំណុចនេះបានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះ​ថា​​ភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូកចេញពីផែនៅខាងកើតប្រាសាទព្រះខ័នមកឈប់ចតនៅផែខាងលិចនៃនាគ​​ព័ន្ធ​​ដើម្បី​​ឡើងទៅចាប់ផ្តើមការដើរទស្សនាប្រាសាទ រួចចាកចេញពីប្រាសាទតាមផែខាងកើតវិញ ដើម្បីបន្តដំណើរដោយទូកទៅសួន​បណ្តុះ​​​កូនរុក្ខជាតិ​​ក្រាំងក្រូច និងប្រាសាទតាសោម។
លោក សេង សុធារ៉ា ក៏បានបញ្ជាក់ដែរថា ភ្ញៀវទេសចរដែលជាជនពិការជិះលើរទេះរុញក៏ត្រូវបានគិតគូរផ្លូវទស្សនាជូនប្រកបដោយ​​​សុវត្ថិភាព អាចគយគន់ ​និងផ្តិតយករូបភាពប្រាសាទបានផងដែរ។ យ៉ាង​ណាមិញ សំណើខ្សែទស្សនាខាងលើ នឹងត្រូវដាក់​ជូន​អ្នក​​ជំនាញ​ការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យវាយតម្លៃ អនុម័តមុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពា​ន​ប្រាសាទ​​នាគ​​ព័ន្ធត្រូវបានស្ថាបនារួច៕

The post អាជ្ញាធ​រ​ជាតិ​​អប្សរា​ កំពុង​​ដំណើរ​​ការ​រៀប​​ចំ​វង់​ទស្សនា​ថ្មី​នៅប្រាសាទ​​នាគព័ន្ធ appeared first on MYFM News.

]]>
ការ​ថែទាំវាល​​ស្មៅជុំវិញ​ប្រាសាទ​​អង្គរវត្ត ​ក្នុង​រដូវ​​ប្រាំង ដោយ​ប្រព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ https://myfmnews.com/archives/14600 Sat, 19 Feb 2022 03:24:36 +0000 https://myfmnews.com/?p=14600 ចាប់ពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរា បានរៀបចំដាំ​ស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោចស្រព​ស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អនិងលើក កម្ពស់​ភាព​បៃត​ងខ្ចីនៅជុំវិញបរិវេ​ណ​ប្រាសាទ​អង្គរវត្ត។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា […]

The post ការ​ថែទាំវាល​​ស្មៅជុំវិញ​ប្រាសាទ​​អង្គរវត្ត ​ក្នុង​រដូវ​​ប្រាំង ដោយ​ប្រព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ appeared first on MYFM News.

]]>
ចាប់ពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរា បានរៀបចំដាំ​ស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោចស្រព​ស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អនិងលើក កម្ពស់​ភាព​បៃត​ងខ្ចីនៅជុំវិញបរិវេ​ណ​ប្រាសាទ​អង្គរវត្ត។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារដាំស្មៅ និងការស្រោចស្រព ក្រុមការងារ​បាន​​ធ្វើ​​ជាប្រចាំថ្ងៃនៅជុំវិញប្រាសាទអង្គរវត្តធ្វើយ៉ាងណាឱ្យទីនោះមានពណ៌បៃតងខៀវខ្ចីគ្រប់រដូវកាល។
លោកបន្តថា ការងារស្រោចស្រពវាលស្មៅត្រូវយកចិត្តទុកដាក់ជាខ្លាំង ពិសេស នៅក្នុងរដូវប្រាំងដោយត្រូវបង្កើនការស្រោចទឹកយ៉ាងហោចណាស់​ចំនួន​​ពីរដងក្នុងមួយថ្ងៃ។ ភាពខុសប្លែកទាំងនេះ ទទួលបានការចាប់អារម្មណ៍ និងកោតសសើរមិនដាច់ពីមាត់ពីសំណាក់ភ្ញៀវទេសចរគ្រប់រូបដែល​​បាន​​មក​​ទស្សនា​​​​​ប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាម​ប្រា​សា​ទ​​មួយ​​ចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទី​កន្លែង​​​​ជាច្រើនទៀតធ្វើយ៉ាងណាឱ្យ​​​​រមណី​យ​ដ្ឋាន​​​អង្គរ​​មាន​​ភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕

The post ការ​ថែទាំវាល​​ស្មៅជុំវិញ​ប្រាសាទ​​អង្គរវត្ត ​ក្នុង​រដូវ​​ប្រាំង ដោយ​ប្រព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ appeared first on MYFM News.

]]>
ផ្កា​ចំហួយ​​ ​ចាប់ផ្តើម​​រី​ក​ស្រស់បំព្រង ក្នុង​ព្រៃ​នៃចម្ការពូជឈើ​គ្រញូង នៅខេត្តសៀមរាប https://myfmnews.com/archives/5273 Sat, 25 Jul 2020 15:46:36 +0000 https://myfmnews.com/?p=5273 ផ្កាចំហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ​ស៊ីជម្ពូរស្រស់ស្អាត ​ដុះនៅក្នុងព្រៃ​ដែលមនុស្សភាគច្រើនបានស្គាល់។ សម្រាប់អ្នកចង់​ទស្សនាវាលផ្កាចំហួយដ៏ស្រស់ស្អាតឥឡូវនេះ អាចចាប់ផ្តើមទៅទស្សនាបានហើយ ដែលកំពុង​តែរីកស្រស់បំព្រង​យ៉ាង​ច្រើន​នៅក្នុងព្រៃ​​នៃ​ចម្ការ​ពូជ​​ឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី […]

The post ផ្កា​ចំហួយ​​ ​ចាប់ផ្តើម​​រី​ក​ស្រស់បំព្រង ក្នុង​ព្រៃ​នៃចម្ការពូជឈើ​គ្រញូង នៅខេត្តសៀមរាប appeared first on MYFM News.

]]>
ផ្កាចំហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ​ស៊ីជម្ពូរស្រស់ស្អាត ​ដុះនៅក្នុងព្រៃ​ដែលមនុស្សភាគច្រើនបានស្គាល់។ សម្រាប់អ្នកចង់​ទស្សនាវាលផ្កាចំហួយដ៏ស្រស់ស្អាតឥឡូវនេះ អាចចាប់ផ្តើមទៅទស្សនាបានហើយ ដែលកំពុង​តែរីកស្រស់បំព្រង​យ៉ាង​ច្រើន​នៅក្នុងព្រៃ​​នៃ​ចម្ការ​ពូជ​​ឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មាន​ចម្ងាយប្រមាណ​៦០គីឡូម៉ែត្រ​ពីទីរួម​ខេត្តសៀម​រាប​។​

ផ្កាចំហួយ ត្រូវបានគេដឹងថា បានចាប់ផ្ដើមរីកឡើងពាសពេញដី ចាប់ពីខែកក្កដានេះប្រកបដោយ​ភាពស្រស់​ស្អាតអម​ដោយ​ទេស​ភាព​ជុំវិញ​ធម្មជា​តិ​​ខៀវស្រងាត់​ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយ​ប្លែកតែម្តងនៅពេលបាន​ទស្សនា នៅក្នុងនោះផ្កា​ចំហួយ​​ក្រៅពី​ជាផ្កា​ដ៏ស្រស់​ស្អា​ត​​​ត្រូវបានគេដឹងថា អាច​បេះផ្កា​វាធ្វើជា​អន្លក់​ទៅកែច្នៃ​ធ្វើ​ម្សៅសម្រាប់​ទទួលទា​នផង​ដែរ​។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឱ្យដឹងថា ជារាងរាល់ឆ្នាំឱ្យតែដល់ខែផ្កាចំហួយនេះរីកអ្នកទេសចរ​តែងតែនាំ​គ្នា​​មក​កម្សាន្តសប្បាយ ប៉ុន្តែសម្រាប់ឆ្នាំនេះ មិនទាន់មានអ្នកទេសចរមកកម្សាន្តច្រើននៅឡើយទេ ដោយសារតែបញ្ហាមេរោគឆ្លងកូវិដ១៩។លោក​ថា ចាប់ពី​ពេលនេះរហូតដល់ចុងខែ​សីហាឬដើម​ខែកញ្ញា អ្នកទេសចរ​អាចមក​ទស្សនាផ្កា​ចំហួយ​នៅក្នុ​ង​ចម្ការ​ពូជ​ឈើ​គ្រញូង​​នេះ​បាន​ហើយ​។​

សម្រាប់អ្នកដែលច​ង់​ទៅទស្សនាកម្សាន្តវាលផ្កា​ចំហួយដ៏ស្រស់​ស្អាតនេះ លោកអ្នក​គ្រាន់​ធ្វើដំណើរទៅ​ដល់ចម្កា​រ​ពូជឈើគ្រ​ញូង ហើយ​​ទុក​រថយន្តនៅ​ទីនោះ និងបន្តដំណើរតាមកង់ឬ​គោយន្តបន្តប្រមាណ​ជា២​គីឡូ​ម៉ែត្រ​លោកអ្នក​​និងបានជួបវាល​ផ្កាចំហួយដ៏​ស្រស់ស្អាត​៕​

ប្រភព៖ AKP

The post ផ្កា​ចំហួយ​​ ​ចាប់ផ្តើម​​រី​ក​ស្រស់បំព្រង ក្នុង​ព្រៃ​នៃចម្ការពូជឈើ​គ្រញូង នៅខេត្តសៀមរាប appeared first on MYFM News.

]]>
រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ណ៍៖ព្រឹត្តិការ​ណ៍ទេសចរ​ណ៍ជិត២០​ នឹង​រៀបចំ​នៅសៀមរាប​​​ក្នុង​​ឆ្នាំនេះ​ https://myfmnews.com/archives/2320 Mon, 24 Feb 2020 17:13:42 +0000 https://myfmnews.com/?p=2320 ឯកឧត្តម ​ថោង ​ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹងថា​ រាជរដ្ឋា​ភិបាលគ្រោងនឹងរៀបចំព្រឹត្តិការណ៍​ទេសចរណ៍​តូចធំជិត​២០កម្មវិធី នៅ​គោល​ដៅទេសចរណ៍​សៀមរាប-អង្គរ នាអំលុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនា​ទេសចរកាន់តែច្រើនទៅកាន់​ខេត្តសៀមរាប និង​សំដៅ​ទាក់ទាញ​កំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។ […]

The post រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ណ៍៖ព្រឹត្តិការ​ណ៍ទេសចរ​ណ៍ជិត២០​ នឹង​រៀបចំ​នៅសៀមរាប​​​ក្នុង​​ឆ្នាំនេះ​ appeared first on MYFM News.

]]>
ឯកឧត្តម ​ថោង ​ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹងថា​ រាជរដ្ឋា​ភិបាលគ្រោងនឹងរៀបចំព្រឹត្តិការណ៍​ទេសចរណ៍​តូចធំជិត​២០កម្មវិធី នៅ​គោល​ដៅទេសចរណ៍​សៀមរាប-អង្គរ នាអំលុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនា​ទេសចរកាន់តែច្រើនទៅកាន់​ខេត្តសៀមរាប និង​សំដៅ​ទាក់ទាញ​កំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាស​ជាមួយក្រុមអ្នក​សារព័ត៌មាន នារសៀលថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រៅពីព្រឹត្តិការណ៍​សង្ក្រាន្តសៀមរាប ឯកឧត្តម​រដ្ឋមន្ត្រី ​ថោង ខុន បានបញ្ជាក់​ប្រាប់ថា ក៏នៅមានព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡាមួយចំនួនទៀត ដោយលោកបានបង្ហើបថា ព្រឹត្តិការណ៍​ទេសចរណ៍​ទាំងនោះ នឹងត្រូវបង្ហាញ​លម្អិតនា​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខ​នេះ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយរួចមកហើយ ដើម្បីចុះ​អនុវត្ត​ការងារ​សំខាន់​ៗមួយ​ចំនួន ក្នុង​នោះមានដូចជា​ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពដល់បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែល​ទទួល​រងកា​រប៉ះពាល់នៅខេត្តសៀមរាប ការរៀបចំកញ្ចប់​ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការបង្កើន​ការ​ផ្សព្វ​ផ្សាយ​ពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍​ជាតិទាំងមូល។

តាមការបញ្ជាក់​របស់ឯកឧត្តម​ ថោង ខុន ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ទាំងឡាយ​នឹងសប្បាយ​រីករាយជាមួយ​ដំណើរ​កម្សា​ន្ត​​ទៅ​កាន់ខេត្តសៀមរាប ខណៈដែលកម្ពុជាបានធានាអះអាងថា «ខ្លួននៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និង​​ផ្ដល់នូវភាពកក់ក្ដៅ»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ម្ចាស់ ឬនិយោជកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយនៅខេត្តសៀមរាប សូមមាន​ការបន្ធូរ​បន្ថយថ្លៃ​ស្នាក់នៅ​ជូន​ដល់ភ្ញៀវ​ទេសចរ​គ្រប់គ្នា ចំណែកឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏សូម​កុំយក​ចំណេញ​លើការរៀប​ចំសេវាកម្ម​កញ្ចប់​ទស្សន​កិច្ច​ពីភ្ញៀវ​ច្រើនពេក ខណៈដែលរាជរដ្ឋាភិបាល​ក៏កំពុងដាក់​ចេញនូវគោលនយោបាយ​លើកទឹកចិត្តនានា​ដល់ផ្នែកឧស្សាហកម្មទេសចរណ៍​ផងដែរ​៕

The post រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ណ៍៖ព្រឹត្តិការ​ណ៍ទេសចរ​ណ៍ជិត២០​ នឹង​រៀបចំ​នៅសៀមរាប​​​ក្នុង​​ឆ្នាំនេះ​ appeared first on MYFM News.

]]>
ប្រជាពលរដ្ឋនៅភូមិបង្កោងចាប់ត្រីរួមគ្នានៅបឹងអភិរក្ស ដើម្បីថែរក្សាទំនៀមចាប់ត្រីរួមគ្នា សម្រា​​ប់​​ធ្វើពិធីឡើងអ្នកតា https://myfmnews.com/archives/1331 Sun, 26 Jan 2020 03:27:20 +0000 http://myfmnews.com/?p=1331 ប្រជាជន​ក្នុងភូមិ​បង្កោង ប្រុស ស្រី ចាស់ ក្មេង ប្រមាណ៥០០នាក់ បានមកប្រមូលផ្តុំគ្នា​នៅបឹងធំ​មួយ ស្ថិតនៅ​ក្នុងភូមិ​បង្កោង ឃុំអំពិល ស្រុក​ប្រា​សាទ​បាគង […]

The post ប្រជាពលរដ្ឋនៅភូមិបង្កោងចាប់ត្រីរួមគ្នានៅបឹងអភិរក្ស ដើម្បីថែរក្សាទំនៀមចាប់ត្រីរួមគ្នា សម្រា​​ប់​​ធ្វើពិធីឡើងអ្នកតា appeared first on MYFM News.

]]>
ប្រជាជន​ក្នុងភូមិ​បង្កោង ប្រុស ស្រី ចាស់ ក្មេង ប្រមាណ៥០០នាក់ បានមកប្រមូលផ្តុំគ្នា​នៅបឹងធំ​មួយ ស្ថិតនៅ​ក្នុងភូមិ​បង្កោង ឃុំអំពិល ស្រុក​ប្រា​សាទ​បាគង ​ខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ បឹងធំមួយនេះ អ្នកភូមិ​តែង​តែ​អភិរក្ស​ត្រីទុក​មិនឱ្យ​មាន​ការនេសាទ​ផ្តេស​ផ្តាស​​នោះ​ឡើយ គឺសម្រាប់តែរកត្រី​រួមគ្នាដើម្បីយក​មកធ្វើជាចង្ហាន់​ប្រគេនព្រះសង្ឃក្នុងថ្ងៃ​ឡើងមាឃ ​ឬឡើង​អ្នកតា​ ដែល​ប្រា​រព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៧ខែមករាឆ្នាំ២០២០ និងធ្វើម្ហូបសម្រាប់​គ្រួសារ ព្រមទាំ​ងទទួលភ្ញៀវ ដែ​លជា​ទំនៀមរបស់អ្នកស្រុក​អង្គរ ប្រារព្ធធ្វើជា​រៀងរាល់​ឆ្នាំ។

ពិធីចាប់ត្រីរួម​គ្នានេះ បានធ្វើឡើងនៅម៉ោង៧ព្រឹក ដោយគណៈកម្មការ​ភូមិបាញ់កាំ​ជ្រួច បន្លឺស្នូរ​ជា​សញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីបាន។ ដោយ​ឡែក​ការ​រកត្រីនេះ អនុញ្ញាតឱ្យតែប្រ​ជា​ជនក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យប្រជាជនក្រៅចុះចាប់នោះឡើយ និ​ង​​ប្រើប្រាស់​តែ​ឧបករណ៍​បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និង​សំណាញ់ជាដើម។

ចំពោះការចាប់ត្រីនេះដែរ គណៈ​កម្មការបាន​កំណត់ជាពីរផ្នែក។ ជាដំបូង​ប្រជាជន​ទាំងអស់​​អាចរក​ត្រីទុក​សម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយ​ផ្នែក​នៃ​បឹង​​ដែល​ដាក់សម្រាស់ការពារមិនឱ្យចា​ប់​ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះស​ង្ឃ។

លោក ពេជ្រ ឃិន មេភូមិបង្កោង បានរៀប​រាប់ថា ដោយនៅឆ្នាំនេះ​ខ្សត់ទឹកភ្លៀង និងមិនមានទឹកធំផង ទើបមិនសូវ​សប្បូរត្រី ហើយគណៈ​​កម្មការ​គ្រប់​គ្រង និងអភិរក្សបឹងបានប្រ​លែ​ងកូនត្រីប្រមាណ១៥០០ក្បាល កាលពីអំឡុងខែ១០ ដើម្បីរក្សាទិន្នផលត្រីបានផ្គត់ផ្គង់​កម្មវិធីនៅឆ្នាំនេះបន្ត។

លោកបន្តថា ការចាប់ត្រីឡើងមាឃនេះ មានជាយូរយារមកហើយ ឱ្យតែមកដល់ខែមាឃ បន្ទាប់ពីបញ្ចប់ការច្រូតកាត់ និងដាក់ស្រូវ​ក្នុងជង្រុក​រួច​រាល់​។​ លោកបញ្ជាក់ថា ការរៀបចំបានអឹកធឹកប្រមាណជាង១០ឆ្នាំកន្លងមកនេះ នៅពេលលោកមានតួនាទីជាមេភូមិក្នុងភូមិបង្កោង។ លោក​តែង​​​តែ​អប់រំប្រជាជនក្នុងភូមិ និងអ្នកណា​ក៏ដោយដែលនឹងក្លាយជាអ្នកដឹកនាំបន្តវេនពី​លោក ធ្វើយ៉ាងណាថែរក្សា​ទំ​នៀម​ទម្លាប់នេះ​ឱ្យបាន​គង់​វង្ស​សម្រាប់​កូនចៅជំនាន់ក្រោយ។ លោក​បន្ថែមថា ក្រៅពីថែរក្សាទំនៀមទម្លាប់ដូនតា កម្មវិធីនេះក៏បានបង្ហាញពីសាមគ្គីភាព ការសហការ​រវាង​ប្រជាជន​នៅក្នុងភូមិ ដោយហេតុថាបើលោកតែម្នាក់ឯង ក៏មិនអាចធ្វើឱ្យកម្មវិធីរលូនទៅមុខបានដែរ ដែលទាមទារ​ឱ្យ​មាន​ការ​គាំទ្រ​ពីប្រជា​ជន​ ក្នុង​នាមលោក​ជាអ្នកដឹកនាំ គ្រាន់តែបង្ហាញផ្លូវប៉ុណ្ណោះ។

អ្នកស្រី ឆៃ ណាត ដែលកំពុងមមាញឹក​ចាប់ត្រី ដៃម្ខាងកាន់អង្រុតដៃម្ខាងរាវរកត្រីក្នុងអង្រុត បាននិយាយដោយទឹកមុខ​រីករាយថា អ្នកស្រី​បាន​ក្រោក​មក​ជាមួយ​អ្នកភូមិតាំងពីម៉ោង៥ មកម្ល៉េះ។អ្នកស្រីបន្តថា ឆ្នាំនេះមិនសូវសម្បូរត្រីដូចឆ្នាំមុនៗនោះទេ ដោយសារតែឆ្នាំនេះមិនមានទឹកធំ មានតែទឹកភ្លៀងប៉ុណ្ណោះ បណ្តាលឱ្យទិន្និផលត្រីធ្លាក់ចុះ។ អ្នកស្រីបន្តថា ថ្វីត្បិតតែមិនសូវសម្បូរ តែលោកស្រី​នឹង​យក​​ត្រី​មួយ​ចំនួន​សម្រាប់​ធ្វើម្ហូប​ និងធ្វើសម្លទឹកនំបញ្ចុក ជាចង្ហាន់សម្រាប់ប្រគេន​ព្រះសង្ឃនៅថ្ងៃឡើងមាឃ៕

 

The post ប្រជាពលរដ្ឋនៅភូមិបង្កោងចាប់ត្រីរួមគ្នានៅបឹងអភិរក្ស ដើម្បីថែរក្សាទំនៀមចាប់ត្រីរួមគ្នា សម្រា​​ប់​​ធ្វើពិធីឡើងអ្នកតា appeared first on MYFM News.

]]>
អគ្គីភ័យឆាបឆេះចម្ការកូនឈើដាំសម្រាប់ធ្វើមេពូជជាង ៤០ហិកតានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប https://myfmnews.com/archives/1223 Wed, 22 Jan 2020 07:02:06 +0000 http://myfmnews.com/?p=1223 ចម្ការកូនឈើដាំសម្រាប់ធ្វើ​មេពូជជាង ៤០ហិកតា ក្នុងចំណោម ៦០០ហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀម​​រាប ត្រូវ​បាន​អគ្គីភ័យឆាបឆេះកាលពីយប់ថ្ងៃទី២១ ខែមករា […]

The post អគ្គីភ័យឆាបឆេះចម្ការកូនឈើដាំសម្រាប់ធ្វើមេពូជជាង ៤០ហិកតានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប appeared first on MYFM News.

]]>
ចម្ការកូនឈើដាំសម្រាប់ធ្វើ​មេពូជជាង ៤០ហិកតា ក្នុងចំណោម ៦០០ហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀម​​រាប ត្រូវ​បាន​អគ្គីភ័យឆាបឆេះកាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ នេះបើតាម​ការអោយ​ដឹង​ពីលោក សេង លន នាយសង្កាត់រដ្ឋបាល​ព្រៃ​ឈើ កន្ទួត​ខ្នា​ក្រៅ​​​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២០។

លោក ​សេង ​លន ​បាន​អោយ​ដឹង​បន្តថា​ ករណី​អគ្គីភ័យ​នេះបានកើតឡើង​ចាប់ពីម៉ោង​៤ល្ងាច ដល់ម៉ោង​៩និង​៥៥នាទី​យប់​ទើបព​ន្លត់​បាន​​ ទាំង​ស្រុង​។ លោក​បានប​ង្ហាញ​ពី​ការ​​ព្រួយ​បារម្ភចំពោះបញ្ហាភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ ដោយ​សារ​​តែ​នៅ​​ក្នុងតំបន់​នេះ​ មាន​ចម្ការ​មេពូជ​ឈើ​គ្រញូង​ជាច្រើន​​ហិកតា ដែលមាន​សត្វព្រៃរស់នៅជា​ច្រើនប្រភេទ ​ហើយ​ត្រូវ​បាន​​ជនខិល​ខូចព្យាយាម​លួ​ចកាប់​និង​ដុតបំផ្លាញ​។ លោកថា បើ​សិន​ជាមាន​ករណីឆេះ​នៅក្នុង​តំបន់​​អភិរក្ស​ចម្ការ​មេពូជឈើគ្រញូង​នេះ នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ធ​នធាន​ធម្មជាតិ ជាពិសេស​គឺប្រភេទ​ឈើកម្រ ​និង​សត្វព្រៃ។

លោក ​បានបញ្ជាក់​ទៀត​ថា បច្ចុប្បន្ននេះ​សង្កាត់​រដ្ឋបាល​ព្រៃឈើកន្ទួតខ្នាក្រៅ ​ដែល​ស្ថិត​នៅ ​ឃុំឃុន​រាម ស្រុកបន្ទាយ​ស្រី ខេត្ត​សៀមរាប​ បាន​ប្រើ​​ប្រាស់​វិធាន​​ការ​​គ្រប់មធ្យោបាយ​ដើម្បី​ទប់ស្កាត់ភ្លើងឆេះព្រៃនេះ ប៉ុន្តែលោកបានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋទាំង​អស់​ចូល​រួម​ការពារ​ភ្លើង​ឆេះ​ព្រៃ​នេះ​ទាំងអស់​គ្នា ប្រសិនជា​គ្មាន​ការ​ចូលរួម​ពីប្រជា​ពល​រដ្ឋទេ បញ្ហាភ្លើងឆេះ​ព្រៃ​នេះ ប្រឈម ​និង​មាន​​ការ​​កើត​​ឡើង​ខ្លាំង​។​

គួរ​បញ្ជាក់​ថា នៅក្នុង​​ស្រុក​​បន្ទាយ​ស្រី ខេត្តសៀម​រាប​ មាន​​ចម្ការ​មេពូជ​ឈើ​គ្រញូង​ដែល​ដុះ​ដោយ​ធម្មជាតិ​ជាច្រើន​​ហិកតា​ ត្រូវ​បាន​​អភិរក្ស​ និង​មាន​​ចម្ការ​កូន​ឈើ​ចម្រុះ​ដាំ​ឡើង​វិញ​ជាច្រើន​ទៀត ដែល​ត្រូវ​​ចូលរួម​ការ​ពារ​ទាំង​​អស់​គ្នា​៕​

The post អគ្គីភ័យឆាបឆេះចម្ការកូនឈើដាំសម្រាប់ធ្វើមេពូជជាង ៤០ហិកតានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប appeared first on MYFM News.

]]>
អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករ នៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ https://myfmnews.com/archives/1165 Wed, 22 Jan 2020 01:51:33 +0000 http://myfmnews.com/?p=1165 ចម្លាក់​ទោល «សត្វម្ករ» ​ដ៏ធំ​ ដែល​បាន​ចុះផ្សាយ​ដោយប​ណ្តាញ​សង្គម កាល​ពីថ្ងៃទី​១៨ ​ខែមករា ​ឆ្នាំ២០​២០ ​កន្លង​មកនេះ​ មាន​ទីតាំង​នៅ​ទំនប់​ទឹកមុជ​ជាទំនប់​ទឹកបុរាណ​មួយនៅជេីង​ភ្នំគូលេន ដែលស្ថិត​នៅទិស​ពាយ័ព្យនៃ​រមណីយដ្ឋាន​ប្រាសាទបេង​មាលា […]

The post អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករ នៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ appeared first on MYFM News.

]]>
ចម្លាក់​ទោល «សត្វម្ករ» ​ដ៏ធំ​ ដែល​បាន​ចុះផ្សាយ​ដោយប​ណ្តាញ​សង្គម កាល​ពីថ្ងៃទី​១៨ ​ខែមករា ​ឆ្នាំ២០​២០ ​កន្លង​មកនេះ​ មាន​ទីតាំង​នៅ​ទំនប់​ទឹកមុជ​ជាទំនប់​ទឹកបុរាណ​មួយនៅជេីង​ភ្នំគូលេន ដែលស្ថិត​នៅទិស​ពាយ័ព្យនៃ​រមណីយដ្ឋាន​ប្រាសាទបេង​មាលា ក្នុងភូមិសាស្រ្ត​ភូមិ​ទឹក​លេច ឃុំ​បេងមា​លា ស្រុកស្វាយ​លើ ​ខេត្តសៀមរាប។​

តាម​ការចុះពិនិត្យជាក់​ស្តែង​របស់អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ ឃើញ​មាន​បំណែក​វត្ថុសិល្បៈ​ចំនួន១៤​បំណែក​ដូចជា ​ចម្លាក់​ក្បាល​ម្ករ​ដ៏ធំ ​(បណ្តោ​យ​ទំហំ២១​៣០​មីលីម៉ែត្រ ​ទទឹង​៩៥០​មីលីម៉ែត្រ​ និងកម្ពស់​ទំហំ​១០៩០​មីលីម៉ែត្រ​) ចំនួន០១ រួម​ទាំង​បំណែក​ដង​ខ្លួន​មាន​សណ្ឋាន​ជាទរ​ទឹក​និង​គម្រ​បទរ​ព្រមទាំង​បំណែក​វត្ថុសិល្បៈ​ផ្សេងៗ​ទៀត ដែលនៅរាយ​ប៉ាយក្បែរ​នោះ។ ប្រជាពល​រដ្ឋមា​ន​ជំនឿ​និងគោរព​បូជាបដិមា​នេះ​ជាយូរមក​ហើយ​រហូត​មកដល់បច្ចុប្បន្​។ ក្រៅពីនោះ​ ក៏មានស្លាកស្នាម​ជាការដ្ឋាន​យកថ្មភក់​ពីបុរាណ​ជាច្រើន​កន្លែង​នៅក្បែរៗ​នោះ​ដែរ។​

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅឧទ្យាន​អង្គរ បញ្ជាក់ថា​ អាជ្ញាធរជាតិ​អប្សរានឹង​បន្តការសិក្សា​ស្រាវជ្រាវ​បែបបុរាណ​វិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រង​ជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្ស​ដើម្បីលើក​តម្លៃបេតិភណ្ឌជាតិ ព្រមទាំង​ថែរក្សា​ជំនឿ​របស់ប្រជាពល​រដ្ឋក្នុងតំបន់។

លោក​ អ៊ឹម ​សុខរិទ្ធី ​បុរាណវិទូនិងជាប្រធាននាយដ្ឋាន​អភិរក្ស​ប្រាសាទក្នុង​ឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ​នៃអាជ្ញាធរអប្សរា​បានឱ្យដឹងថា៖ ម្ករគឺ​ជាត្រីសមុទ្រមួយ​ប្រភេទ មាន​ខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញ​និងចង្កូមស្ញាញ​គួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករ​ឬឆ្លាមម្ករ។ ជា​ប្រភេទ​សត្វ​ពេញ​និយម​តំណាលក្នុងរឿងព្រេង​ទេវកថា​របស់ព្រហ្មញ្ញ​សាសនា​និងព្រះពុទ្ធសា​សនា។

ខ្មែរបង្ហាញ​ម្ករ​នៅ​តាមចម្លាក់​លើជញ្ជាំងប្រាសាទ ហោរជាង ​ផ្តែរ និ​ងចម្លាក់​ទោល។ តាមទេវក​ថាព្រះឥសូរ ​ម្ករជាយាន្តជំនិះ​របស់​ព្រះនាង​គង្គា តំ​ណាង​ឱ្យ​ទឹកបរិ​សុទ្ធ ជាទឹក​មន្ត។ ដូច្នោះហើយ​បានជាម្ករមានវត្តមានយ៉ាងសំខាន់នៅតាមប្រាសាទនិងចម្លាក់។ ម្ករអាច​មាន​ទ្រង់ទ្រាយ​រូបភាព​ផ្សេងៗ​​អាស្រ័យ​តាមរចនាបថ​សិល្បៈ​នៃសម័យ​កាលមួយៗ។ សិល្បករ​ច្នៃប្រឌិត​រូបភាពម្ករ​បន្តិចម្តងៗ​ទៅតាម​ទេពកោសល្យរ​បស់ខ្លួន ហើយ​ក៏ឃ្លៀ​ង​ឃ្លាត​ពីធម្មជាតិរបស់​ខ្លួនទៅ។

គេអាចមើលឃើញម្ករនៅ​ក្នុងចម្លាក់សិល្បៈ នៅលើ​ផ្តែរ បង្តាន់ដៃកាំ​ជណ្ដើរ លើជញ្ចាំង នៅជ្រុងដំបូល​នៃប្រាសាទដែល​ជា​ទបង្ហូរទឹក។ ម្ករក៏​មាន​តួនាទី​ជា​អ្នកយាម​ទ្វារដែរ។ ជាពិសេស ម្ករមានបង្ហាញខ្លួននៅកន្លែងបញ្ចេញទឹក មានទម្រង់ជាទរបង្ហូរទឹក ដែលភាសាបច្ចេកទេសហៅថា «សោម​សូត្រ» មានទម្រង់ស្រដៀងតោ ឬនាគ ដោយមានប្រម៉ោយដូចដំរី ហើយបើកចំហរមាត់ផង។

ដោយពិនិត្យលើរចនាបថសិល្បៈរបស់​ចម្លាក់ អ្នកជំនាញយល់​ថា ប្រហែលស្ថិតក្នុងសតវត្សរ៍​ទី១១ ដោយយោង​តាមចម្លាក់បដិ​មា​ស្រដៀងនឹ​ង​រចនាបថ​សិល្បៈ​នៅប្រាសាទបេង​មាលា ដែលរូបម្ករនេះ​ទំនងជា​ឆ្លាក់និងរៀប​ចំជាក្បាលនៃទរទឹក​របស់​ស្ទឹង​ទឹកមុជ៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ

The post អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករ នៅជេីងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ appeared first on MYFM News.

]]>
កំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកក្នុងខេត្តសៀមរាប រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង១ពាន់ឆ្នាំ https://myfmnews.com/archives/1126 Mon, 20 Jan 2020 17:49:03 +0000 http://myfmnews.com/?p=1126 អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសា​ទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់សៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹង​បញ្ចប់​នៅថ្ងៃទី៣១ ខែមករា […]

The post កំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកក្នុងខេត្តសៀមរាប រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង១ពាន់ឆ្នាំ appeared first on MYFM News.

]]>

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសា​ទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់សៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹង​បញ្ចប់​នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវធ្វើឡើងដើម្បី ស្វែងរកភូមិបុរាណ ទីសក្ការបូជា និងសម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប។ គំហើញថ្មីៗនេះ ជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាលដល់បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារ បុរាណដ្ឋានលើតំបន់ដែលកំពុងអភិវឌ្ឍន៍។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃនិងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយ ស្រាវជ្រាវបុរាណវិទ្យាចំនួន៥រណ្តៅ ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផងនិងនៅលើគោកមនុស្សរស់នៅក្បែរទួលនេះផង។ ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុកបានរកឃើញគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមពីខាងក្រោមនិងឥដ្ឋនៅពីខាងលើដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសសរពេជ្រពណ៌ផ្កាឈូក២កំណាត់និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទគោកដូនប៉ុកបានកសាងឡើងក្នុង ស.វ.ទី១០មានអាយុប្រហាក់ប្រហែលទៅនឹងប្រាសាទបន្ទាយស្រីនិងប្រាសាទព្រះឥន្ទ្រកោសីយ៍ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។

លោកបណ្ឌិតបុរាណវិទ្យារូបនេះបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសាទឥដ្ឋនេះដួលរលំនៅរវាងស.វ.ទី១២ឬ១៣ និងលែងជាកន្លែង ប្រារព្ធ ពិធីសាសនាធំដុំទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាស.វ.ទី១២ ឬទី១៣ដែរ ដោយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុងរណ្តៅនៅទួលដូនប៉ុកនិងគោកភូមិ ក៏ឃើញមានបំណែក កុលាលភាជន៍ចិនពីស.វ.ទី១២ដល់ទី១៧ និងភាជន៍ខ្មែរផលិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅស.វ.ទី១០និង១៣ មានភាជន៍ផុយ ភាជន៍រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។

ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចាស់តពីដូនតានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ដែលមានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែកបំណែកកុលាលភាជន៍ បង្ហាញឱ្យដឹងថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្តល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផល កំណាយនៅទួលដូនប៉ុក គឺបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណនៅភាគខាងត្បូងអង្គរ ដែល ប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានមនុស្សថែរក្សានិងរស់នៅជុំវិញមានការប្រើប្រាស់សម្ភារផ្សេងៗដែលបម្រើ ឱ្យជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា។ រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ពីសេដ្ឋកិច្ចនិងការរស់នៅរបស់មនុស្សពីសម័យបុរាណ។លើសពីនេះ យើងបានដឹងពីចលនាពាណិជ្ជកម្មនិងការប្រើប្រាស់ភាជន៍នាំចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍ បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។ល។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិតនៅជាលទ្ធផលបឋម ហើយយើងក៏មានគម្រោងស្រាវ ជ្រាវនាពេលអនាគតដើម្បីស្វែងយល់អំពីទំហំនៃខឿនប្រាសាទដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើប្រៀបធៀប នឹងប្រាសាទផ្សេងៗក្នុង សម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករនិងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា?

បុរាណវិទូខាងលើក៏បានឱ្យដឹងដែរ តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយនិងការពារ បុរាណដ្ឋានដែលស្ថិតនៅភាគខាងត្បូងអង្គរ ត្បិតតំបន់នេះសព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយតម្រូវការប្រើប្រាស់ដីធ្លីក៏ខ្ពស់ដែលអាចបង្កហានិ ភ័យ ខ្ពស់ដល់បុរាណដ្ឋាននៅក្នុងតំបន់នេះដែរ។ ដូច្នេះ តាមរយៈសកម្មភាពនៃការស្រាវជ្រាវតាមបែបបុរាណវិទ្យាមួយនេះ យើងអាចបង្ហាញ ពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃនិងឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ។

លើសពីនេះទៀតអាចផ្សព្វផ្សាយឱ្យពួកគាត់ដឹងថា ទីតាំងបុរាណដ្ឋាននេះត្រូវការពារដោយអាជ្ញាធរជាតិអប្សរានិងយល់ដឹងពីសារៈសំខាន់របស់ ទីទួលបុរាណដែលផ្សារភ្ជាប់ទៅនឹងតំបន់អង្គរ ព្រោះអង្គរមិនសំដៅតែលើរាជធានីដែលមានក្រុមប្រាសាទធំៗទាំងនោះតែមួយមុខទេ គឺជាការរួមផ្សំគ្នានៃប្រាសាទ និងភូមិករតូចៗទាំងអស់នេះឯង៕

អត្ថបទនិងរូបភាព៖ អាជ្ញាធរអប្សារា

The post កំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកក្នុងខេត្តសៀមរាប រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង១ពាន់ឆ្នាំ appeared first on MYFM News.

]]>